ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងអាណាធិបតេយ្យសង្វៀនមាន់ ជល់បៀអាប៉ោងនិងយូគីខុសច្បាប់ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកលេងគគ្រឹកគគ្រេង រីឯអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី 27ខែធ្នូឆ្នាំ2023
ខេត្តកែប៖តាមប្រភពពីប្រជាពលរដ្ឋរស់នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរបានអោយដឹងថា÷ មានបើកសង្វៀន ជល់មាន់ បៀ អាប៉ោងនិងយូគីខុស ច្បាប់មួយកន្លែងស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្ត កែបកំពុងបើកដំណើរការលេងយ៉ាងគគ្រឹក គគ្រេងបានដោយរលូន រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់។
ប្រភពបន្តថា÷ ម្ចាស់សង្វៀន មាន់ ជល់បៀរអាប៉ោងនិងយូគីខុសច្បាប់បានគៀងគរប្រមូលផ្តុំក្រុមអ្នកញឿនល្បែងបើកលេងសុីសងយ៉ាងអនា ធិបតេយ្យបំផុតប្រហែលម្ចាស់ទីតាំងល្បែងសុីសងមួយនេះមានខ្នងបង្អើករឹងមាំទេដឹង?ប្រភពខ្លះទៀតថាម្ចាស់ទីតាំងសង្វៀនបានរត់ការបង់សួយ សាជូនមន្រ្តីជំនាញពាក់ព័ន្ធឃុំ.ស្រុក អស់ហើយទេដឹង? ជាថ្នូរមិនបង្រ្កាប ទើបទីតាំងល្បែងមួយកនេះ ហ៊ាន បើកលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរាប់ពាន់ដុល្លារពិសេស អា ប៉ោងសុីសាច់ហុតឈាមល្បីល្បាញពេញសង្វៀន ហើយស្រែកហ៊ោ កញ្ច្រៀវទ្រហឹងកង រំពងមិនខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងសង្វៀនខាងលើមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ  សង្គម អំពើចោរកម្មចោរលួច. ចោរ ឆក់.ចោរប្លន់. ចោរគាស់ផ្ទះ ប្រើអំពើហិង្សាគ្រួសារ គ្រឿងញៀន ដើមចមកើតចេញពីល្បែងសុីសងនេះ ឯង ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាង លើសូមសំណូមពរដល់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប សូមចាត់កម្លាំងជំនាញ ចុះធ្វើ ការទប់ស្កាត់និងបង្ក្រាបទីតាំងសង្វៀនជល់មាន់បៀអាប៉ោងនិងយូគីខុសច្បាប់ ដុះស្លែស្ថិតនៅភូមិអូរដូង ឃុំពងទឹក ខេត្តកែប អោយប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចរបស់រាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង ៕

Leave a Reply

Your email address will not be published.