ថ្ងៃទី២៥ ខែកុម្ភះឆ្នាំ២០២៤
(ខេត្តកណ្តាល )÷ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនធ្យូងចេញពីភូមិដំណាក់ចារ
ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ឆ្លងដែនទៅ ប្រទេសវៀតណាម ចូល
ចូលតាមច្រកអន្តរជាតិ ក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
យ៉ាងគគ្រឹកគគ្រេង ជាទីបំផុត ដោយ មានលោកសុង ម៉ាឡៃ ជាប្រធានការិយាល័យគយនិងរដ្ឋករក្អមសំណ និងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណរកំពុងសប្បាយរីករាយក្នុង
ការប្រមូលលុយចែកគ្នាចាយ
ជាទូទៅគេតែងតែសង្កេតឃើញមន្ត្រីរបស់លោកសុង ម៉ាឡៃ និងមន្ត្រីរបស់លោករឹម លឹមសេង តែងតែ យកលុយនិងបើកបារ៉ាស់ ឱ្យឡានសាំយ៉ុង
ដឹកធ្យូងរបស់ក្រុមឈ្មួញ ដឹកជញ្ជូន ឆ្លងដែន យ៉ាងគគ្រឹកគគ្រេង ទៅ
ប្រទេសវៀតណាមយ៉ាងរលូន។
សូមជម្រាបថា ច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណស្រុកលើកដែក ខេត្តកណ្តាល ជាទូទៅគេតែងតែសង្កេតឃើញក្រុមឈ្មួញធ្វើសកម្ម
ភាព ដឹកជញ្ជូនធ្យូងតាមឡានសាំយ៉ុង
កែឆ្នៃទ្រុង ជាខ្សែៗដូចសង្ហែកឋិន
ឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ យ៉ាងអានាធិបតេយ្យ
ទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានគេដាក់ការសង្ស័យថា?អាចបណ្តាលមកពីលោកសុង ម៉ាឡៃ និងលោករឹម លឹមសេង ជាអ្នកបើកភ្លើងខៀវ ទើបមន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ បើកបារ៉ាស់ និងយកលុយពីក្រុមឈ្មួញ ដើម្បីចែកគ្នាធ្វើមានបាន ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ពិសេសលោកស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនគួរមើលរំលងពីទង្វើរ និងសកម្មភាព របស់លោកសុង ម៉ាឡៃ និងលោករឹម លឹមសេង បន្តទៀតឡើយ នាំឱ្យមានការរិះគន់ពីសំណាក់មហាជន៕
ជាចុងក្រោយ អង្គភាពគេហទំព័រពល
រដ្ឋកម្ពុជា( prk-news.com)
ចុះផ្សព្ចផ្សាយ តែបុគ្គលដែលបានប្រ
ព្រឹត្តិនឹងបើកដៃឲ្យមានបទល្មើស
មិនមានចេតនា ណាមួយចុះផ្សាយឲ្យ
មានការរើសអើងគ្នា ឬបំពុលសង្គមនោះទេ៕