ព័ត៌មានជាតិ

ច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោក កត់ ណៃ ប្រធានស្នាក់ការគយត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗ

ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ (ខេត្តបាត់ដំបង)÷ប្រភពព័ត៌មានបាន ឲ្យដឹងថាលោក កត់ ណៃ មេគយច្រកអូររំដួល ដេកសោយសុខជាមួយទំនិញគ្រប់មុខកំពុងតែសំរុកចេញយ៉ាងគគ្រឹកគគ្រេង នៅច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោក កត់ ណៃ ប្រធានស្នាក់ការគយត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទគេចពន្ធឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល ឲ្យដឹងថា លោក កត់ ណៃ បាននឹងកំពុងបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ដូច្នេះគេមិនដឹងថាតើអ្វីដែលឈ្មួញបាននាំចូលនោះទេ។ បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ ពន្ធមិនគ្រប់ដែរ ។ ប្រភពបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយ សេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក កត់ ណៃ។ ប្រភពរាយការណ៍ថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចដោយមិនប្រាប់ឱ្យបងៗសុីវិល ដែលឈរចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ។ ប្រភពបានរាយការណ៍ថា […]

ព័ត៌មានជាតិ

ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោក នូ ស៊ុថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំ

ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ (ភ្នំពេញ)÷ ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ខ្សែផ្លូវទូទាំងប្រទេសដើរជញ្ជាត់កាក់ល្អិតមិនលើកលែង បន្ទាប់ពីបានឡើងតំណែង ជាប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោក នូ ស៊ុថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅរកប្រាក់ចំណូលជូនជាតិ។ ប៉ុន្តែ តាមប្រភពពីឈ្មួញគ្រាក់ៗបង្ហើបថា គឺក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើ ការជាមួយពួកឈ្មួញធំៗនៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។ ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មេីសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដាក់ពង្រាយមនុស្សជំនិតដែលខ្លះគេជនស៊ីវិលនៅតាមបណ្ដាខេត្ត-ក្រុង ជាពិសេសនៅតាមច្រកព្រំដែនចេញ-ចូលនិងខ្សែផ្លូវជាតិសំខាន់ៗ ឲ្យឃ្លាំមើលសកម្មភាពដឹកទំនិញតូចធំចេញ,ចូលរបស់ពួកឈ្មួញដោយតម្រូវឲ្យមានការបង់លុយជាខែ និងការបង់ ពន្ធជូនរដ្ឋនៅនឹងកន្លែងផ្សេងទៀត។ ពួកជនស៊ីវិលនិងពេលខ្លះក៏រួមដំណើរជាមួយ មន្ត្រីឯកសណ្ឋានគយធ្វើ សកម្មភាពជាចំហ ចរចាជាមួយឈ្មួញរកស៊ីដឹកទំនិញធំៗដើម្បីអ្វីដែលពួកគេអះអាងថា ជាការខិតខំប្រឹងប្រែងរកចំណូលជូនជាតិ ប៉ុន្តែបើតាមពួកឈ្មួញអះអាងថាពួកមន្ត្រីនៅក្រោមអំណាចរបស់លោក នូ ស៊ីថា ប្រៀបដូចជាពែ ដែលតាមជញ្ជួក់សំណែនមិនឈប់ឈរ ដែលធ្វើឲ្យក្រុមឈ្មួញធុញទ្រាន់ជាខ្លាំង។ រឿងនេះងាយយល់ទេ ប្រសិនបើគ្មានការបើកដៃពីលោក នូ សុីថាមន្រ្តីតូចតាចល្អិតល្អោចរួមទាំងជនស៊ីវិលជាមួយផង នៅតាមគោលដៅសំខាន់ៗមិនហ៊ានគាបសង្កត់ពួកឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តនោះទេ។ រឿងអាស្រូវពុករលួយរបស់លោក នូ សុីថា […]

ព័ត៌មានជាតិ

ទំនិញគេចព័ន្ធចូលទាំងថ្ងៃ-យប់យ៉ាងអាណាធិបតេយ្យតាមច្រករបៀងអូរបី ជាន់ស្រុកអូរជ្រៅព្រំដែនខ្មែរ-ថៃ…!

ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤ ច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ អនុញាត្តិឲ្យឈ្មួញខ្មែរ-ថៃ នាំទំនិញគេចព័ន្ធចូលទាំងថ្ងៃ-យប់ ប្រភពព័ត៌មានបានឱ្យដឹងថា មេបញ្ជាការរងកងការពារព្រំដែនលេខ ៥០៣ លោកវរសេនីយ៍ទោ អ៊ុន ចាន់ កំពុងបើកដៃឲ្យជនជាតិថៃ និងក្រុមឈ្មួញនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រករបៀងព្រំដែនអូរបីជាន់ ដេីម្បចែកចាយបន្តឲ្យអាជីវករ តាមបន្ទាត់ព្រំដែន តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានា រួមនិងរាជធានីភ្នំពេញ ដោយថ្គើននឹងបទបញ្ជារបស់រដ្ឋបាលខេត្ត និងសេចក្តីណែនាំពីក្រសួងមហាផ្ទៃ យ៉ាងគគ្លើន។ ករណីលោក អ៊ុន ចាន់ អនុវត្តសព្វថ្ងៃនេះហាក់មើលស្រាលដល់បទបញ្ជាថ្នាក់ខេត្ត និងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានហាមប្រាមនោះទៀតផង។ គួររម្លឹកថា បទបញ្ជារបស់គណបញ្ចាការឯកភាពខេត្ត ក៏ដូចសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានដាក់កំហិតដល់ស្ថាប័នមានសមត្ថកិច្ច ការពារព្រំដែនទាំងនគរបាល និងយោធាចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន តាមច្រក របៀងព្រំដែនខ្មែរ-ថៃ ដើម្បីពង្រឹងសន្តិសុខទប់ស្កាត់បទ ឧក្រិដ្ឋឆ្លងដែន,ចោរកម្មឆ្លងដែន,ទំនិញគេចពន្ធគ្រឿងញៀនគ្រប់ប្រភេទ,ការរត់ពន្ធមនុស្ស នៅតាមខ្សែបន្ទាត់ព្រំដែនប្រកបដោយមានប្រសិទ្ធភាព។ លោក អ៊ុន ចាន់ បានបើកដៃឲ្យឈ្មួញនាំទំនិញគេចព័ន្ធជាច្រើនប្រភេទ សាច់មាន់ខូចគុណភាព,គ្រឿងក្នុងជ្រូក,ម៉ូតូ ដោយមិនមានការត្រួតពិនិត្យ និងទំនិញដែលត្រូវហាមឃាត់មិនឱ្យនាំចូលច្រកទ្វេភាគី និងច្រកអន្តរជាតិបិតខ្ទប់ តែត្រូវនាំចូលបានយ៉ាងរលូនតាមច្រករបៀង អូរបីជាន់ ដែលកាន់កាប់ដោយលោក អ៊ុន ចាន់ […]

ព័ត៌មានជាតិ

ល្បែងស៊ីសងអនាធិបតេយ្យកក្នុង កាស៊ីណូយ៉ុងយន្តឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពួន ខេត្តកណ្ដាល បើកល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់កំពុងបង្កបហឹង្សាទៅលើអ្នកកត់សន្លឹកប័ណ្ណ….!

ថ្ងៃុទី០៨ខែកញ្ញាឆ្នាំ២០២៤ {ខេត្តកណ្តាល}÷កាស៊ីណូយ៉ុងយន្តនៅក្រុងសំពៅពូន ខេត្តកណ្ដាល កំពុងបង្កបភាពអនាធិបតេយ្យយ៉ាងខ្លាំង។ សេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូមួយកន្លែងឈ្មោះយ៉ុងយ័ន្តមានទីតាំងឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផង កំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ក្រៅពីការមិនគោរពច្បាប់លក្ខន្តិកៈនៃកាស៊ីណូនោះ ទីតាំងល្បែងស៊ីសង១កន្លែងនេះត្រូវគេអះអាងថា ហាក់ដូចជាផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ករណីនេះអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាល គួរចាត់វិធានការយ៉ាងណាប្រកបដោយប្រសិទ្ធភាពដើម្បីកុំឲ្យកាស៊ីណូនេះប្រព្រឹត្តនៅទង្វើមិនគប្បីច្រើនខ្លាំងពេក។ ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីការកើតមានអំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។ ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះឡើយ ពីព្រោះទំនងជាការស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះ មិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។ ប្រភពបានឱ្យដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ គឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពង បើទោះបីជាអ្នកចូលលេងជាជន ជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ ។ ពួកគេភ្នាល់ដាក់ លុយតម្លៃរាប់រយដុល្លារឬរាប់ពាន់,រាប់ម៉ឺនដុល្លារក្នុងមាន់មួយគូៗ។ តើទង្វើទាំងនេះអាជ្ញាធរមានសមត្ថកិច្ច ខេត្តកណ្ដាលមិនដឹងទេឬ? បើតាមការវាយតម្លៃពីប្រជាពល រដ្ឋរស់នៅតំបន់នោះអះអាងថា អាជ្ញាធរមានសមត្ថកិច្ចសុទ្ធតែដឹងអំពីសង្វៀនជល់មាន់ក្នុងការស៊ីណូយ៉ុងយ័ន្តនោះ ប៉ុន្តែគេមិនចាត់វិធានការក៏ព្រោះតែវាជាបញ្ហាផល ប្រយោជន៍។ ផលប្រយោជន៍ត្រូវបានចែករំលែកយ៉ាងក្រាស់ក្រែលដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាល?។ ប៉ុន្តែចំពោះករណីហិង្សាដែលបានកើតឡើង នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនៅពេលថ្មីៗនេះគេរំពឹងថា រដ្ឋបាលខេត្តកណ្ដាលជាពិសេសនគរបាលខេត្ត មិនបណ្ដោយឲ្យជនបង្ករួចខ្លួននោះឡើយ។ ទង្វើរបស់មេកានៅក្នុងកាស៊ីណូខាងលើនេះ […]

ព័ត៌មានជាតិ

ប្រធាន​ស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្ត អង្គស្នួល ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ នៅផ្លូវជាតិ​លេខ ៤ បើកដៃឲ្យរថយន្តធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​ ទាំង​យប់​ទាំង​ថ្ងៃ …!

ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២៤ (ខេត្តកណ្ដាល )៖ ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្ដអង្គស្នួល លើ​ផ្លូវជាតិ​ លេខ​៤ បានបញ្ជាក់ឲ្យ​យេីងដឹងថា សព្វថ្ងៃនេះ​ ប្រធាន​ជញ្ជីងថ្លឹងរថយន្តអង្គស្នួល កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​ ទោះ​រថយន្ត​ធំៗ​ ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​ លោក ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ បែរជា​ធ្វើ​មិនដឹងមិនឮ អ្វី​ទាំងអស់​។​ ​ក្រុមអាជីវករ​តូច ធំ ដែល​ដឹកជញ្ជូន​ ទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត អង្គស្នួល បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្តអង្គស្នួល ចំណុចតាម​បណ្ដោយ​ផ្លូវជាតិ​ លេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល។​ មេឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ​ ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​បណ្ដាល​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​អង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តនោះដែរ ។​ […]

ព័ត៌មានជាតិ

ទីតាំងដីចាក់សំរាមក្លាយជាកម្មសិទ្ឋិ ឯកជន ដោយសាការគ្រប់គ្រងមិន ច្បាស់លាស់…!

(ខេត្តព្រះវិហារ)÷ ទីតាំងដីចាក់សំរាម ដែលមានទំហំដីជិត30ហិចតា ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកត្បែង មានជយ័ ខេត្តព្រះវិហារ ត្រូវបានជនឈ្លៀតឱកាសមួយចំនួននាំគ្នា ឈូសឆាយយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួនខណះអាជ្ញាធរស្រុកត្បែងមានជយ័គ្រប់គ្រងបែបធូរលុង បណ្តែត បណ្តោយអោយជនឈ្លៀតឱកាស មួយចំនួនយកគ្រឿងចក្រទៅឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ នេះ អាចបណ្តាលមកពីមានការឃុបឃិ តគ្នារវាងអាជ្ញាធរស្រុកជាមួយជន ឈ្លៀតឱកាសក្នុងការកេងចំណេញដើម្បីផលប្រយោជ ន៍។ យោងតាមប្រភពព័ត៌មានពីប្រជា ពលរដ្ឋរស់នៅភូមិបុស្សធំ ឃុំប្រ មេរ ស្រុកត្បែងមានជ័យបានបង្ហើបអោយដឹងថា ដីចាក់សំរាម បានក្លាយទៅជាដីរបស់ក្រុមឈ្លៀតឱកាសមួយចំនួន យកគ្រឿង ចក្រមកឈូសឆាយដោយពុំមាន ការហាមឃាត់ពីសំណាក់អាជ្ញាធរ ស្រុកត្បែងមានជ័យឡើយ ។ លោក យ៉ាន់ ប៊ុនសឿង នាយការិ យាល័យដែនជម្រកសត្វព្រៃព្រះ រការ បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី05ខែកញ្ញានេះថា ទីតាំង ដីចាក់សំរាមមានទំហំតែជិត20ហិក តាតែប៉ុណ្ណោះ ដែលបានប្រជុំឯក ភាពគ្នាទទួលស្គាល់ដោយស្ថាប័ណ ជំនាញនឹងអាជ្ញាធរស្រុកត្បែងមាន ជ័យ គួរំលឹកផងដែរថា ទីតាំងដីចាក់សំរាម មានទីតាំងស្ថិតនៅភូមិ បុស្សធំ ឃុំប្រមេរ ស្រុកត្បែងមាន ជយ័ ខេត្តព្រះវិហារ ។ លោក សុខ មុន្នីរិទ្ឋិ […]

ព័ត៌មានជាតិ

ឈ្មួញឈើដ៏សកម្មឈ្មោះចែខុំ ដឹក ជញ្ជូនឈើចេញពីព្រៃអភិរក្សស្រែពកយ៉ាងរលូនមិនរំខានសមត្ថកិច្ច

ថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី)÷ ឈ្មោះ ចែខុំ មេ​ឈ្មួញ​ឈើ​ដ៏សកម្ម ដឹកជញ្ជូនឈើតាមដងផ្លូវជាតិលេខ ៧៨Aយកទៅលក់នៅទឹកដីខេត្ត ត្បូងឃ្មុំ។ កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ សម្រុក​ដឹក​ជញ្ជួន​តាម​រថយន្តសាំយ៉ុង ចំនួន​២គ្រឿង យកទៅលក់​នៅ​ខេត្តត្បូងឃ្មុំ ឆ្លងកាត់ខេត្តមណ្ឌលគិរីនិងស្រុកស្នួលខេត្តក្រចេះ នៅពេល​យប់ រីឯ​ សមត្ថកិច្ចឈរជើងតាមដងផ្លូវនិង មន្ត្រីពាក់ព័ន្ធក្នុងខេត្តមណ្ឌល​គី​រី មិន មានចាត់វិធានការ​បង្ក្រាបឈ្មួញ ឈ្មោះ ចែខុំនោះឡើយស្ត្រីរូបនេះ ដឹកជញ្ជូនអនុផលព្រៃឈើជាយូឆ្នាំ មកហើយតាម​រយៈ​រថយន្ត សាំយ៉ុង ចំនួន​២គ្រឿង យកទៅលក់​នៅ​ក្នុង ទឹកដីខេត្តត្បូងឃ្មុំ។ នៅពេល​យប់ រីឯ​មន្ត្រីបរិស្ថាន​ខេត្ត និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌល​គិរី មិនដែលចាត់វិធានការ​បង្ក្រាបនោះទេ។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​ ​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ចែខុំ នៅតែ​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដឹកជញ្ជូន​ចេញពី​ចំណុច ព្រៃអភិរក្សស្រែពកក្នុង ស្រុក​កោះ​ញ៉ែ​កហើយបាន កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ កាប់​ផ្តួល រលំ អារ ជៀរ […]

ព័ត៌មានជាតិ

តើគយមានសិទ្ធិប្រើជនស៊ីវិលឲ្យដើរយកលុយពីការដឹកជញ្ជូនទំនិញលើផ្លូវជាតិដែរឬទេ?ក្រុមឈ្មួញរកស៊ីដឹក ទំនិញមានចម្ងល់ចោទសួរទៅលើ លោកគយ…!

ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៤ ឈ្មួញដឹកទំនិញចោទសួរថា តើគយមានសិទ្ធិប្រើជនស៊ីវិលឲ្យដើរយកលុយពីការដឹកជញ្ជូនទំនិញលើផ្លូវជាតិដែរឬទេ? ប្រភពរាយការណ៍ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មក ក្រុមឈ្មួញ, អាជីវកម្មបានត្អូញត្អែរថា ពួកគាត់សព្វថ្ងៃនេះពិបាករកស៊ីខ្លាំងណាស់ ដោយសារក្រុមមន្ត្រីក្រោមក្លៀករបស់លោក នូ ស៊ីថា បានដាក់ពង្រាយកម្លាំង មានទាំងជន ស៊ីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនិងតាមច្រករបៀងព្រំដែន ដើរប្រមូលលុយស្រស់ៗ ប្រសេកប្រសាចខ្លះមានវិក័យប័ន និងខ្លះគ្មានវិក័យប័ត្រដោយលេសថាប្រមូលពន្ធចូលរដ្ឋ។ បើទោះបីជា មានព័ត៌មានអំពីភាពមិនប្រក្រតីរបៀបដឹកនាំរបស់លោកនូ ស៊ីថា នេះបានលេចឮដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដោយក៏ពុំឃើញមានចំណាត់ការកែប្រែនោះទេ។ ប្រភពផ្ទៃក្នុងខ្សឹបថា ថ្មីៗនេះលោក នូ ស៊ីថា ក្រោយកាន់តំណែងជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជំនួសលោក កើត សុធារ៉ា​ ខណៈលោក នូ ស៊ីថា ឡើងកាន់តំណែងជាអគ្គនាយក រង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ។ ក៏ប៉ុន្តែ បន្ទាប់ពី​ឡើងកាន់តំណែង​ភ្លាម​ លោក​បាន​ដាក់​ពង្រាយ​មន្ត្រី​គយចល័តគ្រប់ច្រកល្ហក​ រួមទាំងតាម​ផ្លូវជាតិ​ផងដើម្បី​ទប់​ស្កាត់​អំពើរត់ពន្ធ​។​ ប៉ុន្តែ​ប្រភពពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូនទំនិញ​ពី​ប្រទេស​ជិតខាង​ចូលមកកាន់​រាជធានីភ្នំពេញ​បាន​ប្រាប់ថា​ តាំងពីលោក​ នូ​ ស៊ីថា​ […]

ព័ត៌មានជាតិ

នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងលោកមឿ ណារុង និងមេគយឈ្មោះ គត់ ណៃ សហការគ្នាបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញជាច្រើនប្រភេទគេចពន្ធបង់ពន្ធមិនគ្រប់ចូលទាំងយប់ទាំងថ្ងៃដោយរលូន

ថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៤ (ខេត្តបាត់ដំបង) នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក លោក មឿ ណារុងជាអ្នកបេីកដៃ ឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញផ្សេងជាច្រើនប្រភេទគេចពន្ធបង់ ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួលបានឲ្យដឹងថា លោក មឿ ណារុង នាយនគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងបាននឹងកំពុងបណ្ដែតបណ្ដោយឃុបឃិតឲ្យមន្ត្រី ក្រោមឱវាទប្រព្រឹត្តទង្វើផ្ដេសផ្ដាស ប្រថាប់ត្រា យកលុយអ្នកធ្វេីដំណើរ ឆ្លងដែនពីខ្មែរចូលទៅស្រុកថៃ និង ពីថៃចូលមកខែ្មរ។ ជាមួយគ្នាដែរក្រុមដែលរកស៊ីដឹកទំនិញឆ្លង ដែន ពីប្រទេសថៃចូលកម្ពុជាបានឲ្យដឹងថា អំពើពុក រលួយរបស់លោក មឿ ណារុង នាយនគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក កំពុងជិះសេះ លែងដៃ ដោយមិនខ្លាចញញើតនឹងថ្នាក់ដឹកនាំខេត្ត ឬក្រសួងមហាផ្ទៃនោះទេ។ ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗគេច ពន្ធឬបង់ពន្ធមិនគ្រប់ ក៏នៅមានបញ្ហាជនអន្តោប្រវេសន៍មួយចំណែកផងដែរ។ ប្រភពបានបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីអ្វីទាំងអស់។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកដឹកជីហ្នឹងនិងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេអាចមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក មឿ ណារុង។ ប្រភពរាយការណ៍ថា មន្ត្រីនគរបាលដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចឆ្លងដែន ដោយមិនប្រាប់មន្ត្រីនគរបាល ការពាព្រំដែនតំបន់អូររំដួល បាននោះឡើយ អ្នកអាចគេចបានម្ដងពីកណ្តាប់ដៃ […]

ព័ត៌មានជាតិ

លោក ឈួន សោភា មេគយចល័តតំបន់៥ល្បីល្បាញពេញទំហឹងខាងប្រមូលលុយតាមរបៀបពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុលរលួយ….!

ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៤ លោក ឈួន សោភាមេគយចល័ត តំបន់៥ល្បីល្បាញពេញទំហឹងខាងប្រមូលលុយតាមរបៀបពុករលួយ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ គឺជារឿងមិនអាចបិទបាំងបានទេ ព្រោះបណ្ដាព័ត៌មាននានា បានចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនចាត់វិធានការណាមួយដើម្បីទប់ស្កាត់អំពើពុករលួយរបស់លោក ឈួន សោភា នៅឡើយទេ។ ប្រការនេះហើយទើបលោក ឈួន សោភា មានឥទ្ធិពលកាន់តែខ្លាំង ហើយសាងភាពល្បីល្បាញពេញទំហឹងខាងពុករលួយដោយសារអាងមានខ្នងបង្អែករឹងមាំ ចាំជួយដោះស្រាយគ្រប់បញ្ហា។ ប្រភពស្និទ្ធនឹងលោក ឈួន សោភា បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់5 ចំណុចគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺជាប្រភពចំណូលរបស់លោក​​ ឈួន សោភា មេគយចល័តតំបន់៥។ ដោយហេតុថាលោក ឈួន សោភា មិនដែលបង្ក្រាបឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ​ឬទំនិញខុសច្បាប់យ៉ាងពេញបន្ទុកនោះឡើយ។ ផ្ទុយទៅវិញលោក ឈួន សោភា មានតែជួយសម្រួលឲ្យឈ្មួញទាំងនោះដឹកជញ្ជូនទំនិញទៅដល់គោលដៅនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប […]