ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូ”កាឡាក់សុីជ្រៃធំ” បើកដំណើរការអោយពលរដ្ឋខ្មែរដែល ក្រុមញឿនល្បែងចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយសេរី ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ផ្ទុយពីរលិខិតអនុញ្ញាតរបស់រាជរដ្ឋាភិបាល.!

ថ្ងៃទី 04ខែធ្នូឆ្នាំ2023
ខេត្តកណ្តាល៖ មហាជនក៏ដូចប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រៃធំ សង្កាត់ក្រុងសំពៅពូនខេត្តកណ្ដាល បានរិះ គន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនព្រមបង្រ្កាបល្បែងសុី សងនោះទេ?បែរជាបណ្ដោយអោយម្ចាស់ កាសុីណូកាឡាក់សុីជ្រៃធំ បើកអោយពលរដ្ឋខ្មែរ ចូលលេងល្បែង សុីសងយ៉ាងគគ្រឹកគគ្រេងទៅវិញ។បើតាមដឹងខ្លះៗរបស់ច្បាប់ (កាស៊ី ណូ) នីមួយៗនៅក្នុងប្រទេសកម្ពុជា ច្បាប់មិនអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងកាសុីណូនោះទេវាខុសទៅនឹងច្បាប់អនុញ្ញាត ។បើមានពលរដ្ឋខ្មែរសុំចូលបំរើការ ងារ ឬ សុំច្បាប់អាជីវកម្មបើក (កាស៊ីណូ)ជារឿងត្រឹមត្រូវ ! ប៉ុន្តែមិនអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូនោះទេជារឿងខុសច្បាប់មិនត្រឹមត្រូវឡើយ។
ដោយឡែកយើងក្រឡេកមកមើលម្ចាស់ “កាស៊ីណូកាឡាក់សុីជ្រៃធំ ” មួយកន្លែង ឯណេះវិញនៅតាមផ្លូវ លេខ២១B ស្ថិត នៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បានបើកដៃអោយមេការឈ្មោះសុវណ្ណ និង ឈ្មោះញ៉ ស្ទាត់ ជំនាញខាងរត់ការបង់សួយ សារជូនមន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ក្រោមរហូតដល់លើនិងគៀងគរពលរដ្ឋខ្មែរមកពីបណ្ដាគ្រប់.ខេត្ត. ក្រុង.មកចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ដោយសេរីយ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភពស្ងៀមស្ងាត់ ជាថ្នូរមិនបង្រ្ក្កាប។
ប្រភពបានអោយដឹងថា “កាស៊ីណូកាឡាក់សុីជ្រៃធំ ” នៅតែបន្តបើកអោយពលរដ្ឋ ខ្មែរចេញចូលលេងល្បែងសុីសងតាមអំពើចិត្តដូចជា៖ជល់មាន់ បៀរ អាប៉ោង យូគី និងល្បែងខុសច្បាប់ជាច្រើនប្រភេទទៀត យ៉ាងអនាធិបតេយ្យ មហាជនដាក់ការសង្ស័យថា ប្រហែលអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទទួលបានលាភសក្ការៈនិងផលប្រយោជន៍ ហើយ?ទើបបណ្តោយអោយម្ចាស់”កាសុីណូកាឡាក់សុីជ្រៃធំ”បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងមិនញ ញើតច្បាប់ឡើយ។ល្បែងសុីសងខុសច្បាប់ជាច្រើនប្រភេទនៅក្នុង”កាស៊ី ណូកាឡាក់សុីជ្រៃធំ”មួយកន្លែងដែលកំពុងបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងនេះដែលស្ថិតនៅក្នុងភូមិសា ស្រ្ត សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានមិនហ៊ានបង្រ្កា បនោះទេ។ នេះសបញ្ជាក់អោយឃើញថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្រុងសំពៅពូនកំពុងដើរផ្ទុយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងផ្ទៃហើយទាន ។
ប្រភពពីពលរដ្ឋរស់នៅមូល ដ្ឋានបានបន្ថែមទៀតថា “កាស៊ីណូកា ឡាក់សុីជ្រៃធំ” ជាដើមចមដែលធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភខ្លាចជាខ្លាំងបញ្ហាអសន្តិសុខសង្កមនិងអំពើចោរកម្ម.លួច.ឆក់.ប្លន់.គាស់ផ្ទះ ប្រើអំពើហិង្សាក្នុងគ្រួសារគ្រឿង ញៀនជាដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាង លើសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រសួងមហាផ្ទៃ   ជាពិសេសនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មេត្តាដាក់មន្ត្រីក្រោមឱវាទខេត្តមានឆន្ទះចុះពិនិត្យទប់ស្កាត់និងបង្រ្កាប ទីតាំង កាសុីណូកាឡាក់សុីជ្រៃធំនេះផងទាន! ដែលបញ្ហានេះលោក គង់ សោ ភ័ណ្ឌ អភិបាលខេត្តកណ្តាលនិងលោកឧត្តមសេនីយ៍ទោ ឈឿន សុ ចិត្ត ស្នងការនគរបាលខេត្តកណ្តាល បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធាន ទប់ស្កាត់និងបង្រ្កាប ម្ចាស់ទីតាំង “កាសុីណូកាឡាក់សុីជ្រៃធំ “មួយកន្លែងនេះដែលកំពុងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងនោះអោយមានប្រសិទ្ធ ភាព!ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផង ។
សូមរំលឹកថា កាលនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការ ទប់ស្កាត់ និងបង្រ្កាប ទីតាំងបន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញា ធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ ?និងមានបញ្ហាប្រឈមនិងបាត់ បង់ពីតំណែងទៀតផង៕

Leave a Reply

Your email address will not be published.