(ខេត្តកំពង់ធំ) ÷ កាលពីថ្ងៃទី 17 ខែឧសភាឆ្នាំ 2024 កន្លងទៅនេះ សមត្ថកិច្ចខេត្តកំពង់ធំមួយក្រុម បានចុះចាប់អេស្កាវ៉ាទ័រចំនួន 2 គ្រឿង ដែលកំពុងធ្វើសកម្មភាព ស្ដារប្រឡាយចាស់ នៅតំបន់សហគមន៍ កោះរះ ដែលស្ថិតនៅក្នុងភូមិ ទួលពុទ្រា ឃុំគោកត្របែក ស្រុកតាំងគោក ខេត្តកំពង់ធំ ។ បើតាមប្រភពច្បាស់ការមួយបានបញ្ជាក់ច្បាស់ៗថា សកម្មភាពចុះចាប់ របស់សមត្ថកិច្ចនៃ ខេត្តកំពង់ធំ គឺដោយសារគ្រឿងចាក់អេស្កាវ៉ាទ័រចំនួនពីរគ្រឿង ដែលបានកំពុងនឹងធ្វើសកម្មភាពស្ដារប្រឡាយចាស់នោះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ហើយការចុះចាប់នេះទៀតសោត មិនបានប្រើពេលយូរនោះទេ គឺត្រូវបានបញ្ចប់ភ្លាមៗ បន្ទាប់ពីមានការចរចារ រវាងសមត្ថកិច្ចមួយក្រុមនោះ និងម្ចាស់អេស្កាវ៉ាទ័រ តែម្ដង។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើល បន្ទាប់ពីមានការដោះលែង គ្រឿងចក្រអេស្កាវ៉ាទ័រពីរគ្រឿងរួចរាល់ ស្រាប់តែបែកធ្លាយដំណឹងថា ម្ចាស់គ្រឿងចក្របានចំណាយលុយ ទៅសមត្ថកិច្ច ចំនួន 4 ពាន់ដុល្លារ ដែលជាថ្នូរទៅនឹងការដោះលែង អេស្កាវ៉ាទ័រ ២គ្រឿងនោះ ។ បន្ទាប់ពីមានការបែកធ្លាយ នូវព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើង បានទទួលប្រភពព័ត៌មានជាច្រើន ។ បើតាមសំដីពលរដ្ឋច្រើននាក់ […]
Month: May 2024
អីយូយ ចាប់បើកលេងទៀតហើយ សង្វៀនបញ្ជល់មាន់ ឈ្មោះ ទ្រី បេីកលេងល្បែងសុីសងខុសច្បាប់ នៅស្រុកត្បូងឃ្មុំ -!
(ខេត្តត្បូងឃ្មុំ)÷ បន្ទាប់ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឆ្មក់បង្ក្រាបវង់ល្បែងសង្វៀនជល់មាន់-មានអាប៉ោងខុសច្បាប់កាល់ពីខែមុន ខណៈពេលនេះលោកទ្រី ដែលជាមេវង់ល្បែងល្បីឈ្មោះប្រចាំឃុំមង់រៀវ បានចាប់ផ្តើមបើកលេងបន្តទៀតហើយ ដោយគៀងគរក្រុមអ្នកញៀនល្បែងកាន់តែច្រើនជាងមុន។ សកម្មភាពគឃ្លើនបែបនេះទំនងម្ចាស់សង្វៀនជល់មាន់រូបនេះ កំពុងសាកល្បងសមត្ថភាពអនុវត្តន៍ច្បាប់របស់់់លោក ចិន នី ស្នងការខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងថ្មីឬយ៉ាងណា? ប្រជាពលរដ្ឋបានរាយការណ៍មកថា ក្នុងភូមិត្រពាំងក្រពើ ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ឃើញក្រុមអ្នកញៀនល្បែងបានប្រមូលផ្តុំគ្នាជួបជុំលេងល្បែង ជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងចំការស្វាយកែវរមៀតមួយកន្លែង យ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋឲ្យដឹងថា ម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ ឈ្មោះលោកទ្រី មានអំណាចខ្លាំងណាស់ ទើបអាចបើកល្បែងជល់មាន់និងអាប៉ោង ដោយមិនខ្លាចរអែងច្បាប់បន្តិចសោះឡើយ។ ជាក់ស្តែង ចាប់ពីថៃ្ងទី ១៩ ខែឧសភា ឆ្នាំ២០២៤មកនេះ ស្រាប់តែឃើញចាប់បើកដំណើរការភ្នាល់ល្បែងខុសច្បាប់ឡើងវិញ និងកាន់តែគគ្រឹកគគ្រេងជាងមុន ទៅទៀតដោយភ្នាល់ជល់មាន់ក្នុងមួយគូរៗរហូតដល់រាប់រយពាន់ដុល្លារឯណោះ ហើយក្នុងមួយថ្ងៃៗ មានភ្នាល់ជល់មាន់ចាប់ពី១០ទៅ២០គូរក៏មាន។ សកម្មភាពបើកឲ្យលេងល្បែងសុីសង ជល់មាន់ អាប៉ោង ខុសច្បាប់របស់លោកទ្រីឡើងវិញនេះ ដោយសារតែមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ទំនងទទួលលាភសក្ការៈពីលោកទ្រីហើយមើលទៅបានជាលោកទ្រីបើកលេងបានរាល់ថ្ងៃនេះ។..មន្ត្រីជំនាញបម្រើសន្តិសុខសុវត្ថិភាព នៅមូលដ្ឋាន ហាក់ដូចជាមិនគោរពនូវគោលនយោបាយ ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ.។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំមួងរៀវលើកឡើងថា សង្វៀនជល់មាន់ លេងអាប៉ោងរបស់លោកទ្រី ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋាន និងបានសំណូមពរយ៉ាងទទូចដល់លោក ឧត្តមសេនីយ៍ត្រី […]
រថយន្ដប្រភេទទេសចរណ៍មួយគ្រឿងពណ៌ទឹកដោះគោ ដឹកឈើប្រភេទលេខ១ឈ្លិក ត្រូវបានអស់លក្ខជាប់អន្ទាក់រដ្ឋបាលព្រៃឈើស្រុករវៀង
ព្រះវិហារ ៖ នៅរសៀលម៉ោង៥និង៤៥នាទីថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំដោយលោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង បានធ្វើការប្រដេញស្ទាក់ចាប់រថយន្ដទេសចរណ៍ ២៥ កៅអីពណ៌ទឹកដោះគោមួយគ្រឿងស្លាកលេខភ្នំពេញ 3E -4995 បើកបរដោយឈ្មោះភាន អួយ ភេទប្រុសអាយុ ២២ ឆ្នាំបានដឹកឈើប្រភេទលេខ១ឈ្លិកមានចំនួន២០ស្ថិតនៅតាមដងផ្លូវជាតិលេខ៦២ ត្រង់ចំនុចគីឡូម៉ែត្រលេខ៦៧និង៦៨ក្នុងភូមិរំចេក ឃុំរណីយ ស្រុករវៀង ខេត្តព្រះវិហារ។ មន្ត្រីជំនាញនៅកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុបានទទួលដំណឹងថា មានរថយន្ដទេសចរណ៍មួយគ្រឿងដឹកឈើឆ្លងកាត់ស្រុករវៀង ក្រោយពីទទួលបានដំណឹងខាងលើ លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង បានរៀបចំកំលាំងដែលមាន ដេញឃាត់ស្ទាក់រថយន្ដដឹកបទល្មើសខាងលើ តែរថយន្ដនៅតែបន្តដំណើរទៅមុខហើយបានឃាត់ជាប់ ហើយក៏បានយកមកកន្លែងរដ្ឋបាលព្រៃឈើស្រុករវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕និពន្ធនាយករងសាន ប៊ុនស៊ី
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី មន្រ្តីរាជការ ព្រះសង្ឈ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ជួបជុំនៅរង្វង់មូលគោព្រៃ ដើម្បីចូលរួមដង្ហែពិធីបុណ្យវិសាខបូជា ទៅកាន់វត្តសែនមនោរម្យ
មណ្ឌលគិរី៖ បុណ្យវិសាខបូជា គឺជាបុណ្យសាសនាដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាយើងបានចាត់ទុកជាបុណ្យជាតិ ក្នុងចំណោមបុណ្យប្រពៃណី និងសាសនាផ្សេងៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ មាឃបូជា កឋិនទាន បុណ្យផ្កាសាមគ្គី និងចូលព្រះវស្សាជាដើម ។ល។ ។ ជាក់ស្តែង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យវិសាខបូជា ក្រោមវត្តមានឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក នួន សារ៉ន អភិបាលរងខេត្ត រួមទាំងមន្រ្តីរាជការ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ។ លោក នួន សារ៉ន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ពិធីបុណ្យវិសាខបូជានេះ គឺជាពុទ្ធានុស្សរណរំលឹកដល់ព្រះពុទ្ធគោត្តម នៅថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ ហើយកំណត់ឱ្យឈ្មោះថាវិសាខបូជា ហើយ ពុទ្ធបរិស័ទគ្រប់វត្តអារាម – មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បាននាំគ្នារៀបចំពិធីបុណ្យវិសាខបូជា នេះឡើងជារៀងរាល់ឆ្នាំ ។ […]
កិច្ចប្រជុំ ពិភាក្សាជម្រុញការងារចុះ បញ្ជីដីធ្លីក្នុងភូមិសាស្តខេត្តព្រះវិហារ
(ខេត្តព្រះវិហារ)៖នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តជាន់ទី៣មានរៀបចំកិច្ចប្រជុំ ពិភាក្សាជម្រុញាការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង៨ និងមន្ត្រី ពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តជាច្រើនរូប។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម គីម រិទ្ធី បានឲ្យដឹងថាខេត្តព្រះវិហារមានផ្ទៃដីសរុបចំនួន ១៣.៤១៩៦៣ គីឡូម៉ែត្រការ៉េមានប្រជាពលរដ្ឋសរុបចំនួន ២៧៧.៤៦៥នាក់ ស្មើនឹង៦៦.៦៨៣ គ្រួសារ មានដង់ស៊ីតេប្រជាជន ២០នាក់ក្នុងមួយគីឡូម៉ែតការេ ចែកចេញជា១ក្រុង និង៧ស្រុក ស្មើនឹង៥១ឃុំ/សង្កាត់ […]
លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ បានថ្លែងណែនាំដល់ប្រជាពលរដ្ឋ
(ខេត្តព្រះវិហារ)÷ប្រជាពលចំនួន៦៦ គ្រួសារ ដែលធ្វើចំណាកស្រុកមកពីខេត្តកំពង់ធំ មកប្រមូលផ្តុំបោះទីតាំង រស់នៅបែបអនាធិបតេយ្យលើតំបន់ហាមឃាត់ទំនប់អាងទឹករក្សា ត្រូវធ្វើការរុះរើចេញ និងបញ្ឈប់ការរស់នៅបែបអនាធិបតេយ្យតទៅទៀត។ ការថ្លែងណែនាំរបស់លោកអភិបាលក្រុងព្រះវិហារ ក្នុងឱកាសដែលលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុង ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយស្តីពីផលប៉ះពាល់ផលនេសាទ ដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក មកពីខេត្តកំពង់ធំ ចំនួន៦៦គ្រួសារ ស្មើនឹង១២៩នាក់ ដែលបានមកបោះទីតាំង ប្រមូលផ្តុំគ្នារស់នៅ ក្នុងតំបន់ហាមឃាត់ទំនប់អាងទឹករក្សា ស្ថិតនៅចំនុចអូបាក ភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោក ប៉ុក ងួន បានថ្លែងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំង៦៦គ្រួសារ ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការបញ្ឈប់ការរស់នៅក្នុងតំបន់ហាមឃាត់ទំនប់អាងទឹករក្សានេះជាបន្ទាន់ ហើយសូមបងប្អូនត្រឡប់ទៅរស់នៅក្នុងមូលដ្ឋានរបស់បងប្អូនវិញ។ លោកបញ្ជាក់ថា ទីនេះជាតំបន់ហាមឃាត់ និងមានទឹកជំនន់ក្នុងរដូវវស្សាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ លើសពីនេះទៅទៀត រដូវនេះគឺជារដូវហាមឃាត់ការនេសាទ ព្រោះជារដូវត្រីពង ដែលអាចធ្វើ ឲ្យប៉ះពាល់ដល់ការបន្តពូជរបស់ត្រី ហើយការអភិរក្ស និងថែរក្សានូវទំនប់អាងទឹករក្សានេះ គឺមិនមែនសម្រាប់បុគ្គលណាម្នាក់នោះទេ តែគឺសម្រាប់យើងទាំងអស់គ្នា អាស្រ័យហេតុនេះ ហើយទើបរដ្ឋបាលខេត្តព្រះវិហារ បានខិតខំការពារ និងថែរក្សា […]
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ និងឈូសរំលោភយកដីប្រជាពលរដ្ឋ
ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤ ព្រះវិហារ៖ ប្រជាពលរដ្ឋរស់នៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារប្រមាណ១០គ្រួសារ បានលើកឡើងថា មានបុគ្គលម្នាក់ឈ្មោះ ក្រូច ប៊ុនគីម ជាមន្ត្រីយោធាពាក់សក្តិ៣ មានតួរនាទីជាដឺបេ បម្រើការក្នុងអង្គភាពយោធភូមិភាគទី៤ បានប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ និងរំលោភយកដីរបស់ពួកគាត់ទាំង ដែលដីរបស់ពួកគាត់មានសលាកបត្រទៀតផង។ តំណាងប្រជាពលរដ្ឋរងគ្រោះទាំង១០គ្រួសារ លោក ហេង សុឃី បានលលើកឡើងថា ដីរបស់គាត់មានទាំងឯកសារទិញពីម្ចាស់ដើម ព្រមទាំងសលាកបត្រផងនោះ ស្ថិតនៅចំណុចត្រពាំងថ្លុង ក្នុងភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ មានចំនួន១០ហិចតា ដែលខ្លួនបានទិញពីឈ្មោះ ម៉ៅ ម៉ាឡែន កាលពីថ្ងៃទី១៣ ខែ១១ ឆ្នាំ២០០៧ មកម្ល៉េះ ហើយក្នុងឆ្នាំ២០០៧ លោកក៏បានដាំចេកនៅលើដីនោះដែរ តែក្រោយពីដាំចេកខាងលើក៏ត្រូវបានភ្លើងឆេះ រាលឆេះចេកដែលខ្លួនបានដាំនោះងាប់អស់ ក្រោយមកដោយសារជំងឺកូវីដ លោកក៏បានទុកដីខាងលើនៅទំនេរមួយរយៈ លុះនៅអំឡុងឆ្នាំ២០២០ ស្រាប់តែលោក ក្រូច ប៊ុនគីម ជាមន្ត្រីយោធារូបនេះ បានឲ្យកូនរបស់គេយកគ្រឿងចក្រមកភ្ជួររំលោភយក បើទោះបីលោកបានរៀបរាប់ហើយយកឯកសារផ្សេងៗ រួមនឹងសលាកបត្រលេខសូន្យ១ មកបង្ហាញលោក ក្រូច ប៊ុនគីម ក៏លោក ក្រូច ប៊ុនគីម […]
ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ជិត ៣០គ្រួសារ នៅស្រុកពេជ្រាដា ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ បណ្តាលឲ្យខូចខាតផ្ទះសំបែង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា និងអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ២៨គ្រួសារ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម ថង សាវុន បន្តថា បច្ចុប្បន្នពិភពលោក បានជួបប្រទះបញ្ហាអាកាសធាតុរាំងស្ងួត ខណៈសីតុណ្ហភាពបានកើនឡើងខ្ពស់ មិនត្រឹមតែប៉ុណ្ណោះការប្រែប្រួលអាកាសធាតុឆាប់រហ័សបែបនេះ បានបង្កឲ្យមនុស្សម្នារងផលប៉ះពាល់សុខភាព និងជួបគ្រោះធម្មជាតិ […]
រោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ជាច្រើនស្ថិតនៅចំណុច ភូមិដំណាក់ កន្តួត ឃុំថ្មីដែលគេសង្ស័យថាមាន ការបើកភ្លើងខៀវពីមន្ត្រីបរិស្ថាន
ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៤ (ខេត្តព្រះវិហារ)÷ រោងសិប្បកម្មកែច្នៃឈើ ជាច្រើនកន្លែង ដែលគេសង្ស័យថា អត់ច្បាប់នៅក្នុងភូមិដំ ណាក់កន្តួតឃុំថ្មី ស្រុកគូលែន ខេត្ត ព្រះវិហារ កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានអស់លោកមន្ដ្រីបរិស្ថាននិងជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថាមានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា÷រោងសិប្បកម្មជាច្រើនកន្លែងក្នុងការគ្រប់គ្រងរបស់បរិស្ថាន មិនដែលចុះបង្ក្រាប ម្ដងណាឡើយទីតាំងកន្លែងរោងសិប្បកម្មកែច្នៃ ជាច្រើនកន្លែងទាំងនោះឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូសឈើតាប់ដុំតូចធំជា ច្រើនម៉ែត្រគីប ឈើសន្លឹកជាច្រើន សន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឹងកងផ្អើលពេញភូមិ ស្ទើរតែបែក ក្រដាសត្រចៀក បែរជាអស់ លោក មន្ត្រីបរិស្ថានអស់លោក មន្ដ្រីជំនាញនិងសមត្ថកិច្ចទាំងនោះធ្វើ មិនដឹងមិនឮទៅវិញ។ ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក វិ រិ ប្រធាន បរិស្ថាននៅតាកឹង ស្រុកគូលែនក្នុង នាមលោកជាប្រធានបរិស្ថានគ្រប់ គ្រងតំបន់ព្រៃអភិរក្សតាកឹងគួរតែធ្វើ ការចុះបង្ក្រាប ហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យមាន បទ ល្មើសចូលកាប់ព្រៃឈើនិងដឹកជញ្ជូ ន ឈើធ្វើសិប្បកម្មកែច្នៃ ធ្វើការបំផ្លាញព្រៃឈើនិងធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ។ ប្រជាពលរដ្ឋសូមសំណូមពរដល់ លោកសុង ច័ន្ទសុជាតិប្រធានមន្ទីរ បរិស្ថានខេត្តព្រះវិហារ មេត្តាជួយធ្វើការចុះបង្ក្រាបទីតាំង សិប្បកម្មកែច្នៃ ជាច្រើនកន្លែងនេះផង ដោយសារ ប្រជាពលរដ្ឋហួសចិត្តនឹងលោកវិ […]
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤
(កំពង់ចាម):÷ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក អាណត្តិទី៤ នៅខេត្តកំពង់ចាម ដោយមានការអញ្ញើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកគណៈអចិន្ត្រៃយ៏ និងសមាជិកគណៈកម្មាធិការគណបក្សរខេត្ត ព្រមទាំងអង្គបោះឆ្ពោះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម សរុបជិត ៤០០០នាក់ ។ បន្ទាប់ពីការអានសុន្ទកថាស្វាគមន៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងនូវគោលនយោបាយសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង ហេីយប្រមូលកម្លាំងគ្រប់និន្នាការ នយោបាយរួបរួមគ្នា ដេីម្បីកសាងប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនឡើង […]