ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បែកធ្លាយរឿងលោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធនធានទឹកខេត្តបន្ទាយមានជ័យរត់​ការ​ទប់​តំណែង បន្ទាប់​ពី​លេចរឿង​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ

ថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២៤
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តូចតាច​នៅក្នុង​មន្ទីរ​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា លោក យឹម ប៊ុន​រ៉ុម ​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ កំពុង​សប្បាយ​វ​ក់វក់ល្បែង​កាស៊ីណូ​ណាហ្គា​វើល ដោយ​ក្នុង​មួយ​ខែ​មួយខែ​ចាញ់​អស់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក ខណ​:​ប្រភព​លុយ​ត្រូវបាន​ដាក់​ការសង្ស័យថា បានមក​ពី​អំពើ​ពុករលួយ​ពី​កិបកេង​ថវិកាជាតិ លើ​គម្រោង​សាងសង់​នានា​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​?។​
​ប្រភព​បាន​បន្តទៀតថា លោក យឹ​ម ប៊ុនរ៉ុម កំពុងតែ​ល្បីល្បាញ និង​អំពើ​អបាយមុខ​នាំ​ស្ពោះ​ទៅ​រកសេចក្ដី​វិនាស​នោះ​គឺ​ល្បែងស៊ីសង​នៅ​ក្នុង​កាស៊ីណូ​ណាហ្គា​វើល​ខណ​:​ស្ទើរ​រៀង​រាល់​សប្តាហ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ សុក្រ និង​ថ្ងៃ​សៅរ៍ លោក​តែង​ប្រើ​ពេល​មក​អង្គុយ​បែរមុខ​ទៅរក​ទូ​ហ្គេម​ដៃដល់​រវល់​របស់គាត់​នោះ​ត្រូវបាន​គេ​ថតរូប​កំពុង​ប្រតិបត្តិការ​ចុច​ហ្គេម​យ៉ាង​មមាញឹក​កាលពីពេល​ថ្មីៗ​នា​ខែ​មករា​ឆ្នាំ 2024 ។ អង្គុយ​លើ​កៅអី​ពណ៌​ក្រហម​យក​ជើង​គង​ទាក់​ខ្លា​ស្លៀកខោ​ជើងវែង​ពាក់​អាវ​ស​ដៃ​វែង​កោរសក់​យក​វ៉ែនតា​ពាក់​លើ​ថ្ងាស​និង​ដៃស្ដាំ​បញ្ជា​ទូ​ហ្គេម​គឺ​លោក​ យឹម ​ប៊ុនរ៉ុម ​ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ​កំពុងតែ​សប្បាយ​វក់​និង​ល្បែងស៊ីសង​នៅ​ក្នុង​កាស៊ីណូ​ណាហ្គា​វើល ។​

​បើ​យោង​តាម​ក្រុម​អ្នក​មាន​ល្បែងស៊ីសង​បង្ហើប​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយ​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី 30 ខែ​មករា​ឆ្នាំ 2024 ថា សូម​កុំ​ច្រឡំ​មនុស្ស​ដែល​យើង​នាំគ្នា​មើល​ពី​ក្រោយ​នោះ គាត់​មិន​មែន​ជា​តួ​ហុងកុង​ទេ គឺជា​លោក យ​ម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ​គាត់​ជា​ជនជាតិ​ខ្មែរ ។ គាត់​បាន​មក​ព្យាករណ៍​នៅ​ក្នុង​កាស៊ីណូ​ណាហ្គា​វើល គិតគូ​ពី​រ​រឿង​សេដ្ឋកិច្ច​។ ដៃ​របស់​គាត់​គឺ​រវល់​ចុច​ទូ​ហ្គេម​ខ្នាត 10 សែន​ដុល្លារ? ។ គាត់​ចុច​ម៉ា​ប៉ុក​៦០​ដុល្លារ​ប្រឹងប្រែង​ណាស់​គាត់​មិន​បាន​គិតគូរ​អំពី​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ធ្វើស្រែ​ចម្ការ​នោះ​ទេ? ។ ហើយ​ពេល​គាត់​ចូល​លេង​ល្បែង​ក្នុង កាស៊ីណូ​ណា​កាវើ​លម្ដងៗ​គឺ​កាន់​លុយ​ទៅ​មិនតិច​ជាង 5 ទៅ 6 ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ មិនដឹងថា​គាត់​បាន​លុយ​ពី​ណា​មក​ទេ តែ​ធ្វើឲ្យ​គេ​ដាក់​ការសង្ស័យថា បានមក​ពី​អំពើ​ពុករលួយ​លើ​គម្រោង​នានា​ដូចជា​ជួសជុល​ស្ដារ​និង​កសាង​ទំនប់​ប្រឡាយ​ទ្វារ​ទឹក​និង​សំណង់​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ដែរ​មន្ទីរ​ធនធានទឹក​ទទួលបាន​គម្រោង​ពី​រដ្ឋ​។​

​ចំណែក​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើកឡើងថា​រឿង​នេះ វា​អាច​ហើយ​បើសិនជា​គាត់​មិន​មក​លេង​ល្បែងស៊ីសង​ទេ​ម្ដេច​ពេល​ថត​រូបគាត់​បាន ។ រឿងនេះ​វា​បានដឹង​ដល់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ទៅហើយ ។

​ទាក់ទង​ករណី​ខាងលើ​សា​ម៉ី​ខ្លួន លោក ប៊ុនរ៉ុម បាន​ឆ្លើយ​បដិសេធ​ជាមួយ​អ្នកកាសែត​នៅ​ក្នុងស្រុក​មួយ​តាមរយៈ​សារ​ជា​សំឡេង​នៃ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា អូន​អរគុណ​ហើយ អត់​មាន​ទេ ច្រឡំ​ហើយ មិនមែន​បង​ទេ ។​

​ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់ថា​លោក យ​ម ប៊ុនរ៉ុម គឺជា​មនុស្ស​ចូល​ចិត្ត​លេងល្បែង​ហ្នឹង​មែន ។ គាត់​សំបូរ​លុយកាក់​ដោយសារ​សំបូរ​គម្រោង​លទ្ធិ​កម្ម​ដេញថ្លៃ​ចរចា​ចង​មុង​គឺ​ក្នុង​មួយ​ឆ្នាំ​មួយ​ឆ្នាំ​សល់​លុយ​រាប់ម៉ឺន​ដុល្លារ​ច្រើន? ៕

Leave a Reply

Your email address will not be published.