ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កន្លែងរោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ជាច្រើនស្ថិតនៅចំណុច ភូមិត្រពាំងប្រាសាទ ដែលគេសង្ស័យថា មានការបើកភ្លើងខៀវពីមន្ដ្រីជំនាញ

ថ្ងៃទី២៦ខែមករាឆ្នាំ២០២៤
{ខេត្តឧត្តរមានជ័យ}÷ រោងសិប្បកម្មកែច្នៃឈើ មួយកន្លែង ដែលគេសង្ស័យថា អត់ច្បាប់នៅក្នុងភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានអស់លោកមន្ដ្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថាមានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ តាមប្រភពពីប្រជាពលរដ្ឋបាន
ឲ្យថា÷រោងសិប្បកម្មជាខ្សែ
ស្រឡាយរបស់មេព្រៃទាំងនោះ
ទើបបានជាអស់លោក មិនដែលចុះបង្ក្រាប ម្ដងណាឡើយទីតាំងកន្លែងរោងសិប្បកម្មកែច្នៃ ជាច្រើនកន្លែងទាំងនោះឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូសឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឹងកងផ្អើលពេញភូមិ ស្ទើរតែបែកក្រដាស
ត្រចៀក បែរជាអស់ លោក មេព្រៃ និងអស់លោក មន្ដ្រីជំនាញទាំងនោះធ្វើមិនដឹងមិនឮទៅវិញ។

ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ ក្នុងនាមលោកជានាយសង្កាត់រដ្ឋបាលព្រៃឈើ គួរតែធ្វើការចុះបង្ក្រាប ហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យមាន បទល្មើស សិប្បកម្មកែច្នៃឈើ ធ្វើការបំផ្លាញព្រៃឈើនិងធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ។
ប្រជាពលរដ្ឋសូមសំណូមពរដល់រដ្ឋមន្ត្រីស្រសួងកសិកម្ម
មេត្តាជួយធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃ ជាច្រើនកន្លែងនេះផង ដោយសារ ប្រជាពលរដ្ឋហួសចិត្តនឹងលោកជ្រៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ ដែលមិនមានការបង្ក្រាបឬក៏ទប់ស្កាត់សិប្បកម្មកែច្នៃនោះឡើយ
ពេលនេះប្រជាពលរដ្ឋសំណូមពរដល់មន្ដ្រីជំនាញថ្នាក់ជាតិ មេត្តាជួយពិនិត្យនិងបង្រាបផងទាន៕

Leave a Reply

Your email address will not be published.