ព័ត៌មានជាតិ

លោក ស្រេង វុទ្ឋា ព្រះរាជ្ញអាជ្ញារង ដឹកនាំមន្ត្រីជំនាញចុះបង្ក្រាបការជីករុករករ៉ែមាសអនាធិបតេយ្យនៅឃុំរមទម ស្រុក រវៀង-..!

(ខេត្តព្រះវិហារ )÷លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំជំនាញនៃមន្ទីររ៉ែនឹងថាមពលខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជ
អាវុធហត្ថខេត្តព្រះវិហារ ចុះបង្ក្រាបការជីករុករករ៉ែមាសអនាធិបតេយ្យចំនួន2កន្លែង កំទិចសម្ភារះចោលទាំងស្រុងប្រតិបត្តិការនេះបានធ្វើ
ឡើងកាលពីថ្ងៃ21ខែតុលាឆ្នាំ2024នៅ
ចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។គួរំលឹកផងដែរថា ទីតាំងជីករុករករ៉ែមាសខាងលើជាទីតាំងដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ឋអោយក្រុមហ៊ុន(ដែលខមកម្ពុជា)
ធ្វើការស្រាវជ្រាវរុករករ៉ែមាស អាជ្ញាធរនឹងមន្ទីរជំនាញបានហាមមិនអោយប្រជាពលរដ្ឋជីករុករករ៉ែមាសដោយគ្មានបច្ចេកទេសត្រឹមត្រូវលើយ ពី
ព្រោះក្នុងឆ្នាំកន្លងមក បានធ្វើអោយកម្មករជីករ៉ែមាសគ្រោះថ្នាក់ស្លាប់ជាបន្តបន្ទាប់ ដោយសារការជីករុករករ៉ែមានគ្មានបច្ចេកទេសត្រឹមត្រូវ ។
លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ នឹងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានចុះអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើជា
ច្រើនដង ដើម្បីការពារអាយុជីវិតកម្មករ អាជ្ញាធរអនុញ្ញាតអោយជីកតែរណ្តៅរ៉ាក់ៗហាមជីកលុងជ្រៅជាកំពែងចូលជ្រៅទៅក្នុងដីដៅ ។
សូមបញ្ជាក់ជូនផងដែរថា ទីតាំងទី1មានម្ចាស់ឈ្មោះ បូរ នៅជាប់ជើងភ្នំលុង ត្រូវបានក្រុមសន្តិសុខយកគ្រឿងចក្រកាយលុបរណ្តៅចោលទីតាំងទី2មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ធ្វើនៅក្នុងដីឡូត៍ផ្ទះ
ចែឆយ ត្រូវកម្លាំងសមត្ថកិច្ចកំទិចចោលទាំងស្រុង ។
លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ៉ែ
នឹងថាមពលខេត្តព្រះវិហារ បានថ្លែងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរំដឹងទាំងអស់ ពិសេសកម្មករដែលចំណាកស្រុកមកធ្វើជាកម្មករជីរុករករ៉ែមាស សូមកុំជឿឧបាយកលទុច្ចរឹតរបស់ថៅកែៗជីកមាសដោយខុសច្បាប់នឹងគ្មានបច្ចេកទេសត្រឹមត្រូវ នាំអោយគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនយើង ៕ដោយនិពន្ធនាយករង
សាន ប៊ុនស៊ី

Leave a Reply

Your email address will not be published.