ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អ៉ិកាវ៉ា ណោគិ (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក អ៉ិកាវ៉ា ណោគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីការចូលរួមចំណែករបស់ក្រុមហ៊ុននៅក្នុងការជ្រើសរើសកម្មសិក្សាការីជនជាតិខ្មែរ មកបំពេញការងារនៅប្រទេសជប៉ុន ក្នុងរយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន Ehime Package ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា តាមរយៈបទពិសោធន៍ល្អជាមួយប្រជាជនកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។ ជាការឆ្លើយតប សម្តេចធិបតី […]
Author: prkadmin
ឡានកែទ្រុងដឹកធ្យូងជាច្រើនគ្រឿង ចូលតាមប៉ុស្តិ៍ច្រកទ្វេរភាគីជ័យឃ្លាំង យកទៅ វៀតណាម!
ថ្ងៃទី16ខែធ្នូឆ្នាំ2023 ខេត្តក្រចេះ÷ ប្រជាពលរដ្ឋ រស់នៅក្នុង ឃុំ ក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះបាន ឲ្យ ដឹងថា÷ មាន ឈ្មួញ ឈ្មោះស្រីមុំ ដែលមានឈ្មោះ ល្បីល្បាញខាងរកស៊ីដឹកជញ្ជូនបទ ល្មើស ឈើនិងធ្យូងរៀងរាល់យប់មិន ដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ថ្មីៗនេះប្រជាពលរដ្ឋបានឃើញឡាន ដឹកធ្យូងជាច្រើនគ្រឿងដង្ហែកន្ទុយគ្នា សុទ្ធតែឡានប្រភេទសាំយ៉ុងកែទ្រុង ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច 105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំយ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅ វៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់យប់មិនក្រោមពី10ទៅ15 ឡានយាំយ៉ុងឡើយ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា÷ ឡានដឹកធ្យូងទាំងនោះប្រហែលជា មានការត្រូវរូវគ្នាជាមួយថ្នាក់ដឹកនាំក្នុង ខេត្តទើបធ្យូងដឹកឆ្លងដែនទៅវៀត ណាមគ្មានអ្នកហ៊ានបង្ក្រាប។ ប្រភពបានបន្តឲ្យដឹងទៀតថា÷ច្រក ប៉ុស្តិ៍ដែលដឹកធ្យូងឆ្លងដែនទៅវៀត ណាមបាននោះមានតែប៉ុស្តិ៍ជ័យឃ្លាំង របស់លោកអ៊ាម សុខលីម ប្រធានច្រកនគរបាលអន្តោប្រវេសន៍នេះទដែលអាចដឹកធ្យូងឆ្លងដែនបាន។ ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែលលោកអ៊ាម សុខលីមប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក រឹងមាំ ណាស់នៅ […]
រដ្ឋាភិបាល គូរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពេីពុករលួយ ចុះសេុីបអង្កេតឲ្យបានស៊ីជម្រៅ ចំពោះលោក មេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំ មានការរួមដៃពីសំណាក់ ប្រធានការិយាល័យគយជ្រៃធំ បេីកដៃឲ្យមេឈ្មួញតូច ធំ នាំទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ យ៉ាងគំហុក ទាំងយប់ទាំងថ្ងៃ !
ថ្ងៃទី 15ខែធ្នូ ឆ្នាំ2023 ខេត្តកណ្តាល ÷ ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំបានឲ្យដឹងថា ក្រុមឈ្មួញធំៗ និងអាជីវករក្នុងខេត្តកណ្តាលសម្រុកនាំចូលទំនិញ ពីស្រុកយួនយ៉ាងពេញបន្ទុក ដូចជា ត្រី បន្លែផ្លែឈើ មី ទឹកស្ទីង និងគ្រឿងកំប៉ុងគ្រប់មុខ ព្រមទាំងទំនិញជាច្រើនប្រភេទទៀត ហើយសមត្ថកិច្ចពាក់ព័ន្ធ ច្រកអន្តរជាតិ ជ្រៃធំ អាចប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ថ្ងៃ។ ការដែលលោក ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំ ដែលមានខ្នងបង្អែករឹងមាំនៅពីក្រោយ ហេតុនេះលោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល គួរតែពិនិត្យឡើងវិញខ្លះផង ព្រោះអំពើពុករលួយ របស់សមត្ថកិច្ចច្រកទ្វារអន្តរជាតិជ្រៃធំ ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់រួចទៅហើយ។ ក្រុមឈ្មួញតូច ធំ មកពីខេត្តនានា ដែលនាំទំនិញគ្រប់ប្រភេទចេញពីស្រុកយួន ចូលតាមច្រកទ្វារអន្តរជាតិព្រំដែនជ្រៃធំ ស្រុកជ្រៃធំ បានឲ្យដឹងថា បច្ចុប្បន្ននេះមេប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ នៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់នោះទេ។ ប្រភពបានឲ្យដឹងទៀតថា ការដែលមេបប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិជ្រៃធំ ហ៊ានធ្វើអ្វីៗ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតហ្វីលីពីន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ្វីលីពីន!
ថ្ងៃទី15ខែធ្នូ ឆ្នាំ2023 ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ដើម្បីបុព្វហេតុសន្តិសុខ និងការអភិវឌ្ឍរីកចម្រើននៃប្រទេសទាំងពីរ។ ការគូសបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការកត់សម្គាល់អំពីកិច្ចសហការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ក្នុងរយៈពេលជាច្រើនទស្សវត្សមកនេះ និងដែលកំពុងបន្តរីកចម្រើនឥតឈប់ឈរឆ្ពោះទៅអនាគត។ លោកជំទាវ Maria Amelita C. Aquino បានសម្ដែងការគាំទ្រលើការកត់សម្គាល់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន។ លោកជំទាវ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកន្លែងស្នាក់នៅជូនពលរដ្ឋហ្វីលីពីនក្នុងប្រទេសកម្ពុជា ព្រមទាំងជួយសម្របសម្រួលដល់ដំណើរការបញ្ជូនពលរដ្ឋហ្វីលីពីនធ្វើមាតុភូមិនិវត្តន៍ផងដែរ។ នាឱកាសនោះដែរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា […]
អាជីវកររកស៊ីស្នើសុំប្រធានអង្គភាព ប្រឆាំងអំពើពុករលួយដាក់ការស្រាវជ្រាវសេុីបអោយសុីជម្រៅទៅលើប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង និងបក្ខពួកឃុបឃិតគ្នាប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងថ្ងៃទាំងយប់.!
ថ្ងៃទី15ខែធ្នូ ឆ្នាំ2023 ខេត្តព្រៃវែង ៖ ប្រភពពីក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូន.ដែកគ្រួស .ថ្ម.សុីម៉ង់ត៍និងទំនិញផ្សេងៗទៀតឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើកំណាត់ផ្លូវជាតិលេខ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានអំពាវ នាវដល់លោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការ សេុីបអង្កេតស្រាវជ្រាវ ជុំវិញភាពមិនប្រក្រតីពុករលួយរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត។ ប្រភពបានបន្តថា សព្វថ្ងៃនេះប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៨ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ត្រូវប៉ាន់ប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលមិនញញើតអង្គភាពអំពើពុករលួយនោះទេ។ហើយរថយន្តធំៗផ្ទុកមិនលើសទម្ងន់ក៍ត្រូវ តែបង់លុយតាមការ កំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅមិនអាចតវ៉ាបាន រាល់ថ្ងៃនៅតែបន្តធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃយ៉ាងបានរលូន។ ហេតុនេះលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូននិងលោកសេង ឈួន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស នីតិកាលទី៧ មិនអាចធ្វើដឹង មិនឮ តទៅទៀតនោះទេ ព្រោះប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។ឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ:គម្រប់ ៦៩ឈានចូល ៧០ឆ្នាំ
ថ្ងៃទី15ខែធ្នូឆ្នាំ2023 លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ:គម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតសម្តែងនូវសោមន្សរីករាយ ដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគោរពជូន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាថ្មីៗជាច្រើនថែមទៀត ដែលជាបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាជន និងជាតិមាតុភូមិកម្ពុជា។ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកប ដោយកតញ្ញូកតវេទិតាធម៌ ចំពោះបញ្ញាញាណដ៏ឈ្លាសវៃ ព្រមទាំងសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌ និងព្រហ្មវិហារធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជា […]
អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជាប្រធាន ICAPP បង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ជុង អ៉ីយ៉ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី ។ មួយវិញទៀត ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជាប្រទេសទីមួយ បានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត […]
រាជរដ្ឋាភិបាល បានយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%.!
ថ្ងៃទី 14ខែធ្នូឆ្នាំ2023 ភ្នំពេញ៖ រាជរដ្ឋាភិបាល បានលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធ អន ឡាញប្រភេទធុនតូចរយៈពេល ៥ ឆ្នាំ និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញា បណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០% ដែលបាន បង្ហាញពីការគិតគូរនិងផ្តល់កិច្ចគាំពារដល់បងប្អូនអ្នកសារព័ត៌មាន។ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ និងសមាជិក សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដឹកនាំដោយ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន (ASEAN FRIENSHIP OF PRESS ASSOCIATION) នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់បង ប្អូន ដែលស្រឡាញ់ចូលចិត្តក្នុងវិស័យសារព័ត៌មាន គួរតែមកធ្វើការចុះបញ្ជីឱ្យបានត្រឹមត្រូវនៅក្រសួងព័ត៌មាន ដើម្បី ទទួលបានការការពារដោយស្របច្បាប់ ។ ជាមួយនេះដែរ ក្រសួងព័ត៌មាន ក៏បានជម្រាបជូនមា្ចស់អង្គភាពអាជីវកម្ម វិស័យព័ត៌មាន និង សោតទស្សន៍ទាំងអស់ ស្តីពីការធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាន និង សោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន អ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ […]
មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងលោកអាន សុផល និងបក្ខពួករងការិះគន់ពីមហាជនបើកដៃអោយក្រុមឈ្មួញនាំទំនិញគេចពន្ធនិង ទំនិញបង់ពន្ធមិនគ្រប់ !
ថ្ងៃទី14ខែធ្នូឆ្នាំ2023 ខេត្តព្រៃវែង ៖ ប្រភពពីរប្រជាពលរដ្ឋ បានឲ្យដឹងថា លោក អាន សុ ផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃឲ្យឈ្មួញតូចធំ នាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីស្រុកយួនចូលតាមច្រកនេះ យ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ យកមកស្តុកទុកនៅផ្ទះមេឈ្មួញជើងខ្លាំងម្នាក់នៅភូមិចាម ឃុំចាម ស្រុកកំពង់ ត្របែក ខេត្តព្រៃវែងនិងដឹកបន្តចែកចាយនៅលើទីផ្សារនានា ចូលទៅកាន់រាជធានីភ្នំពេញផងដែរដោយមិនរំខាន់ដល់មន្ត្រីជំនាញសមត្ថកិច្ចពាក់ពន្ធ័ច្រកនិងនៅតាមដងផ្លូវឡើយ។ ហេតុនេះហើយភាពមិនប្រក្រតីពុករលួយរបស់លោក អាន សុផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ប្រេីតួនាទី និងអំណាចប្រព្រឹត្ត អំពើពុករលួយរលូយ រយៈ ពេលច្រើនខែ ឆ្នាំមកហើយ គឺអាងខ្នងបង្អែករឹងមាំ ក្នុងខេត្តទេីបលោក អាន សុផល មេប៉ុស្តិ៍ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពបានបន្តថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចពាក់ពន្ធ័នៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ចនិងថ្នូរបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ពីស្រុកយួនកាន់តែច្រើនឡើងៗ។តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងពេញគំហុកគឺ លោក អាន សុ ផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ប្រមូលលុយបានយ៉ាង ច្រើនជារៀងរាល់ថ្ងៃមិនញញេីត អង្គភាពប្រឆាំងអំពើពុក រលួយឡើយ។ ហេតុដូច្នេះសូមលោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃ […]
ខួបលើកទី៣១ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
ថ្ងៃទី14 ខែធ្នូ ឆ្នាំ 2023 ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៣)។ ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក ។ តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណ ដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធ ធ្វើឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ […]