ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេគយចល័តច្រករបៀងព្រំដែនថ្នាធ្នុង់ គាបសង្កត់ពីប្រជាពលរដ្ឋ និងអាជីវករតូច តាចចដឹកជញ្ជួនកសិផលចេញពីស្រុកយួនចូលខ្មែរ តាមអំពើចិត្ត

មេ​គយ​ចល័ត​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ គាបសង្កត់​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​​តូច តា​ច ដឹក​ជញ្ជួន​កសិផល​ចេញពី​ស្រុក​យួន ចូល​ខ្មែរ តាម​អំពើ​ចិត្ត !

មេ​គយ​ចល័ត​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ គាបសង្កត់​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​​តូច តា​ច ដឹក​ជញ្ជួន​កសិផល​ចេញពី​ស្រុក​យួន ចូល​ខ្មែរ តាម​អំពើ​ចិត្ត !

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ថ្នា ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល បាន​បញ្ជាក់​ឲ្យដឹងថា ប្រជាពលរដ្ឋ ក៍​ដូចជា​អាជីវករ​ដឹកជញ្ជូន​ស្រូវ​ពូជ លួស​សំណាញ់​ដែក ស៊ីម៉ង់ត៍​យកមក​ធ្វើ​ផ្ទះ​លក្ខណៈ​គ្រួសារ​ក្នុង​ស្រុក ចេញពី​ស្រុក​យួន​ចូល​ខ្មែរ រីឯ​មេ​គយ​ចល័ត​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ គាប​សង្កាត់ ដល់​ពួកគាត់​រក​សុីស​ល់​កម្រៃ​តិចទូច​បំផុត​។​

​ក្រុមអាជីវករ​ក៍​ដូចជា​ឈ្មួញ ក្នុង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន ស្រូវ​ពូជ ស៊ីម៉ង់ត៍ លួស​សំណាញ់​ដែក​ភ្នែកគ្រួច និង​ទំនិញ​ផ្សេងៗ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ ត្រូវបាន​មេ​គយ​ចល័ត​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់​​ទារ​ឡេីង​ថ្លៃ​ខុស​រាល់​សព្វដង ធ្វេី​ឲ្យ​ពួកគាត់​រកសុី​មាន​ផលវិបា​កកាន់តែខ្លាំ​ង​។​

​ដូច្នេះ​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ទេីប​ឡេីងកាន់តំណែង ថ្មី និង​លោក ពេជ្រ វិរះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ និង​ស្ថាប័ន​ពាក់​ពន្ធ​ជាច្រើន​កន្លែង​អង្គុយ​ចាំ​យក​លុយ យ៉ាង​សុខ​ស្រួល​បំផុត ធ្វេី​ឲ្យ​ប្រជាពលរដ្ឋ និង​ពួក​អាជីវករ ព្រមទាំង​ឈ្មួញ​ក្នុង​ខេត្ត​ស្វាយរៀង ប្រឈម​រក​សុ​ី​ជួប​បញ្ហា​លំបាក​គ្រប់បែបយ៉ាង​។​

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ និង​ឈ្មួញ​ដឹកជញ្ជូន​កសិផល ផ្សេងៗ ចេញពី​ស្រុក​យួន តាម​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ បន្តិចបន្តួច ក្នុងស្រុក ត្រូវបាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ ព្រមទាំង មេ​គយ​ចល័ត​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ ទារ​ឡើងថ្លៃ ធ្វេី​ឲ្យ​ពួកគាត់​ធ្វេី​ការត​វ៉ាសុំ​ចុះ​តម្លៃ​។​

​ហេតុនេះហើយ​ទើប​មាន​ការជំរុញឲ្យ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​លោក អូន ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ព្រមទាំង សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង មេត្តា​ចុះ​ត្រួតពិនិត្យ​ខ្លះ​ផង នៅ​អំពេីពុករលួយ របស់​នាយ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ និង​មេ​គយ​ចល័ត​ច្រករបៀង​ព្រំដែន​ថ្នា​ធ្នង់ បក្សពួក ចែក​គ្នា​ធ្វេី​មាន​ធ្វេី​បាន​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕​

Leave a Reply

Your email address will not be published.