ថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២៤
(ព្រៃវែង)÷ យោងតាមប្រភពរាយការណ៍ពីមន្រ្តីច្រកបានឲ្យដឹងថា÷ លោក អាន សុផល នាយប៉ុស្តិ៍នគរ បាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃឲ្យឈ្មួញតូចធំ នាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាមចូលតាមច្រកយ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ យកមកស្តុកទុកនៅផ្ទះមេឈ្មួញជើងខ្លាំងម្នាក់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនិងដឹកបន្តចែកចាយនៅលើទីផ្សារនានា និងចូលទៅកាន់រាជធានីភ្នំពេញផងដែរ.ដោយមិនរំខាន់ដល់មន្ត្រីជំនាញសមត្ថកិច្ចពាក់ពន្ធ័ច្រកនិងនៅតាមដងផ្លូវឡើយ។ ហេតុនេះភាពមិនប្រក្រតីពុករលួយរបស់លោក អាន សុផល នាយប៉ុស្តិ៍នគរ បាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ប្រេីតួនាទី និងអំណាចប្រព្រឹត្តអំពើពុករលួយ រយៈ ពេលច្រើនខែ ឆ្នាំមកហើយ គឺអាងខ្នងបង្អែករឹងមាំ ក្នុងខេត្តទេីបលោក អាន សុផល មេប៉ុស្តិ៍ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពបានបន្តថា÷ មួយរយៈចុងក្រោយនេះសមត្ថកិច្ចពាក់ពន្ធ័នៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់ប្រមូលសេដ្ឋកិច្ចនិងថ្នូរបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗ។តាមរយៈការបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមយ៉ាងពេញគំហុកគឺ លោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃមិនញញេីត អង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ហេតុដូច្នេះសូមលោក ឈឿន ប៊ុនឆន ស្នងកា រដ្ឋាននគរបាលខេត្តព្រៃវែង លោក សួនសុម៉ាលីន អភិបាលខេត្តព្រៃវែងជាពិសេសលោកឧត្តមសេនី យ៍ ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្រោប្រវេសន៍ មេត្តាដាក់ការស្រាវជ្រាវសេុីបអង្កេតទៅលើ ភាពមិនប្រក្រតីពុករលួយរបស់លោក អាន សុផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង ត្រូវមហាជនលាតត្រដាងជាបន្តបន្ទាប់។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាមតាមច្រកនេះបានបន្ថែមទៀតថា អាជីវកម្មរបស់ពួកគាត់សល់កម្រៃតិចតួចណាស់ពីព្រោះសមត្ថកិច្ចច្រើនស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយក លុយច្រើនៗ ។ក្រុមឈ្មួញនិងអាជីវករបានបញ្ជាក់ទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ឬវិក្កយប័ត្រត្រឹមត្រូវឡើយហើយគ្មានឈ្មួញណាម្នាក់អាចរំលងលោក អាន សុផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបានឡើយ!ជាពិសេសឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពពីប្រទេសវៀតណាមតាមច្រកស្វាយអាង៉ោងស្រុកកំពង់ ត្របែក ខេត្តព្រៃវែង គឺជាប្រភពចំណូលដ៏ធំរបស់លោក អាន សុផល នាយប៉ុស្តិ៍នគរបាល ដែលល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយប្រចាំច្រកនេះ។
ដូច្នេះហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើ ពុករលួយតាមដង ផ្លូវចាត់វិធានការទប់ស្កាត់នូវភាពមិនប្រក្រតីអំពើពុករលួយរបស់លោក អាន សុផល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីស្វាយអាង៉ោងនិងបក្ខពួកផងទាន៕
