ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ជាច្រើនស្ថិតនៅចំណុច ភូមិដំណាក់ កន្តួត ឃុំថ្មីដែលគេសង្ស័យថាមាន ការបើកភ្លើងខៀវពីមន្ត្រីបរិស្ថាន

ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៤
(ខេត្តព្រះវិហារ)÷ រោងសិប្បកម្មកែច្នៃឈើ ជាច្រើនកន្លែង ដែលគេសង្ស័យថា អត់ច្បាប់នៅក្នុងភូមិដំ
ណាក់កន្តួតឃុំថ្មី ស្រុកគូលែន ខេត្ត
ព្រះវិហារ កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានអស់លោកមន្ដ្រីបរិស្ថាននិងជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថាមានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា÷រោងសិប្បកម្មជាច្រើនកន្លែងក្នុងការគ្រប់គ្រងរបស់បរិស្ថាន មិនដែលចុះបង្ក្រាប ម្ដងណាឡើយទីតាំងកន្លែងរោងសិប្បកម្មកែច្នៃ ជាច្រើនកន្លែងទាំងនោះឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូសឈើតាប់ដុំតូចធំជា
ច្រើនម៉ែត្រគីប ឈើសន្លឹកជាច្រើន
សន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឹងកងផ្អើលពេញភូមិ ស្ទើរតែបែក
ក្រដាសត្រចៀក បែរជាអស់ លោក មន្ត្រីបរិស្ថានអស់លោក មន្ដ្រីជំនាញនិងសមត្ថកិច្ចទាំងនោះធ្វើ
មិនដឹងមិនឮទៅវិញ។

ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក វិ  រិ ប្រធាន
បរិស្ថាននៅតាកឹង ស្រុកគូលែនក្នុង
នាមលោកជាប្រធានបរិស្ថានគ្រប់
គ្រងតំបន់ព្រៃអភិរក្សតាកឹងគួរតែធ្វើ
ការចុះបង្ក្រាប ហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យមាន បទ
ល្មើសចូលកាប់ព្រៃឈើនិងដឹកជញ្ជូ
ន ឈើធ្វើសិប្បកម្មកែច្នៃ ធ្វើការបំផ្លាញព្រៃឈើនិងធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ។
ប្រជាពលរដ្ឋសូមសំណូមពរដល់
លោកសុង ច័ន្ទសុជាតិប្រធានមន្ទីរ
បរិស្ថានខេត្តព្រះវិហារ មេត្តាជួយធ្វើការចុះបង្ក្រាបទីតាំង សិប្បកម្មកែច្នៃ ជាច្រើនកន្លែងនេះផង ដោយសារ ប្រជាពលរដ្ឋហួសចិត្តនឹងលោកវិ រិ ដែលមិនមានការបង្ក្រាបឬក៏ទប់ស្កាត់សិប្បកម្មកែច្នៃនោះឡើយ ៕និពន្ធនាយករង លោកសាន ប៊ុនស៊ី

Leave a Reply

Your email address will not be published.