ថ្ងៃទី៣១ខែមករាឆ្នាំ២០២៤
ខេត្តត្បូងឃ្មុំ ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិ ត្រពាំងផ្លុង ឃុំ ត្រពាំងផ្លុង ស្រុកពញាក្រែក បានឲ្យដឹងថា ÷
ឈ្មួញបានដឹកជញ្ជូន បង្កង បង្គារ ត្រី
ដែលជារបស់បង្កក គេចពន្ធនាំចូល
តាមច្រកស្លាប ឆ្វេង ស្លាបសាំនាំចូល
ស្រុកខ្មែរពេញបន្ទុកធ្វេីឲ្យប្រជា
ពលរដ្ឋមានការព្រួយបារម្មណ៍ទិញមក
ហូបរងផលប៉ះពាល់ដល់សុខភាព
ដោយសារម្ហូបទាំងនោះគ្មានជំនាញ
ពាក់ព័ន្ធពិនិត្យបង្ក្រាបទប់ស្កាត់នាំចូលបង្គារបង្កង និងត្រីសាច់បង្កកឲ្យបានត្រឹមត្រូវ។
ប្រភពពីប្រជាពលរដ្ឋនៅឃុំត្រពាំង
ផ្លុងបានឲ្យដឹងថា÷បើគ្មានបើកភ្លើង
ខៀវនឹងត្រូវរ៉ូវគ្នាជាមួយលោកប្រធានគយច្រកអន្តរជាតិត្រពាំងផ្លុងនោះទេមិនអាចឈ្មួញនាំចូលបង្ការ បង្កង ត្រីនិងសាច់ដែលបង្កកផ្លាស់សេចេញពី
វៀតណាមដោយគ្មានការ ត្រួត និត្យពីជំនាញបានឡើយ។
ប្រភពបានបន្តឲ្យដឹងទៀតថា÷
បង្កង បង្គារ ត្រីនិងសាច់បង្កក ផ្លាស់
សេសេសេឆ្លងដែនពីស្រុកយួនចូលស្រុកខ្មែរ យ៉ាងគំហុក រីឯលោកមេ
គយអន្តរជាតិត្រពាំងផ្លុងទើបមកកាន់
តំណែងថ្មីមិនដែលឃើញទប់ស្កាត់
បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់
ម្តងណាឡើយបេីមិនភ្លេីងខៀវ ទេក្រុមឈ្មួញមិន ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។
បានយ៉ាងសុខស្រួលនុះឡើយ ដោយឡែកអាជ្ញាធរក្នុងមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធនៅព្រំដែនភូមិសាស្ត្រស្រុកពញាក្រែកមិនទាន់ចាត់វិធានការទប់ទប់ស្កាត់បញ្ហានេះទេីបប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុងស្រុកពញា
ក្រែក ខេត្តត្បូងឃ្មុំអំពាវនាវដល់ ថ្នាក់ដឹកនាំ ឯកឧត្តមបណ្ឌិត
គុណ ញឹម អគ្គនាយកដ្ឋាន គយនិង
រដ្ឋាករពិនិត្យឡេីងវិញខ្លះផងចំពោះ មេគយច្រកអន្តរជាតិត្រពាំងផ្លុង
បណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញ នាំ
បង្កង បង្គារ ត្រីនិងសាច់បង្កកពីវៀត
ណាមចូលមកកម្ពុជាយ៉ាងពេញបន្ទុករាល់ថ្ងៃ មិនទាន់មានវិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ៕