ថ្ងៃទី14ខែធ្នូឆ្នាំ2023
ខេត្តព្រៃវែង ៖ ប្រភពពីរប្រជាពលរដ្ឋ
បានឲ្យដឹងថា លោក អាន សុ ផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃឲ្យឈ្មួញតូចធំ នាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីស្រុកយួនចូលតាមច្រកនេះ យ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ យកមកស្តុកទុកនៅផ្ទះមេឈ្មួញជើងខ្លាំងម្នាក់នៅភូមិចាម ឃុំចាម ស្រុកកំពង់ ត្របែក ខេត្តព្រៃវែងនិងដឹកបន្តចែកចាយនៅលើទីផ្សារនានា ចូលទៅកាន់រាជធានីភ្នំពេញផងដែរដោយមិនរំខាន់ដល់មន្ត្រីជំនាញសមត្ថកិច្ចពាក់ពន្ធ័ច្រកនិងនៅតាមដងផ្លូវឡើយ។ ហេតុនេះហើយភាពមិនប្រក្រតីពុករលួយរបស់លោក អាន សុផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ប្រេីតួនាទី និងអំណាចប្រព្រឹត្ត អំពើពុករលួយរលូយ រយៈ ពេលច្រើនខែ ឆ្នាំមកហើយ គឺអាងខ្នងបង្អែករឹងមាំ ក្នុងខេត្តទេីបលោក អាន សុផល មេប៉ុស្តិ៍ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពបានបន្តថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចពាក់ពន្ធ័នៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ចនិងថ្នូរបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ពីស្រុកយួនកាន់តែច្រើនឡើងៗ។តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងពេញគំហុកគឺ លោក អាន សុ ផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ប្រមូលលុយបានយ៉ាង ច្រើនជារៀងរាល់ថ្ងៃមិនញញេីត អង្គភាពប្រឆាំងអំពើពុក
រលួយឡើយ។
ហេតុដូច្នេះសូមលោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃ វែង លោក សួន ម៉ាលីន អភិបាលខេត្តព្រៃវែង នីតិកាលទី៧ គួរស្រាវជ្រាវសេុីបអង្កេតភាពមិនប្រក្រតីពុករលួយរបស់លោក អាន សុផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ត្រូវមហាជនលាតត្រដាងជាបន្តបន្ទាប់។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដែលរកស៊ីនាំចូលទំនិញពីស្រុកយួនតាមច្រកស្វាយអាង៉ោងបានបន្ថែមទៀត ថា អាជីវកម្មរបស់ពួកគាត់សល់កកម្រៃតិចតួចណាស់ពីព្រោះសមត្ថ កិច្ចច្រើនស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយកលុយច្រើនៗ ក្រុមឈ្មួញនិងអាជីវករ បានបញ្ជាក់ទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ ដៃបង់ប្រាក់ឬវិក្កយប័ត្រត្រឹម ត្រូវឡើយ។ ហើយគ្មានឈ្មួញណាម្នាក់អាចរំលងលោក អាន សុផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបានដែរ!ជាពិសេសឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីស្រុកយួនតាមច្រកស្វាយអាង៉ោងស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក អាន សុផល មេប៉ុស្តិ៍នគរបាល ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តរបៀបអំពើពុករលួយប្រចាំច្រកនេះ។
ដូច្នេះហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវចាត់វិធានការទប់ ស្កាត់នូវភាពមិនប្រក្រតីអំពើ ពុករលួយរបស់លោក អាន សុផល និងបក្ខពួកផង
ទាន៕
