ព្រះវិហារ ៖ នៅរសៀលម៉ោង៥និង៤៥នាទីថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំដោយលោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង បានធ្វើការប្រដេញស្ទាក់ចាប់រថយន្ដទេសចរណ៍ ២៥ កៅអីពណ៌ទឹកដោះគោមួយគ្រឿងស្លាកលេខភ្នំពេញ 3E -4995 បើកបរដោយឈ្មោះភាន អួយ ភេទប្រុសអាយុ ២២ ឆ្នាំបានដឹកឈើប្រភេទលេខ១ឈ្លិកមានចំនួន២០ស្ថិតនៅតាមដងផ្លូវជាតិលេខ៦២ ត្រង់ចំនុចគីឡូម៉ែត្រលេខ៦៧និង៦៨ក្នុងភូមិរំចេក ឃុំរណីយ ស្រុករវៀង ខេត្តព្រះវិហារ។
មន្ត្រីជំនាញនៅកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុបានទទួលដំណឹងថា មានរថយន្ដទេសចរណ៍មួយគ្រឿងដឹកឈើឆ្លងកាត់ស្រុករវៀង ក្រោយពីទទួលបានដំណឹងខាងលើ លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង បានរៀបចំកំលាំងដែលមាន ដេញឃាត់ស្ទាក់រថយន្ដដឹកបទល្មើសខាងលើ តែរថយន្ដនៅតែបន្តដំណើរទៅមុខហើយបានឃាត់ជាប់ ហើយក៏បានយកមកកន្លែងរដ្ឋបាលព្រៃឈើស្រុករវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕និពន្ធនាយករងសាន ប៊ុនស៊ី