ថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី)÷ នៅថ្ងៃនេះ ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន ៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យដោយចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសមិទ្ធផលនេះបានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង, ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំង អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ, ហើយក៏បានស្តែងចេញនូវសមិទ្ធផលជាច្រើននៅ ទូទាំងប្រទេស និយាយជារួម និង និយាយដោយឡែក សមិទ្ធផលនៅខេត្តមណ្ឌលគិរី។ គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនទេសចរផងដែរ ៕
Month: October 2024
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញដល់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ត្រូវបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់ពលរដ្ឋឱ្យយល់ដឹង
ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ (ខេត្តមណ្ឌលគិរី )៖ ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញដល់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ត្រូវបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់នូវព័ត៌មានពិត ត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី និងអ្នកសារព័ត៌មានជាច្រើនរូប ។ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា វិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹងចែកជូនដល់គ្រប់មជ្ឈដ្ឋាន។មិនត្រឹមប៉ុណ្ណោះស្ថាប័នព័ត៌មានជាតិ អន្តរជាតិ ទាំងរដ្ឋនិងឯកជនគឺជាប្រព័ន្ឋផ្សព្វផ្សាយដ៏ចាំបាច់សម្រាប់នាំយកនូវសកម្មភាពកិច្ចការងាររបស់រាជរដ្ឋាភិបាលបង្ហាញជូនសាធារណៈជន។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាក្រសួងប្រមូល និងផ្សព្វផ្សាយព័ត៌មាននោះទេ ហើយមន្ទីរព័ត៌មានក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ ប៉ុន្តែត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មាន សម្រាប់ប្រទេសជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីអនុវត្តន៍បាននាពេលកន្លងមក ទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួន ដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តឱ្យមានការរីកចម្រើន។
សៀវភៅ «សីលរតនៈ» ជាធម្មទានដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានចែកជូនដល់គ្រូបង្រៀន និងគ្រូពេទ្យ នៅខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងចែកសៀវភៅ «សីលរតនៈ» ជាធម្មទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកគ្រូ អ្នកគ្រូ ដោយមានការចូលរួមពីលោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន អប់រំ យុវជន និងកីឡា មន្ទីរ/អង្គភាពពាក់ព័ន្ធ ព្រមទាំង គ្រូបង្រៀន និងគ្រូពេទ្យជាច្រើនរូប ដែលពិធីនេះប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី ។ ឯកឧត្ដម ហង្ស ច័ន្ទវរៈ ជំនួយការ សម្ដេច បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ពិធីសំណេះសំណាលពេលនេះ គឺជាការលើកទឹកចិត្តដោយផ្ទាល់ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូជាបុគ្គលិកអប់រំ ហើយកំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យអប់រំ ពីព្រោះបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់លាស់ ខុសពីពេលកន្លងទៅ […]
មេគយចល័តតំបន់២ នៅចំណុចឃុំរំចេក ស្រុកព្រះស្ដេចលោកទន់ ចាន់ ធីប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានក្រុមឈ្មួញដឹកទំនិញពីព្រំដែននានា ឲ្យចូលបង់លុយតាមការកំណត់ របស់ខ្លួនរបៀបពុករលួយ….!
ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ ប្រភពពីក្រុមអាជីវករ ក៏ដូចជាអ្នករកស៊ីដឹកទំនិញស្របច្បាប់និងទំនិញ គេចពន្ធជាច្រើនប្រភេទឆ្លងដែន ចេញចូលពីប្រទេសវៀតណាមមកកម្ពុជា បានបង្ហើបថា .!ចាប់តាំងពី លោក ទន់ ចាន់ធី ចូលកាន់តំណែងភ្លាមជាប្រធានស្នាក់ការតំបន់២ បង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធនោះមកគឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកកាសែត ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែផ្ទាល់ខ្លួន ឬទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន។ រឿងអាស្រូវពុករលួយរបស់ លោក ទន់ ចាន់ ធី មេគយចល័តតំបន់ ២ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ច្រើនបែបច្រើនយ៉ាងប្រមូលលុយពីក្រុមឈ្មួញ គ្រាក់ៗ ដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីព្រំដែននានា ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដាក់ក្នុងហោប៉ៅធ្វេីមានធ្វេីបាន យ៉ាងត្រជាក់ចិត្តបំផុត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពដដែលបានឲ្យដឹងថា កាលពីជំនាន់លោក ខៀវ សារឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរនិងបង់តាមផ្ទះផ្ទាល់ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ទន់ ចាន់ធី ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមយកចាប់ពី ៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង, រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ […]
លោក ស្រេង វុទ្ឋា ព្រះរាជ្ញអាជ្ញារង ដឹកនាំមន្ត្រីជំនាញចុះបង្ក្រាបការជីករុករករ៉ែមាសអនាធិបតេយ្យនៅឃុំរមទម ស្រុក រវៀង-..!
(ខេត្តព្រះវិហារ )÷លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំជំនាញនៃមន្ទីររ៉ែនឹងថាមពលខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជ អាវុធហត្ថខេត្តព្រះវិហារ ចុះបង្ក្រាបការជីករុករករ៉ែមាសអនាធិបតេយ្យចំនួន2កន្លែង កំទិចសម្ភារះចោលទាំងស្រុងប្រតិបត្តិការនេះបានធ្វើ ឡើងកាលពីថ្ងៃ21ខែតុលាឆ្នាំ2024នៅ ចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។គួរំលឹកផងដែរថា ទីតាំងជីករុករករ៉ែមាសខាងលើជាទីតាំងដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ឋអោយក្រុមហ៊ុន(ដែលខមកម្ពុជា) ធ្វើការស្រាវជ្រាវរុករករ៉ែមាស អាជ្ញាធរនឹងមន្ទីរជំនាញបានហាមមិនអោយប្រជាពលរដ្ឋជីករុករករ៉ែមាសដោយគ្មានបច្ចេកទេសត្រឹមត្រូវលើយ ពី ព្រោះក្នុងឆ្នាំកន្លងមក បានធ្វើអោយកម្មករជីករ៉ែមាសគ្រោះថ្នាក់ស្លាប់ជាបន្តបន្ទាប់ ដោយសារការជីករុករករ៉ែមានគ្មានបច្ចេកទេសត្រឹមត្រូវ ។ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ នឹងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានចុះអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើជា ច្រើនដង ដើម្បីការពារអាយុជីវិតកម្មករ អាជ្ញាធរអនុញ្ញាតអោយជីកតែរណ្តៅរ៉ាក់ៗហាមជីកលុងជ្រៅជាកំពែងចូលជ្រៅទៅក្នុងដីដៅ ។ សូមបញ្ជាក់ជូនផងដែរថា ទីតាំងទី1មានម្ចាស់ឈ្មោះ បូរ នៅជាប់ជើងភ្នំលុង ត្រូវបានក្រុមសន្តិសុខយកគ្រឿងចក្រកាយលុបរណ្តៅចោលទីតាំងទី2មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ធ្វើនៅក្នុងដីឡូត៍ផ្ទះ ចែឆយ ត្រូវកម្លាំងសមត្ថកិច្ចកំទិចចោលទាំងស្រុង ។ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ៉ែ នឹងថាមពលខេត្តព្រះវិហារ បានថ្លែងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរំដឹងទាំងអស់ ពិសេសកម្មករដែលចំណាកស្រុកមកធ្វើជាកម្មករជីរុករករ៉ែមាស សូមកុំជឿឧបាយកលទុច្ចរឹតរបស់ថៅកែៗជីកមាសដោយខុសច្បាប់នឹងគ្មានបច្ចេកទេសត្រឹមត្រូវ នាំអោយគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនយើង […]
ឡានដឹកដីរបស់ឈ្មួញកំពុង ជីកដឹក ជញ្ជូនតាមរថយន្តធំៗរាល់ថ្ងៃ ចំណុចភូមិល្អក់ និងភូមិកូវឃុំ ក្រែកខុស បទដ្ឋានបច្ចេកទេស ធ្វើឲ្យជ្រុះអាចម៌ ដី ពាស់ពេញផ្លូវ មិនគ្របតង់ឲ្យបានត្រឹមត្រូវ ….!
ថ្ងៃទី ២១ខែតុលា ឆ្នាំ២០២៤ (ខេត្តត្បូងឃ្មុំ) ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិល្អក់ ឃុំក្រែក ស្រុកពញា ក្រែក បានឲ្យ សារព័ត៌មានយើង ដឹងថា ÷សព្វថ្ងៃនេះ ក្រុមឈ្មួញមួយក្រុម បានដាក់គ្រឿងចក្រជីករណ្តៅដីមួយកន្លែងនៅភូមិល្អក់និងភូមិកូវ ដែលមានជម្រៅខុសពីបទដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៌ដីធំៗធ្វើឲ្យជ្រុះអាចម៌ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវនោះទេ។ បើគ្មានការបេីកដៃពីសំណាក់ លោក ប្រធាន មន្ទីររ៉ែ ថាមពលខេត្ត ត្បូងឃ្មុំ និង ប្រធានមន្ទីរ ឧតុនិយម ខេត្តត្បូង ឃ្មុំទេនោះ គឺឈ្មួញមួយក្រុមមិនអាចដាក់គ្រឿងចក្រជីកដីយកលក់លើទី ផ្សារសេរី បានឡើយ ។ តាមការលេីកឡើង ពីប្រជាពលរដ្ឋនិង អាជ្ញាធរមេភូមិ បានបញ្ជាក់ច្បាស់ៗថា ក្រុមឈ្មួញទាំងនោះមិនខ្វក់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ឡើយគិតតែផលប្រយោជន៍ចំណែក ឡានដឹកដីបើកលឿនហើយមិនយកតង់គ្របពីលើ ធ្វើឲ្យហុយដីសំពោង។ ឈ្មួញទាំងនោះមានឈ្មោះលោកថេត លោក វ៉ាន់ និង លោកធឿន ហើយឈ្មួញទាំងនោះយកដីទៅចាក់ហើយដឹកសម្រាម់យកមកចាក់ជិតផ្ទះអ្នក ភូមិ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រូសារ ជំរុញឲ្យ ស្ថាប័នពាក់ព័ន្ធមន្ត្រីជំនាញ ព្រមទាំង ប្រធានមន្ទីរបរិស្ថាន […]
ល្បីខ្លាំងណាស់ លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពតឡើងកាន់តំណែងភ្លាម ប្រេីជនសុីវិល និងពង្រាយមន្រ្តីគយគ្រប់ច្រកល្ហកតាមផ្លូវជាតិនានា នៅភូមិសាស្ត្រព្រំដែនខេត្តកំពត អង្គុយរាប់ក្បាលឡាន ក្រុមឈ្មួញតូច ធំ ដឹកទំនិញ ឲ្យចូលបង់លុយ តាមការកំណត់ របៀបពុករលួយ….!
ថ្ងៃទី២០ខែតុលាឆ្នាំ២០២៤ (ខេត្តតំពត)÷ល្បីល្បាញណាស់ពេល នេះអំពើពុករលួយរបស់លោក ជួប ចំរើន មេគយខេត្តកំពត ក្នុងការបើកដៃឲ្យ ឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក ច្រកតន់ហន់ និងតាមដែនសមុទ្រយ៉ាងពេញបន្ទុក គឺជារឿងមិនអាចបិទបាំងបានតទៅទៀតឡើយ។ ប្រភពពីមន្ត្រីគយក្នុងខេត្តកំពតបានឲ្យដឹងថាសព្វថ្ងៃនេះមានមន្ត្រីគយម្នាក់ជាមនុស្សជំនិតរបស់លោក ជួប ចំរើនឈ្មោះសារឿនកំពុងដើរធ្វើធ្វើព្យុះភ្លៀងគ្រប់ច្រល្ហកតាមតំបន់ព្រំដែននិងតាមផ្លូវជាតិដើម្បីប្រមូលលុយស្រស់ៗពីក្រុមឈ្មួញ តូចនិង ធំតាមអំពើចិត្ត។ រយៈពេលប៉ុន្មានខែកន្លងទៅនេះមេគយខេត្តកំពត គឺលោក ជួប ចំរើន បានសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សជុំវិញការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនសមុទ្រ ដើម្បីប្រមូលលុយដាក់ហោប៉ៅយ៉ាងក្រអឺតក្រទម។ រឿងរ៉ាវពុករលួយរបស់លោក ជួប ចំរើន មេគយខេត្តកំពត ត្រូវបានមន្ត្រីគយនិងភ្នាក់ងារគយតូចតាចក្នុងខេត្តនេះបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យលោក គុណ ញឹម ជាអគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានដឹងនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ដោយហេតុថា លោក ជួប ចំរើន បន្ទាប់ពីទទួលបានតំណែងជាមេគយខេត្តកំពត ក៏មានឈ្មោះល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ។ ទន្ទឹមនឹងនេះក៏មានក្រុមមន្ត្រីគយតូចតាចក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហើបឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីមន្ត្រីគយធំៗនៅខាងលើទេនោះគឺ លោក ជួប ចំរើន មេគយខេត្តកំពត មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ សេចក្តីរាយការណ៍ពីមន្ត្រីគយតូចតាចក្នុងខេត្តកំពត […]
លោករដ្ឋមន្ត្រីប៉េង ពោធិ៍នា គូរពិនិត្យផង ចំពោះ ប្រធានអានុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ប្រែក្លាយជាជញ្ជីងថ្លឹងលុយហើយ …!
ថ្ងៃទី២០ខែតុលាឆ្នាំ២០២៤ (ខេត្តពោធិ៍សាត់) ÷ ប្រភពពីឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតធំៗ បន្ទុក លេីសទម្ងន់ឆ្លងកាត់ស្ថានីយ៍ ជញ្ជីងតាមផ្លូវជាតិលេខ៥ ដែលពួក ឈ្មួញ អះអាងថាសុទ្ធតែបង់លុយមុនឲ្យមន្រ្តីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចភូមិបន្ទាយដីលេី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវ ធ្វើមានបានយ៉ាងសុខស្រួលបំផុត។ ក្រុមអាជីវករតូចតាចដឹកទំនិញ ឆ្លងកាត់លេីស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ចំណុចភូមិបន្ទាយដីលេី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើការរិះគន់ដល់មន្រ្តីដែលប្រចាំការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលេីសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែរឿងផលប្រយោជន៍។ ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូលចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់ តែវាយភ្លើងសញ្ញ ជាសញ្ញា បក្សពួកគេខាងស្ថានីយ៍ឲ្យដឹងរថយន្ត បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៍បាន។ មជ្ឈដ្ឋានខាងក្រៅ ! និងក្រុមអាជីវករតូចតាច បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ នោះទេ។ […]
មេគយចល័តតំបន់២ នៅចំណុចឃុំរំចេក ស្រុកព្រះស្ដេចលោកទន់ ចាន់ ធីប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានក្រុមឈ្មួញដឹកទំនិញពីព្រំដែននានា ឲ្យចូលបង់លុយតាមការកំណត់ របស់ខ្លួនរបៀបពុករលួយ….!
ថ្ងៃទី២០ខែតុលាឆ្នាំ២០២៤ ប្រភពពីក្រុមអាជីវករ ក៏ដូចជាអ្នករកស៊ីដឹកទំនិញស្របច្បាប់និងទំនិញ គេចពន្ធជាច្រើនប្រភេទឆ្លងដែន ចេញចូលពីប្រទេសវៀតណាមមកកម្ពុជា បានបង្ហើបថា .!ចាប់តាំងពី លោក ទន់ ចាន់ធី ចូលកាន់តំណែងភ្លាមជាប្រធានស្នាក់ការតំបន់២ បង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធនោះមកគឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកកាសែត ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែផ្ទាល់ខ្លួន ឬទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន។ រឿងអាស្រូវពុករលួយរបស់ លោក ទន់ ចាន់ ធី មេគយចល័តតំបន់ ២ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ច្រើនបែបច្រើនយ៉ាងប្រមូលលុយពីក្រុមឈ្មួញ គ្រាក់ៗ ដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីព្រំដែននានា ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដាក់ក្នុងហោប៉ៅធ្វេីមានធ្វេីបាន យ៉ាងត្រជាក់ចិត្តបំផុត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពដដែលបានឲ្យដឹងថា កាលពីជំនាន់លោក ខៀវ សារឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរនិងបង់តាមផ្ទះផ្ទាល់ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ទន់ ចាន់ធី ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមយកចាប់ពី ៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង, រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ […]
ឈ្មួញដឹកជញ្ជូនឈើឈ្មោះចែធី មាន អំណាចប៉ុណ្ណា..!បានដឹកឈើ ប្រភេទលេខ១ពីតំបន់ ព្រៃអភិរក្សភ្នំព្រេចយ៉ាងរលូនមិនរំខានមន្ត្រីដែនជំរកបរិស្ថាន….!
ថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ (ខេត្តក្រចេះ)÷មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា!បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ពីព្រោះលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះមិន ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹក ជញ្ជូនឈើទាំងនោះឡើយ។ ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរបរិស្ថាន ខេត្តក្រចេះមួយចំនួនបានឲ្យដឹងថា÷ មន្ត្រីដែនជំរកបរិស្ថានក្នុងតំបន់ភ្នំព្រេច ស្រុកស្នួល ក្នុងខេត្តក្រចេះ គិតតែពីរឿងផលប្រយោជន៍លុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប៉ុណ្ណោះ ការដែលមន្ត្រីដែនជំរកបរិស្ថានស្នាក់ប្រចាំការនៅកែងភ្នំព្រេច ធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុប ឃិតបើកដៃពីសំណាក់លោក ភោគ សុជោត ប្រធានដែនជំរក បរិស្ថាន តំបន់ភ្នំព្រេច ។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តក្រចេះបានឲ្យដឹងទៀត ថា.! បច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូន ឈើពីតំបន់ព្រៃអភិរក្ស ភ្នំព្រេច ព្រំប្រទល់ខេត្តមណ្ឌលគិរីយ៉ាងរលូនតាមរថយន្តកែឆ្នៃដោយមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីដែនជំរកបរិស្ថានព្រៃឈើ ប្រចាំការនៅទីនោះដែលគិតតែពីរឿងប្រមូលលុយដាក់ចូលហោប៉ៅដូច្នេះហើយទើបឈ្មួញឈ្មោះចែធីអាចដឹកជញ្ជូនឈើពីតំបន់ព្រៃអភិរក្សភ្នំព្រេចឆ្លងកាត់ ស្រុកស្នួល យកទៅលក់នៅ ព្រំដែនកម្ពុជា វៀតណាមតាមប៉ុស្តិ៍ច្រកដេបីរៀងរាល់យប់ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ។ ចំណែកលោក មេប៉ុស្តិ៍នគរបាល ព្រំ ដែនដេបី ចាត់ទុកបទល្មើសព្រៃឈើជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ខ្លួន យ៉ាងពេញបន្ទុក ។ ប្រភពបានឲ្យដឹងទៀតថា÷ ការដែលឈ្មួញឈើឈ្មោះ ចែធី និងបក្សពួក បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរលូន គឺមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងស្រុក ដូចជាជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួល ឲ្យឈ្មួញដឹកឈើចេញតាមអំពើចិត្តផងដែរ។ […]