ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រធានគយចល័តលើផ្ទៃប្រទេស តំបន់៣លោកនុត លីឆូយ ពង្រាយ ដៃជើងប្រមូលសេដ្ឋកិច្ចតាមរបៀបអំពើពុករលួយ.!

ថ្ងៃទី 18ខែធ្នូឆ្នាំ2023
ខេត្តព្រះសីហនុ៖ ប្រភពពីមន្រ្តីគយនៅក្នុងខេត្តព្រះសីហនុបានបង្ហើបអោយដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធាន គយចល័តលើផ្ទៃប្រទេសតំបន់ ៣ មកគឺលោក នុត លីឆូយ បានពង្រាយដៃជើងខ្លួនចាំ ពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តកោះកុង.ព្រះសីហនុ.កំពង់ស្ពឺ.ចូលមកកាន់រាជធានី ភ្នំពេញ គាបយកលុយអាជីវករនិងឈ្មួញតាមអំពើចិត្តប្រព្រឹត្តរបៀបអំពើពុករលួយខ្លាំងក្លាជាងអតីតលោក កែវ អង្កាម ធ្វើជាប្រធាននៅទីនោះទៅ ទៀត ។
ប្រភពបានបន្តថា ក្រុមមន្រ្តីគយចល័តផ្ទៃប្រទេសតំបន់៣ មានស្នាក់ការប្រចាំនៅស្រុកស្រែអំបិលក្រោមការគ្រប់គ្រងរបស់លោក​ នុត លីឆូយ មេ គយចល័តលើផ្ទៃប្រទេសតំបន់៣ ជើងខ្លាំងគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាមអំពើចិត្តមិនខ្វល់ពី មហាជនការរិះ គន់អ្វីទាំងអស់ ។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក​ នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់ ៣ ដែលអាងមានខ្នង បង្អែករឹងមាំ ហ៊ានប្រព្រឹត្តអំពើពុក រលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ ភាពមិនប្រក្រតីពុករលួយរបស់លោក​ នុត លីឆូយ មេ គយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែបនិងខេត្តកំពត ត្រូវបាន មហាជនលាត ត្រដាងជាបន្តបន្ទាប់ ជាពិសេ សទាក់ទងទៅនិងការប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តទាំង៥នោះតែម្តង ។ ដោយឡែកលោក គុណ ញឹម អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា មិនចាត់ទាន់វិធានការទប់ស្កាត់នូវអំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក នុត លីឆូយ ប្រធានការិយាល័យស្រាវ ជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ឬហៅថា មេគយចល័តលើផ្ទៃប្រទេសតំបន់ ៣ នោះនៅ ឡើយទេ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់បានប្តេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ ចាត់ វិធានការទប់ស្កាត់អំពើពុក រលួយរបស់ក្រុមមន្ត្រីគយចល័តលើផ្ទៃប្រទេសតំបន់៣ ខ្លះៗផង។
ប្រភពស្និទ្ធនឹងលោក នុត លីឆូយ បានបន្ថែមឲ្យដឹងទៀតថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក នុត លីឆូយ ទទួលបានតំណែងជាមេគយចល័ត លើផ្ទៃប្រទេសតំបន់៣ និងទទួលបន្ទុក៥ខេត្តយ៉ាងរំភើយ ។ ប៉ុន្តែបច្ចុប្បន្ននេះខេត្តទាំង៥ នោះលោក នុត លីឆូយ ទទួលបានចំនួន៣ខេត្ត គីខេត្ត កោះកុង.ខេត្តព្រះសីហនុ. ខេត្តកំពង់ ស្ពឺ.ខេត្តចំនួនពីរទៀតគឺមិនអនុញ្ញាតឡើយ។ជាងនេះទៅ ទៀតលោក នុត លីឆូយ ចំណាយដើមទុនយ៉ាង ច្រើនក្នុងការទទួលបានតំណែងជាមេគយចល័តលើផ្ទៃប្រទេសតំបន់៣ គឺលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដឹងច្បាស់ជាងគេ ។
ប្រភពឈ្មួញនិងអាជីវករបានបន្ថែម ថា លោក នុត លីឆូយ ទទួលបានតំណែងមេគយចល័តលើផ្ទៃប្រទេសតំបន់៣ នោះមកបានដាក់ពង្រាយអោយកូនចៅខ្លួនពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តទាំង ៣ដែលចូលមកកាន់រាជធានីភ្នំពេញ គាបយកលុយលើតុក្រោមតុតាមអំពើចិត្តនិងតាមការកំណត់របស់លោក នុត លីឆូយ មិនអាចតវ៉ាបានលោក នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួល បន្ទុក ៣ ខេត្តមកគឺខិតខំរិះរកគ្រប់វិធីសាសន៍ដើម្បីស្រង់ដើម ៕

Leave a Reply

Your email address will not be published.