ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គម្រោងដេញថ្លៃផ្លូវឃុំ សង្កាត់មួយ គម្រោង ក្នុងឃុំ ពាមជីលាំងស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ ត្រូវបានមហាជនមើលឃើញថា ជាការស៊ុំគ្រលំគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធរ

(ខេត្តត្បូងឃ្មុំ) : នៅព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាឃុំ  ពាមជីលាំងមានការ ដេញថ្លៃគម្រោងអភិវឌ្ឍន៍ផ្លូវឃុំ សង្កាត់ ដែលមានមួយគម្រោងត្រូវបានមហាជនមើលឃើញថា ជាការឃុបឃិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុននិងក្រុមហ៊ុនក៏ដូចអាជ្ញាធម៌ឃុំដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន។

សកម្មភាពដែលចូលរួមដេញថ្លៃទាំង
នោះគឺ មានក្រុមហ៊ុនចំនួន៥
១~ក្រុមហ៊ុន សេង កញ្ញា
២~ក្រុមហ៊ុន ថេង នីតា
៣~ក្រុមហ៊ុន ហ៊ួត គីមស័ង
៤~ក្រុមហ៊ុន សុង ស៊ីថាត
៥~ក្រុមហ៊ុន លី ឈួន
បានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញ ថ្លៃនៅ ក្បែរៗបរិវេណសាលាឃុំពាមជីលាំងតែប៉ុណ្ណោះ ដោយមិនបានយកទៅដាក់ក្នុងប្រអប់ដេញថ្លៃនោះទេ ដែលនេះអាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេលដែលការដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតគេបានឃើញ ក្រុមហ៊ុនចំនួន២ ដែលបាន ចូលដាក់សំណើរដេញថ្លៃ ។តែ ដូចជាដឹងទុំហ៊ុំទឹកប្រាក់រៀងៗខ្លួនដែលត្រូវសរសេរដាក់លើក្រដាស់សំណើរដេញថ្លៃ (ទាំងនេះជាសកម្មភាពខ្វះក្រមសីលធម៌សម្រាប់អ្នកដេញថ្លៃដែលត្រូវបានហាមឃាត់)។ ពិសេសតម្លៃសាច់ប្រាក់ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សឹងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ាន់ស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុះភាគរយតិចបំផុត។ នៅក្នុងការដេញថ្លៃនេះដែរ គេសង្កេតឃើញថាទី១ បានទៅលើ
ក្រុមហ៊ុន ឈ្មោះសេង កញ្ញា ដែលមានទឹកប្រាក់១១០០៨០០០០រៀល
នេះបានដាក់តម្លៃដេញថ្លៃសម្រាប់គម្រោងសាងសង់ប្រគៀកនិងតម្លៃប៉ាន់ស្មានបំផុតគួរឲ្យសង្ស័យ។មហាជនបានស្នើឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យមើលសកម្មភាពមិនប្រក្រតីរបស់ក្រុមហ៊ុនទាំងនេះផង ពិសេសត្រូវពិនិត្យឲ្យបានដិតដល់រាល់សកម្មភាពដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ក្រោយៗទៀត ជៀសវៀងរដ្ឋចាយលុយទុំហ៊ុំធំ តែលទ្ធផលដែលទទួលបានគឺផ្លូវគ្មានគុណភាព ៕

Leave a Reply

Your email address will not be published.