មណ្ឌលគិរី ៖ថ្ងៃទី៣១ខែឧសភាឆ្នាំ
២០២៤ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកពេជ្រាដា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម អុីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះគាំទ្រស្រុកពេជ្រាដា លោក ងិន សុវិមាន អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកពេជ្រាដា និងលោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ដោយមានការចូលរួមពី លោក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តគោត្តមៈសុទ្ធារាម(ហៅវត្តដេអេ)ស្ថិតនៅស្រុកពេជ្រាដា៕
