លោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់គណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក លីង ស៊ីមឡូត ប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិសហការជាមួយមន្ត្រីបរិស្ថាន និងមន្ត្រី រដ្ឋបាលព្រៃឈើ ចុះប្រតិបត្តិការបង្ក្រាបកន្លែងស្តុកគំនរឈើផ្ចឹកមួយកន្លែង ដែលពុំមានលិខិតអនុញ្ញាតដែលស្ថិតនៅក្នុងចំណុច ភូមិម្លូព្រៃឃុំ ម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកឆែបបានធ្វើការដកហូតយកបានឈើចំនួន 93 សន្លឹកស្មើនឹង(ពីម៉ែត្រីគុណប្រាំរយចិតសិបប្រាំបី)។
លោក លីងសុីមឡូ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ បានបញ្ជាក់ប្រាប់ថា ក្រោយពីកិច្ចប្រតិបត្តិការ ចុះបង្ក្រាបគំនរឈើផ្ចឹកអត់ច្បាប់នោះរួចហើយ បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកជញ្ជូន យកទៅប្រគល់ជូនលោក គង់ ប៊ុនហួន នាយរងផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីរក្សាទុកបណ្ដោះអាសន្ន រង់ចាំការសម្រេច ពីសមត្ថកិច្ចថ្នាក់លើ ចំណែកឯម្ចាស់ឈើ កម្លាំងគណៈបញ្ជាការឯកភាពស្រុកមកំពុងតែតាមរកដើម្បីយកមកដោះស្រាយគ្នាតាមនីតិវិធី៕