ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤
(ខេត្តត្បូងឃ្មុំ)៖ប្រភពព័ត៌មានបានឲ្យដឹងថា÷ សកម្មភាពនេសាទត្រីនៅ
រដូវបិតនេសាទនៅក្នុងផ្ទៃបឹងពាមជីលាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំពាមជីលាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
បានធ្វើសកម្មភាពដឹកតាមទូកជារៀង
រាល់ថ្ងៃដោយមិនខ្ចីខ្លាចញញើត ពីសំណាក់បទបញ្ជារបស់ក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទនោះឡើយ តែផ្ទុយទៅវិញ សមត្ថកិច្ចពាក់ព័ន្ឋនិងបឹងពាមជីលាំង អសមត្ថភាព
ក្នុងការគ្រប់គ្រង ព្រមទាំងបើកភ្លើងខៀវឲ្យក្រុមនេសាទដែលជាបក្ខពួកចូលនេសាទទៅវិញ។
ប្រភពព័ត៌មានច្បាស់ការណ៍ នៅថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០២៤ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានទូកនេសាទ ចូលធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ ក្នុងឡូតិ៍អភិរក្សជម្រកត្រីពងកូននៅបឹងពាមជីលាំង
ចំណែកអ្នកនេសាទមានគ្នាជាច្រើនក្រុម បានធ្វើសកម្មភាពនេសាទត្រី
នៅក្នុងបឹងអភិរក្សពាមជីលាំងហើយ
ដឹកតាមទូកកាណូតមកបោះឲ្យឈ្មួញកណ្តាល ដែលឈរជើងចាំទិញនៅ
ក្នុងឃុំរំចេក ស្រុកកំពង់សៀម ខេត្ត
កំពង់ចាម ចំណែកឈ្មួញដែលបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជលផល និងប៉ូលិសសេដ្ឋកិច្ច បានដឹកតាមទូក
ការណូតជារៀងរាល់ថ្ងៃ។
សកម្មភាព បណ្តែតបណ្តោយឲ្យមាន
ការនេសាទ ត្រីដោយខុសច្បាប់នៅ
រដូវត្រីពងនេះ ត្រូវបានមហាជនមាន
ការសង្ស័យ លោកនាយសង្កាត់រដ្ឋបាលជលផលស្រុកត្បូងឃ្មុំដោយ
មិនបានយកចិត្តទុកដាក់គ្រប់គ្រង ថែរក្សាអភិរក្សធនធានមច្ឆាជាតិ និងហាមឃាត់មិនឲ្យមានការនេសាទត្រី
នៅរដូវបិតនេសាទដែលជារដូវត្រីពង
ដោយខុសច្បាប់ ដែលជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល តែផ្ទុយទៅវិញបែរជាមានការនេសាទត្រី
នៅរដូវត្រីពងយ៉ាងគគ្រឹកគ្រេងទៅវិញ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាបានទទួលលាភស្ការៈសើមមាត់សើមករហើយមើលទៅបានជា មិនអាចអនុវត្តតាមតួនាទីបាន។
ប្រភពបានបន្តឲ្យដឹងថា ក្នុងមួយយប់
ដឹកជញ្ជូនចេញតាមទូកកាណូតឡើងមកទីផ្សារនៅក្នុងឃុំរំចេកស្រុកកំពង់សៀមធ្វើសកម្មភាពជារៀងរាល់
ថ្ងៃ ទាំងនេះត្រូវបានមហាជនអ្នក
ស្រឡាញ់មឆ្ឆាជាតិ សំណូមពរដល់
ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្ត
ត្បូងឃ្មុំ មេត្តាចាត់កំលាំងចុះពិនិត្យផងទាន៕ដោយនាយកនិពន្ធ
ហុង ហុន