ព័ត៌មានជាតិ

ល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ និង ឆ្នោតឡូតូជាច្រើនកន្លែងក្នុង ឃុំក្រែក ស្រុកពញាក្រែក អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប …………….!

(ខេត្តត្បូងឃ្មុំ) ÷ មានសេចក្តីរាយការណ៍មកថា ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ និងឆ្នោតឡូតូជា
ច្រើនកន្លែង ស្ថិតក្នុង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រហែល ម្ចាស់ ទីតាំងល្បែង មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង ទើបហ៊ាន ធ្វើអ្វីៗ តាមទំនើងចិត្ត។

ប្រភពដដែលបានឲ្យដឹងទៀតថា ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់
និងឆ្នោតឡូតូ ស្ថិតក្នុង ភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ ទាំងថ្ងៃ រីឯ.មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចបើកលេង
ល្បែងហ្គេមបាញ់ត្រី និងឆ្នោតឡូតូ
ខុសច្បាប់នៅឃុំក្រែកបានឡើយ។
មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋ ដែលរស់នៅក្នង ឃុំក្រែក ស្រុកពញា
ក្រែក ដាក់ការសង្ស័យ ទៅលើលោក
ព្រំ ថេត មេប៉ុស្តិ៍ឃុំ ក្រែកនិង
មន្រ្ដីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន ត្រូវដង ត្រូវផ្លែ ជាមួយ ម្ចាស់ទីតាំងល្បែងហ្គេមបាញ់ត្រី និងឆ្នោតឡូតូខុសច្បាប់ កន្លែងទាំងនេះ រួចហើយ មើលទៅទើបគ្មានការបង្ក្រាប!
ប្រភពបានបន្ថែមថា ក្តីកង្វល់ របស់
ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ចិន នី
ស្នងការនគរបាលខេត្តត្បូងឃ្មុំ
ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ
អភិបាលនៃគណៈអភិបាលខេត្តត្បូង
ឃ្មុំជួយចាត់វិធានការ ទប់ស្កាត់ និង បង្ក្រាប! ទីតាំងល្បែងហ្គេមបាញ់ត្រី
និងឆ្នោតឡូតូខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បីពង្រឹង សន្តិសុខសង្គម។
អង្គភាពយើងខ្ញុំ ផ្សព្វផ្សាយ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕ដោយលោកវណ្ណ មឿន

Leave a Reply

Your email address will not be published.