ព័ត៌មានជាតិ

សកម្មភាពឈ្មួញឈ្មោះហេងរត់ពន្ធ ដឹកជញ្ជូនឈើតាមឡានសាំយុងចូល តាមច្រកង៉ាំយូលិតទៅ កាន់ប្រទេសវៀតណាមគ្មានការទប់ស្កាត់…!

ថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២៤
(ខេត្តមណ្ឌលគិរី)៖ ប្រភពព័ត៌មានបានឲ្យដឹងថារយៈពេលបីខែនេះកត់
សម្គាល់ឃើញឈ្មួញឈ្មោះហេង
ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃអភិ
រក្សកែវសីមា ដឹកចេញ ទៅកាន់
ប្រទេសវៀតណាម តាមច្រកល្បៀង
ង៉ាំយូលិតចំណុះឲ្យច្រកទ្វេរភាគី
ឡាប៉ាខេ ទាំងយប់យ៉ាងរលូនគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ ហើយករណីនេះ ត្រូវបានមហាជន ដាក់ការសង្ស័យថា អាចមាន ការ ឃុបឃិតគ្នាជាប្រព័ន្ធ បើក
ដៃឲ្យឈ្មួញឈ្មោះហេងនាំចេញឈើជាថ្នូរទទួលបានផលប្រយោជន៍។
មហាជនបានកត់សម្គាល់ឃើញឈ្មោះហេងខាងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកល្បៀងង៉ាំយូលិតចំណុះឲ្យប៉ុស្តិ៍នគរបាល ទ្វេរភាគី ឡាប៉ាខេហើយសកម្មភាពនាំចេញឈើ គឺផ្តើមឡើងចាប់ពីម៉ោង០៧:00នាទីយប់ រហូតទល់ម៉ោង ៩:០០នាទីព្រឹក។

មានការលើកឡើង ថាបើគ្មានការ
បើបារ៉ាស់ពីលោកសា ផល្លា នាយប៉ុស្តិ៍នគរបាលច្រកទ្វេរភាគីឡាប៉ាខេ នោះទេគឺក្រុមឈ្មួញមិនហ៊ានដឹក
ជញ្ជូនឈើចេញទៅប្រទេសវៀត
ណាមយ៉ាងដូច្នេះឡើយ?

ចំណែក ខាងដែនជម្រកសត្វព្រៃ
ប្រចាំការក្នុងស្រុកកែវសីមា ខេត្ត មណ្ឌលគិរីមិន ទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ ជាពិសេសកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកកែវ
សីមាលោកប៉ៃ លិន
បានរក្សាភាពស្ងៀមស្ងាត់ ខណៈឈ្មួញឈ្មោះហេង បានប្រើប្រាស់រថយន្តសាំយុងដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមរៀងរាល់យប់ តែមិនឃើញសមត្ថកិច្ចណាមួយចេញមុខ ចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់នេះឡើយ។

មានការអំពាវនាវដល់ ឯកឧត្តម
ថង សាវុន អភិបាលខេត្តមណ្ឌល
គិរីគួរពិនិត្យពីភាពអសកម្ម របស់
មន្ត្រីនៅតាមច្រកព្រំដែន និងជួយចាត់វិធានការទប់ស្កាត់នូវសកម្មភាពរត់ពន្ធឈើខុសច្បាប់តាមច្រកល្បៀង
ង៉ាំយូលិតចំណុះប៉ុស្តិ៍នគរបាល
ព្រំដែនឡាប៉ាខេនេះផង ព្រោះវាជាដើមចមដែលបណ្តាលឲ្យមានការវិនាសអន្តរាយដល់ព្រៃឈើយ៉ាងធ្ងន់ធ្ងរបំផុត៕មានត

Leave a Reply

Your email address will not be published.