ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤
(ខេត្តព្រះវិហារ)តាមសេចក្តីរាយការណ៍បានឲ្យដឹងថា÷ចំណុចព្រៃ
ឈើភ្លើង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ មានក្រុមឈ្មួញធ្វើ
អាជីវកម្មកកាយរករ៉ែមាសយ៉ាង អានាធិបតេយ្យ អាជ្ញាធរមូលដ្ឋានមិន
ឃើញមានចំណាត់ការណាមួយមក
លើក្រុមពួកឈ្មួញអានាធិបតេយ្យនោះឡើយប្រហែលជាបើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានយ៉ាងរលូន ដោយមិនខ្លាចញញើត
និងច្បាប់ជាតិបន្តិចសោះ បច្ចុប្បន្ន
ក្រុមឈ្មួញកំពុងធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងនៅតំបន់នោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា÷ ពួកឈ្មួញប្រើគ្រឿងម៉ាស៊ីនជីកកកាយរណ្ដៅ ឃួងដី ហើយពួកគេធ្វើសកម្ម
ភាពគាស់កាយមិនញញើត បើទោះ
បីជាមានការរិះគន់ និងដឹងថា នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ
ទាំងនេះដោយសារតែ ក្រុមឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ស្រុកនិងថ្នាក់ខេត្តរួចហើយ ទើបអាចធ្វើបានសុខស្រួល។
ពលរដ្ឋស្នើសុំ ឯកឧត្តម កែវ រតនះ
រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជួយ ដាក់កម្លាំងគណៈកម្មការក្រសួង ចុះត្រួតពិនិត្យ ក្រុមឈ្មួញរករ៉ែ ក្នុងខេត្តព្រះវិហារ ផងទាន។
(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការចុះ
ផ្សាយរបស់គេហទំព័រពលរដ្ឋកម្ពុជា
(Prk-news.com) យើង
ខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕មាន តដោយនិពន្ធនាយករងសាន ប៊ុនស៊ី