ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាជីវកររកស៊ីស្នើសុំប្រធានអង្គភាព ប្រឆាំងអំពើពុករលួយដាក់ការស្រាវជ្រាវសេុីបអោយសុីជម្រៅទៅលើប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង និងបក្ខពួកឃុបឃិតគ្នាប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងថ្ងៃទាំងយប់.!

ថ្ងៃទី15ខែធ្នូ ឆ្នាំ2023
ខេត្ត​ព្រៃវែង ៖ ប្រភព​ពី​ក្រុមឈ្មួញ និងអាជីវកររកស៊ីដឹក​ជញ្ជូន.ដែកគ្រួស
.ថ្ម.សុីម៉ង់ត៍និងទំនិញ​ផ្សេងៗទៀតឆ្លងកាត់ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត លើ​កំណាត់ផ្លូវជាតិ​លេខ​៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានអំពាវ នាវដល់លោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការ សេុីបអង្កេតស្រាវជ្រាវ ជុំវិញភាពមិនប្រក្រតីពុករលួយរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត។
ប្រភពបានបន្តថា សព្វថ្ងៃ​នេះ​ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹងរថយន្ត ផ្លូវជាតិលេខ៨ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ត្រូវប៉ាន់ប្រមូល​លុយ​ចែកគ្នាធ្វើ​មាន​ធ្វើបានយ៉ាង​សុខ​ស្រួល​មិនញញើតអង្គភាពអំពើពុករលួយនោះទេ។ហើយរថយន្ត​ធំៗផ្ទុក​មិនលើស​ទម្ងន់ក៍ត្រូវ តែបង់លុយតាមការ កំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅមិនអាចតវ៉ាបាន រាល់ថ្ងៃនៅតែបន្តធ្វើ​សកម្មភាពទាំង​យប់​ទាំង​ថ្ងៃយ៉ាងបានរលូន។
ហេតុនេះលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​និងលោកសេង ឈួន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស នីតិកាលទី៧ មិនអាចធ្វើដឹង មិនឮ​ តទៅទៀតនោះទេ ព្រោះប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ និងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ឆ្លងកាត់​ផ្លូវជាតិ​លេខ៨ ក្នុង​ស្រុក​ពារាំង បានបញ្ជាក់ថា បើទោះបី​ពួកគាត់ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់ក៏​ត្រូវ តែ​បង់​លុយ​តាម​ការ កំណត់​របស់​ប្រធានក្រុមស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ ៨ ក្នុងភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃ វែងមិនអាចអាក់ខានបាន។​
ប្រភពដដែលបន្ថែមទៀតថា​ ពួកគាត់​ដឹកជញ្ជូន​.ដែក.គ្រួសថ្ម.សុីម៉ង់ត៍.ទំនិញ​ឬ​កសិផល​ផ្សេងៗឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ភូមិព្រែកព្នៅ ស្រុកពារាំង តែងតែគោរព​តាម​គោលការណ៍ច្បាប់​កំណត់​ ក៏​នៅតែ​ចៀស​មិន​ផុត​ពី​ការបង់លុយអោយក្រុម​មន្ត្រី​ពុករលួយនិងបក្ខពួកប្រចាំ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តផ្លូវជាតិលេខ ៨ ខានមិនបាន ។​
ដូច្នេះហើយ​ទើបឈ្មួញសូមអំពាវនាវដល់លោក សួន សុម៉ាលីន អភិបាល​ខេត្តព្រៃវែង លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការនិង​ដឹក ជជញ្ជូននិងលោក សេង ឈួន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសនីតិកាលទី៧ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយរបស់ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃ វែង ដែលប្រព្រឹត្តអំពើពុក រលួយទាំងយប់ថ្ងៃនេះផង! ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញា លុប បំបាត់អំពើពុករលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើ ពុករលួយរបស់​ប្រធានក្រុមប្រចាំស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ ៨ ភូមិព្រែកព្នៅ ដែលប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃនេះអោយប្រសិទ្ធភាពផង។​
​ប្រភព​ពី​មន្ត្រីនៃមន្ទីរ​សាធារណ ការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែងបានបង្ហើបថា ការ​ដែល​ប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវ ជាតិ​លេខ៨ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំង ហ៊ានគាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្តបែបនេះគឺដោយសារមាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗខាងលើ​ផងដែរ​។​​ឈ្មួញ​មួយចំនួន​បាន​ប្រើ ប្រាស់​រថយន្តវ៉េអងធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិលេខ៨ មន្ត្រីប្រចាំការស្ថានីយ៍តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាតធំដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ចូលបង់លុយ​តាម​ការកំណត់ ជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ​ ធ្វើឲ្យ​បាក់ស្រុតខូច​ផ្លូវខូច​ស្ពាន​ឡេីយ ។​
ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិព្រែកព្នៅ ឃុំព្រែកព្នៅ្រ ស្រុកពារាំង បាន​ឲ្យដឹងថា​ ពេល​រថយន្ត​ធំៗ​ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិ លេខ៨ គេសង្កេតឃើញព្រូឡាន.តៃកុងឡាន រ​ត់យ៉ាង​ប្រសេចប្រសាច​ឆ្លងផ្លូវទៅ​បង់ លុយ​ឲ្យ​ប្រធាន​ក្រុមស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តផ្លូវជាតិលេខ ៨ ព្រែកព្នៅ តាម​កការកំណត់មិន​អាច​តវ៉ា​បាន។​
​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់ហ៊ាន​តវ៉ា​ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ ៨ ក្នុងភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាមទំនេីងចិត្ត របស់​ពួក គេ​ជាមិនខាន់ ។ រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ តែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ ៨ យ៉ាង​គគ្រឹកគគ្រេង​មិនមាន ការ ហាមឃាត់ពីសមត្ថកិច្ចពាក់ ព័ន្ធណាឡើយបណ្ដោលឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ជា​បន្តបន្ទាប់ ។​
​បញ្ហានេះដែល​លោក​ ប៉េង ពោធិ៍ រដ្ឋមន្ត្រីក្រសួង​សាធារណ ការ​និង​ដឹកជញ្ជូន​និង​លោកសេង ឈួន ប្រធាន​ស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តទូទាំង​ប្រទេស​ មិន​គួរ​មើលរំលង​តទៅទៀត​នោះទេ​ព្រោះ​ក្រុម​ស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្ត​ ផ្លូវ ជាតិ​លេខ៨ ស្រុកពារាំង ប្រែ ក្លាយទៅជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំងថ្ងៃទាំងយប់ហើយទាន៕

Leave a Reply

Your email address will not be published.