ព័ត៌មានជាតិ

ឈ្មួញកំពុង ជីកដឹកជញ្ជូន​អាចម៌ដី តាម​រថយន្ត​ធំៗ​រាល់ថ្ងៃ ចំណុច​ភូមិ ល្អក់ឆ្លងកាត់ភូមិកូវ ឃុំក្រែក ស្រុក ពញាក្រែក ខុស​បទដ្ឋាន​បច្ចេកទេស ធ្វើឲ្យ​ជ្រុះ​អា​ចម៍ដី ពាស់ពេញ​ផ្លូវ មិន​គ្រប​តង់​ឲ្យបាន​ត្រឹមត្រូវ..!

ថ្ងៃទី ១៩ខែតុលា ឆ្នាំ២០២៤ (​ខេត្តត្បូងឃ្មុំ )÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិត្រពាំងផ្លុងឃុំត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ បាន​ឲ្យ សារព័ត៌មានដឹងថា ៖សព្វថ្ងៃនេះ ក្រុម​ឈ្មួញ​ មួយ ក្រុម បាន​ដាក់​ គ្រឿងចក្រ​  ក្នុងដីចំការមួយកន្លែង នៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក កំពុងជីកកាយយក អាចម៌ដី ដែល​មាន​ជម្រៅ​ខុស​ពីបទដ្ឋាន​បច្ចេកទេស ហើយ​រថយន្ត​ដឹក​អាចម៍ដី​ធំៗ​ធ្វើឲ្យ​ជ្រុះ​អា​ចម៌ដី​ពាស់ពេញ​ផ្លូវ​មិន​គ្រប​តង់ ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។​ ​បើគ្មាន​កា​របេី​កដៃ​ពី​សំណាក់ លោក ប្រធាន មន្ទីរ​រ៉ែ ថាមពល​ខេត្តរ្បូងឃ្មុំ និង ប្រធាន​មន្ទីរ ឧតុនិយម ខេត្ត ត្បូងឃ្មុំទេនោះ គឺ​ឈ្មួញ​ មួយ ក្រុម​មិនអាចដាក់គ្រឿងចក្រជីកកាយយក អាចម៌ដីយក​លក់​លើទីផ្សារសេរី បានឡើយ ។​ ​តាម​ការលេី​កឡើង​ ពី​ប្រជាពលរដ្ឋ ថា ឈ្មួញដែលដាក់គ្រឿងចក្រមាន ឈ្មោះ ១.លោក វ៉ាន់ ២.លោក ថេត ៣.លោក ធឿន បច្ចុប្បន្ន​ឈ្មួញកំពុង​កាយយកអាចម៌ដីទៅលក់ […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរី ណែនាំដល់មន្ទីរពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់

(មណ្ឌលគិរី)៖ នាឱកាសប្រារព្ឋពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៦ ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» លោកស្រី វិន ស៉ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឱ្យទៅជាប្រព័ន្ធ គ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធ និងជនចាស់ជរា ប្រជាពលរដ្ឋប្រមាណ១២០នាក់ ពិធីនេះបានប្រារព្ឋឡើងនៅវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្តេច តែងតែបានផ្តល់នូវក្តីអាណិតស្រឡាញ់សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ របស់លោកតា លោកយាយ ព្រឹទ្ធាចារ្យ អ៊ំ […]

ព័ត៌មានជាតិ

ល្បែងសុីសងឆ្នោតឡូតូនិង ហ្គេមបាញ់ត្រីខុសច្បាប់បន្តបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅក្នុងឃុំត្រពាំង ផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផ្គើនបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា….!

ថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ) ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដល់អភិបាលរាជធានី .ខេត្ត.ទាំង២៥ខេត្ត.ក្រុង.ត្រូវតែបង្រ្កាបទីតាំងបនល្បែងសុីសងគ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុង ដែនខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ សូមបញ្ជាក់ថាថ្មីៗនេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងទាំអស់គ្មានការលើក លែង។ដោយឡែកនៅឃុំត្រពាំងផ្លុង នៅ តែបន្តបើកដំណើរការល្បែងសុីសងឆ្នោតឡូតូនិងហ្គេមបាញ់ត្រី ខុសច្បាប់យ៉ាងគឃ្លើនផ្គើនបទបញ្ជា សម្ដេចបចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា ទីតាំង ល្បែង ឆ្នោតឡូតូនិងហ្គេមបាញ់ត្រីខុសច្បាប់ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ជាច្រើននៅតែកៀងគរប្រមូលផ្ដុំក្រុម ញៀនល្បែងប្រុសស្រី ក្មេងចាស់ចូលទៅលេងយ៉ាងគគ្រឹកគគ្រេងដដែលផ្គើនបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រីឯលោក ភឿក វ៉ាន់នី មេប៉ុស្តិ៍នគរ បាល ឃុំត្រពាំងផ្លុង រក្សាភាពស្ងៀមស្ងាត់ មិនទាន់ឃើញចាត់ មន្រ្តីក្រោមឱវាទចុះទៅទប់ស្កាត់និងបង្រ្កាបទីតាំងនោះនៅឡើយទេ!តើហេតុអ្វីទៅ..? ។ ប្រភពបានបន្តថា ទីតាំងល្បែងសុីសង ឆ្នោតឡូតូនិងហ្គេមបាញ់ត្រីខុសច្បាប់ ដែលកំពុងបើកដំណើរការអោយក្រុម ញៀនល្បែងលេងយ៉ាងពេញបន្ទុកដដែល.! ដែលស្ថិតនៅក្នុងទឹកដី […]

ព័ត៌មានជាតិ

ឈ្មួញឈើឈ្មោះអាលីតាដឹកជញ្ជូន​ឈើ​ប្រភេទលេខ១ពី​តំបន់ ព្រៃអភិរក្សភ្នំព្រេចយ៉ាង​រលូន​មិនរំខានមន្ត្រីដែនជំរកបរិស្ថាន….!

ថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ (ខេត្តក្រចេះ)÷មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា!បទល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ពីព្រោះ​លោកដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះមិន​ ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក ជញ្ជូន​ឈើ​ទាំងនោះឡើយ។ ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន ខេត្តក្រចេះមួយចំនួន​បាន​ឲ្យ​ដឹងថា÷ មន្ត្រីដែនជំរកបរិស្ថានក្នុងតំបន់ភ្នំព្រេច ស្រុកស្នួល ក្នុងខេត្តក្រចេះ ​គិតតែ​ពី​រឿង​ផលប្រយោជន៍លុយពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​ ការដែល​មន្ត្រីដែនជំរកបរិស្ថានភ្នំព្រេចប្រចាំ​ការនៅភ្នំព្រេច ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ ប្រធានដែនជំរកបរិស្ថាន តំបន់ភ្នំព្រេច ។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តក្រចេះបាន​ឲ្យ​ដឹង​ទៀត ថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ ឈើពីតំបន់ព្រៃអភិរក្ស ភ្នំព្រេច ព្រំប្រទល់ខេត្តមណ្ឌលគិរីយ៉ាង​រលូន​តាមរថយន្តកែឆ្នៃដោយមានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីដែនជំរកបរិស្ថានព្រៃឈើ​ ប្រចាំការនៅទីនោះដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់ចូលហោប៉ៅដូច្នេះហើយ​ទើបឈ្មួញឈ្មោះអាលីតាអាចដឹកជញ្ជូនឈើពីតំបន់ព្រៃអភិរក្សភ្នំព្រេចឆ្លងកាត់ ស្រុកស្នួល យកទៅលក់នៅ ព្រំដែនកម្ពុជា វៀតណាមតាមប៉ុស្តិ៍ច្រកដេបីរៀងរាល់យប់ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ។ ចំណែកលោក មេប៉ុស្តិ៍នគរបាល ព្រំ ដែនដេបី ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន យ៉ាង​ពេញបន្ទុក​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា÷ ការដែល​ឈ្មួញ​ឈើឈ្មោះ អាលីតា និងបក្សពួក បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន គឺមាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រីពាក់ព័ន្ធក្នុងស្រុក ដូចជាជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួល ឲ្យឈ្មួញដឹកឈើចេញតាមអំពើចិត្តផងដែរ​។ ដូច្នេះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង […]

ព័ត៌មានជាតិ

ល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ និង ឆ្នោតឡូតូជាច្រើនកន្លែងក្នុង ឃុំក្រែក ស្រុកពញាក្រែក អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប …………….!

(ខេត្តត្បូងឃ្មុំ) ÷ មានសេចក្តីរាយការណ៍មកថា ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ និងឆ្នោតឡូតូជា ច្រើនកន្លែង ស្ថិតក្នុង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ប្រហែល ម្ចាស់ ទីតាំងល្បែង មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង ទើបហ៊ាន ធ្វើអ្វីៗ តាមទំនើងចិត្ត។ ប្រភពដដែលបានឲ្យដឹងទៀតថា ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ និងឆ្នោតឡូតូ ស្ថិតក្នុង ភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ ទាំងថ្ងៃ រីឯ.មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់បនល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចបើកលេង ល្បែងហ្គេមបាញ់ត្រី និងឆ្នោតឡូតូ ខុសច្បាប់នៅឃុំក្រែកបានឡើយ។ មជ្ឈដ្ឋានខាងក្រៅ និងប្រជាពលរដ្ឋ ដែលរស់នៅក្នង ឃុំក្រែក ស្រុកពញា ក្រែក […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ឋពិធីគោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ

(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ឋពិធីគោរពព្រះវិញ្ញាណក្ខន្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃមួយដែលខេត្តមណ្ឌលគិរីបានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ត ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប […]

ព័ត៌មានជាតិ

ប្រធាន​ស្ថានីនិងអនុប្រធានជញ្ជីង​ថ្លឹង​រថយន្តនិងបក្សពួកផ្លូវជាតិ​លេខ​1​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយពេញបន្ទុក …!

ថ្ងៃទី១២ខែតុលាឆ្នាំ២០២៤ (ខេត្តកណ្តាល) ÷ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ឲ្យដឹងទៀតថា ទោះបី​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ​បន្ទុក លើស​ទម្ងន់​ហូរហៀរ​សំពីងសំពោងក៍​ដោយ នៅតែ​អាច​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​1​ភូមិ​កំពង់​ពោធិ៍ បានដែរ​ រីឯ​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត មន្ត្រី​ជញ្ជីង​និង​បក្សពួក ដែល​ប្រចាំការ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក​លេីក​ដែក គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​មាន​ការទប់ស្កាត់​ឡើ​យ​។​ ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ទើប​ឡើងកាន់តំណែង​ថ្មីៗ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោក​ម៉ឹង យូ​ឡេង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​ ​ហេតុនេះហើយ​ទើប លោក អូន រស្មី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ហ៊ាន​ឲ្យ​បក្សពួក​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ អាង​ខ្នងបង្អែក​គ្រា​ក់នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​។ ​ថ្មី​នេះៗ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1 បន្ទុក​មិន​លើស​ទម្ងន់​ឬ​លើស​ទម្ងន់​ក៍ដោយ លោក អូន រស្មី ប្រធាន​ជញ្ជីង​និង មន្ត្រី​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ស្រុក​លេីក​ដែក ខេត្ត​កណ្តាល ហាមាត់​សុំ​ថ្លៃ​បាយ ថ្លៃ​ទឹក​ពី​ពួក​ឈ្មួញ​ផងដែរ​។​ ​ប្រភព​ស្និទ្ធ​នឹង​លោក អូន រស្មី បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទេនោះ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរសិក្សាស្រាវជ្រាវ លោក ណាំ វណ្ណារ៉ា មេប៉ុស្តិ៍នគរបាល ច្រក​ទ្វារ​អន្តរជាតិព្រំដែនបន្ទាយ​ចក្រី កាន់តំណែងដុះស្លែ ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវទៅលក់នៅវៀតណាម ព្រមទាំង ឈ្មួញវៀតណាមដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូលមកខ្មែរទាំងយប់ទាំងថ្ងៃ

ថ្ងៃទី១១ខែតុលាឆ្នាំ២០២៤ (ខេត្តព្រៃវែង )÷ តាម​ប្រភពពី​ក្រុម​ឈ្មួញ និង​អាជីវករ​ព្រមទាំង ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​ តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច បានឲ្យដឹងថា ទល់តែបង់លុយ ទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធច្រកនេះ ទេីបអ្វីៗ ប្រព្រឹត្តទៅយ៉ាងរលូន  ។​ រីឯ​ខាង​ភាគី​យួន​បាន​តម្រូវ​ឲ្យ​ឈ្មួញ អាជីវករ​និង​ពលរដ្ឋ​ខ្មែរ ដឹកជញ្ជូន​ស្រូវ​ឡើង​ស្ពាន​ទៅ​ទម្លាក់​ស្រូវ​លក់​នៅ​ទឹកដី​យួន តាម​ព្រំដែន​ដែល​ធ្វើឲ្យ​ ខាតពេលវេលា​យ៉ាងច្រើន ហើយ​ត្រូវ​បង់លុយ សម្រាប់​ខាង​សមត្ថកិច្ច​ភាគី​ខ្មែរ​ទៀតផង។​ ​ប្រភព​ពីក្រុមឈ្មួញ ដឹកជញ្ជួនស្រូវយកទៅលក់ឲ្យឈ្មួញវៀតណាម បានឲ្យដឹង​ទៀតថា ឈ្មួញខែ្មរចំណាយក្នុងមួយជេីងៗ អស់ចាប់ពី៣០០០០០រៀល ទៅ ៣៥០០០រៀល ទៅលេីសមត្ថកិច្ច​ពាក់ព័ន្ធច្រកនេះផងដែរ​។​ បញ្ហាដែលលោក មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិព្រំដែនបន្ទាយចក្រីហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត  ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាំជួយបិទបាំងរឿងអាស្រូវពុករលួយ ទេីបរក្សាតំណែងរហូតដល់បច្ចុប្បន្ន។ ​ថ្មីៗ​នេះ​ក្រុម​ឈ្មួញ អាជីវករ​និង​ប្រជាពលរដ្ឋ​ ដែល​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់ ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​អំពាវនាវ​ឲ្យ​ លោក  សួន ម៉ាលីន  អភិបាលខេត្ត​ព្រៃវែង ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ​ជា​បន្ទាន់​។​ ​​ទន្ទឹម​នឹង​នេះ​ក៏​មាន​សេចក្តីអំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ផងដែរ ព្រោះ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​លក់​នៅ​ក្រៅប្រទេស មិន​តម្រូវឲ្យ​មាន​ការបង់​លុយ​ឡើយ​។​ ​ប្រភព​ពី​ក្រុម​ឈ្មួញ និង​អាជីវករ ព្រមទាំង​ ប្រជាពលរដ្ឋ​ […]

ព័ត៌មានជាតិ

លោក ទន់ ចាន់ធី មេគយចល័តតំបន់២ នៅជិតឃុំរំចេក ស្រុកព្រះស្ដេច ប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានក្រុមឈ្មួញដឹកទំនិញពីព្រំដែននានា ឲ្យចូលបង់លុយតាមការកំណត់ របៀបពុករលួយជិសេះលែងដៃ…!

ថ្ងៃទី០៩ខែតុលាឆ្នាំ២០២៤ ប្រភពពីក្រុមអាជីវករ ក៏ដូចជាអ្នករកស៊ីដឹកទំនិញស្របច្បាប់និងទំនិញគេចពន្ធជាច្រើនប្រភេទឆ្លងដែន ចេញចូលពីប្រទេសវៀតណាមមកកម្ពុជា បានបង្ហើបថា ចាប់តាំងពី លោក ទន់ ចាន់ធី ចូលកាន់តំណែងភ្លាមជាប្រធានស្នាក់ការតំបន់២ បង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធនោះមកគឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកកាសែត ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែផ្ទាល់ខ្លួន ឬទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន។ ប្រភពដដែលបានឲ្យដឹងថា កាលពីជំនាន់លោក ខៀវ សារឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរនិងបង់តាមផ្ទះផ្ទាល់ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ទន់ ចាន់ធី ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមយកចាប់ពី ៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង, រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ បើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិលេខ១ គឺកំណត់យករហូតដល់រាប់រយ រាប់ពាន់ដុល្លារឯណោះក្នុង១ជើងៗ ហើយការបង់លុយទាំងនោះ មិនដែលមានក្រដាសស្នាម ឬចុងសន្លឹក បង្កាន់ដៃបង់ពន្ធចូលរដ្ឋអ្វីទេ។ ទោះជាយ៉ាងណាក៏ដោយរាល់ថ្ងៃនេះគេសង្កេតឃើញថាក្រុមឈ្មួញជាច្រើនអ្នកមានទាំងខ្នាតតូច និងខ្នាតធំ បាននាំគ្នាសម្រុកដឹកជញ្ជូនទំនិញផ្សេងៗដូចជាគ្រឿងដែករឿងជ័រអីវ៉ាន់ចាប់ហួយបន្លែផ្លែឈើចេញពីវៀតណាមចូលមកកម្ពុជា ដោយកិច្ចពន្ធ និងបង់ពន្ធមិនគ្រប់តាមច្រកទ្វារព្រំដែននានាទាំងថ្ងៃទាំងយប់ ដឹកគ្មានឈប់ឈរជាហេតុធ្វើឲ្យសមត្ថកិច្ចជំនាញដេកចាំទទួលផលស្រាប់ៗយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្នូមិនបង្ក្រាបទំនិញគេចពន្ធ […]

ព័ត៌មានជាតិ

លោក អូន ព័ន្ធមុនីរ័ត្ន គួរដាក់មន្រ្តីជំនាញក្រោមឱវាទ ចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច មេគយតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បេីកដៃឲ្យឈ្មួញគ្រាក់ៗ នាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីថៃចូលមកខ្មែរទាំងយប់ទាំងថ្ងៃ មិនញញើត.!

ថ្ងៃទី០៥ខែតុលាឆ្នាំ២០២៤ (ខេត្តបាត់ដំបង)÷ អំណាចលោក កោះ និច្ច មេគយតំបន់អូររំដួល ស្រុកភ្នំព្រឹកបេីកដៃឲ្យឈ្មួញគ្រាក់ៗ នាំទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដឹកជញ្ជូនចេញពីថៃចូលមកខ្មែរទាំងយប់ទាំងថ្ងៃ នៅច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លោក កោះ និច្ច ប្រធានស្នាក់ការគយ ត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទគេចពន្ធ ឬបង់ពន្ធមិនគ្រប់ទាំង យប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល ឲ្យដឹងថាលោក កោះ និច្ច បាននឹងកំពុងបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ ដូច្នេះគេមិនដឹងថាតើអ្វីដែលឈ្មួញបាននាំចូលនោះទេ។ បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ។ ប្រភពពីមន្ត្រីបង្ហេីបថា ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក គេសង្កេតឃើញ លោក កោះ និច្ច ប្រធានស្នាក់ការគយ ត្រូវគេសង្ស័យថា ជាអ្នកបើកដៃឲ្យក្រុមឈ្មួញនាំទំនិញចូលទៅប្រទេសថៃ, ពីប្រទេសថៃ ចូលមកកម្ពុជាមានច្រើនប្រភេទដូចជា ដូចជា ជី, ស្រាបៀរ, ប្រេងឆា, ទឹកក្រូច ទឹកផ្លែឈើគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទ មិនបង់ពន្ធ […]