ថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤
(ខេត្តត្បូងឃ្មុំ) ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដល់អភិបាលរាជធានី .ខេត្ត.ទាំង២៥ខេត្ត.ក្រុង.ត្រូវតែបង្រ្កាបទីតាំងបនល្បែងសុីសងគ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុង ដែនខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ សូមបញ្ជាក់ថាថ្មីៗនេះសម្ដេចបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងទាំអស់គ្មានការលើក លែង។ដោយឡែកនៅឃុំត្រពាំងផ្លុង
នៅ តែបន្តបើកដំណើរការល្បែងសុីសងឆ្នោតឡូតូនិងហ្គេមបាញ់ត្រី
ខុសច្បាប់យ៉ាងគឃ្លើនផ្គើនបទបញ្ជា សម្ដេចបចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា ទីតាំង
ល្បែង ឆ្នោតឡូតូនិងហ្គេមបាញ់ត្រីខុសច្បាប់ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង
ជាច្រើននៅតែកៀងគរប្រមូលផ្ដុំក្រុម
ញៀនល្បែងប្រុសស្រី ក្មេងចាស់ចូលទៅលេងយ៉ាងគគ្រឹកគគ្រេងដដែលផ្គើនបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រីឯលោក ភឿក វ៉ាន់នី មេប៉ុស្តិ៍នគរ បាល
ឃុំត្រពាំងផ្លុង រក្សាភាពស្ងៀមស្ងាត់ មិនទាន់ឃើញចាត់ មន្រ្តីក្រោមឱវាទចុះទៅទប់ស្កាត់និងបង្រ្កាបទីតាំងនោះនៅឡើយទេ!តើហេតុអ្វីទៅ..? ។
ប្រភពបានបន្តថា ទីតាំងល្បែងសុីសង
ឆ្នោតឡូតូនិងហ្គេមបាញ់ត្រីខុសច្បាប់ ដែលកំពុងបើកដំណើរការអោយក្រុម ញៀនល្បែងលេងយ៉ាងពេញបន្ទុកដដែល.! ដែលស្ថិតនៅក្នុងទឹកដី
ឃុំត្រពាំងផ្លុង កំពុងបើកដំណើរការលេងរាល់ ថ្ងៃយ៉ាងគគ្រឹកគគ្រេងគេមិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបនៅឡើយទេ! ដែលធ្វើអោយគេសង្ស័យថាក្នុងឃុំត្រពាំងផ្លុងនេះ
ប្រហែលជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងអស់នោះផងក៏មិនដឹង?។
ប្រភពបានបន្ថែមទៀតថា ទីតាំង
ឆ្នោតឡូតូ និង ល្បែងហ្គេម បាញ់ត្រីខុសច្បាប់ដែលមានទីតាំងខាងលើ បានធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភបញ្ហាអសន្តិសុខ សង្គមនិង អំពើចោរកម្ម.ចោរ លួច.ចោរឆក់.ចោរប្លន់.ចោរ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿង ញៀនជាដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។
ហេតុនេះហើយទើបប្រជាពល រដ្ឋរស់នៅមូលដ្ឋានខាងលើ សំណូមពរដល់ ឧត្តមសេនីយ៍ ទោចិន នី
ស្នងការនគរ បាលខេត្តត្បូងឃ្មុំ
ជាពិសេសឯកឧត្តមប៉ែន កុសល្យ
អភិបាលខេត្តត្បូងឃ្មុំសូមមេត្តាចាត់មន្រ្តីជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបទីតាំងល្បែង
ឆ្នោតឡូតូនិងហ្គេមបាញ់ត្រីខុសច្បាប់ដែលនៅស្ថិតក្នុងមូលដ្ឋានខាងលើនេះអោយមានប្រសិទ្ធភាពផង ស្របតាមគោលនយោបាយ ភមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕ដោយវណ្ណ មឿន