ខេត្តមណ្ឌលគិរី៖ មនុស្សប្រុសស្រីចំនួន ៤នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសចំនួន ២នាក់ ដោយសារផ្ទុះគ្រាប់បេ៤១ សំណល់សល់ពីសង្គ្រាម ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះរស់នៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ បើតាមការបញ្ជាក់ពីស្ត្រីរងរបួស នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានចេញដំណើរពីលំនៅឋាន ដើម្បីទៅរកផលអនុផលព្រៃឈើ (ជ័រចុង) ដើម្បីយកមកលក់ ដោះដូរជីវភាពប្រចាំថ្ងៃ ដែលមានចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ មានចំនួន ២គ្រួសារ ស្មើនឹង ៦នាក់ ហើយក៏បានឈប់សម្រាក នៅក្រោមដើមឈើកន្លែងកើតហេតុ ហើយក្មេងប្រុសមានអាយុ ១០ឆ្នាំ បានប្រទះឃើញគ្រាប់បេ៤១ និងបានលើកយកមកបង្ហាញ នៅពេលនោះជីតា បានប្រាប់ថាកុំលេងប្រយ័ត្នផ្ទុះ នៅពេលនោះ ស្ត្រីរងរបួស បាននាំកូនតូច អាយុ ៦ឆ្នាំ ចេញពីចំណុចនោះ មិនបានប៉ុន្មានផង គ្រាប់បេនោះ បានរបូតពីដៃក្មេងប្រុសធ្លាក់មកបុកនឹងដី បណ្តាលឱ្យផ្ទុះ ។ បន្ទាប់មកស្ត្រី និងក្មេងស្រីរងរបួស […]
ព័ត៌មានសន្តិសុខសង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា សមទ្ធិផលធំធេងក្នុងប្រទេស
គួរជាទីមោទនដែលកម្ពុជាសម្រេចបាននៅក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស សុខភាព និងសុខមាលភាព សង្គមនិងសេដ្ឋកិច្ច ក្នុងអំឡុងពេលជាង ២ទសវត្សចុងក្រោយនេះ នឹងមិនអាចកើតឡើងមានបានឡើយប្រសិនបើកម្ពុជាគ្មានសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម។ ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចរឹងមាំ និងសង្គតភាពបានដើរតួនាទីចម្បងក្នុងការកាត់បន្ថយភាពក្រីក្រ រួមជាមួយការកើនឡើងនៃការទទួលបានសេវាថែទាំងសុខភាព។ ការពង្រីកការគ្របដណ្តប់ នៃប្រព័ន្ធការពារសង្គម និងភាពប្រសើរឡើងនៃកត្តាសង្គម ដែលមានឥទ្ធិពលលើសុខភាពដែលធ្វើឲ្យស្ថានភាពសុខភាព និងសុខមាលភាព ជីវភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា កាត់តែប្រសើរឡើងជាលំដាប់ ព្រមទាំងអាយុកាលរស់នៅរំពឹងកាន់តែវែង៕
រណ្តៅ ដីថ្មភ្នំបាធាយឈ្មួញកំពុង ជីកដឹកជញ្ជូនតាមរថយន្តធំៗរាល់ថ្ងៃ ចំណុចស្រះព្រីង ភូមិស្វាយ ពក ខុសបទដ្ឋានបច្ចេកទេស ធ្វើឲ្យជ្រុះអាចម៍ដី ពាស់ពេញផ្លូវ មិនគ្របតង់ឲ្យបានត្រឹមត្រូវនិង ជំរៅជ្រៅ..!
ថ្ងៃទី ០៨ខែមេសា ឆ្នាំ២០២៤ (កំពង់ចាម )÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្វាយពក ឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាម បានឲ្យ សារព័ត៌មានដឹងថា ៖សព្វថ្ងៃនេះ ក្រុមឈ្មួញមួយក្រុម បានដាក់គ្រឿងចក្រជីករណ្តៅដីភ្នំ របស់រដ្ឋ ដែលមានជម្រៅខុសពីបទដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៍ដីធំៗធ្វើឲ្យជ្រុះអាចម៍ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវនោះទេ។ បើគ្មានការបេីកដៃពីសំណាក់ លោក ប្រធាន មន្ទីររ៉ែ ថាមពលខេត្ត កំពង់ ចាមនិង ប្រធានមន្ទីរ ឧតុនិយម ខេត្តកំពង់ចាមទេនោះ គឺឈ្មួញមួយក្រុមមិនអាចដាក់គ្រឿងចក្រជីកដី ភ្នំបាធាយយកលក់លើទីផ្សារសេរី បានឡើយ ។ តាមការលេីកឡើង ពីប្រជាពលរដ្ឋ ថា ដីភ្នំបាយនេះធំហើយជាកន្លែង សំរាប់ទុក្ខគោរពបូជានឹងស័ក្តិសិទ្ធ ណាស់បច្ចុប្បន្នឈ្មួយកំពុងកាយភ្នំ យកអាចន៍ដីលក់ ហេតុ នេះហើយទើប ប្រជា ពលរដ្ឋ ក្នុងមូលដ្ឋានជាច្រើនគ្រូសារ ជំរុញឲ្យ ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ ព្រមទាំង ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ចាមពិនិត្យឡេីងវិញខ្លះផង កុំឲ្យក្រុមឈ្មួញ ធ្វើអ្វីៗ តាមតែអំពើចិត្ត។ ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្រះព្រីង ឃុំបាធាយ […]
ក្រុមចម្រុះ ដឹកនាំដោយលោក ស្រេង វុទ្ឋា ចុះពិនិត្យរណ្តៅរ៉ែមាសខុសច្បាប់ចំនួន4កន្លែងត្រូវបានកំ ទិចចោល….!
ខេត្តព្រះវិហារ ÷ក្រុមចម្រុះដឹកនាំដោយលោក ស្រេងវុទ្ឋាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងជីករុករករ៉ែមាសដោយខុសច្បាប់ នៅចំនុច ភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ រណ្តៅរ៉ែមាសចំនួន4កន្លែងត្រូវបានបង្ក្រាបនឹងកំ ទិញចោល រឹបអូសបានសម្ភារះមួយ ចំនួនធំ ដឹកយកមករក្សាទុកនៅមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ។ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តព្រះវិហារ បានអោយដឹងថា យោងតាមការណែនាំនឹងចង្អុរបង្ហាញរបស់ ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ បាន អោយមន្ទីរជំនាញសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុដច្បាប់ កាលពីព្រឹកថ្ងៃទី1 ខែមេសា ឆ្នាំ2024 ក្រុម ចម្រុះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារសហការជាមួយកង កម្លាំងអាវុធហត្ថស្រុករវៀង បានចុះទៅត្រួតពិនិត្យមើលការជីកយករ៉ែមាសដោយខុសច្បាប់នៅចំនុចខាងលើ ជាលទ្ឋផលសម្រចបាន រណ្តៅរ៉ែមាសចំនួន4រណ្តៅត្រូវបា នយកគ្រឿងចក្រកាយកំទិចចោល នឹងរឹបអូសសម្ភារះមានដូចជា ម៉ូតូចំ នួន6គ្រឿង ម៉ាសុីនខ្យល់មួយគ្រឿងដឹកយកមករក្សាទុកនៅមន្ទីរ រ៉ែខេត្តព្រះវិហារ ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធី លោក ស៊ុន ចន្ទ័រក្សា បានបន្តអោយដឹងថា កន្លងម ក […]
បែកធ្លាយ ឯកសារដែលលោកម៉ឹងសុភា(ហៅប៉ែត) មេឃុំសុផាត និង លោកបែនប៉ក់មេភូមិកំលត ចុះហត្ថលេខា ស៊ីញ៉េលក់ដី“`!
(ខេត្តកោះកុង)÷ប្រភពព័ត៌មានបាន ឲ្យដឹងថាលោកម៉ឹង សុភា (ហៅប៉ែត)មេឃុំជីផាត ស្ងាត់ៗស្រាប់តែបែកធ្លាយឯកសារជាច្រើនសន្លឹងដែល សង្ស័យថាលោកម៉ឹង សុភា(ហៅប៉ែត)មេឃុំជីផាតនឹងលោកប៉ែន ប៉ក មេភូមិកំលត បាន ស៊ីញ៉េបោះត្រាទៅលើលិខិតទិញលក់ដី នៅលើទីតាំងដីស្ថិតក្នុងភូមិឈូកឃុំជីខលើស្រុកស្រែអំបិល ដោយគ្មាន អាជ្ញាធរ ពាក់ព័ន្ធ ស្រុកស្រែអំបិលបានដឹងនោះទេ។ ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ មានចម្ងល់ថា តើហេតុអ្វីលោក ម៉ឹងសុភា(ហៅប៉ែត)មេឃុំជីផាតនឹងលោកប៉ែន ប៉ក ស៊ី ញ៉េ លក់ ដី ក្នុងទឹកដី ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ទៅវិញ? បើលោកជាមេឃុំជីផាតស្រុកថ្មបាំងសោះ តើការ ស៊ី ញ្ញេទិញលក់របស់លោម៉ឹង សុភាមេឃុំជីផាត រូបនេះវាត្រឹមត្រូវនឹងនីតិវិធីរដ្ឋបាលដែរឬទេ ? ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឆាតក៏ដូចជាផ្ញើសារចូលមកកាន់អង្គភាពគេហទំព័រពលរដ្ឋកម្ពុជាយើង តាមប្រព័ន្ធ តេឡេក្រាមថា ទីតាំងដីនៅចំណុចស្ទឹងឆាយរមាសនោះភាគច្រើនគឺជាដីរបស់លោកមេឃុំជីផាត និងមួយចំនួនទៀតគាត់អោយបងប្អូនកូនក្មួយនឹងបក្សពួករបស់គាត់ជាអ្នកឈរឈ្មោះជំនួស ព្រោះដីគាត់ច្រើនពេក។ ប្រភពដដែលបានបន្តទៀតថា បើតាមពួកគាត់ឮ តៗគ្នាមកថាលោកម៉ឹង សុភា លក់ដីនោះបានលុយសង់វីឡា នឹងទិញឡានទំនើបៗជិះ។ ប្រជាពករដ្ឋសំណូមពរដល់លោកជំ ទាវអភិបាលខេត្តមេត្តាចាត់កំលាំង ថ្នាក់ក្រោមចុះពិនិត្យផងទាន៕
មន្រ្តីសុយោដីស្រវឹងស្រាបេីកឡានឡេីងសួនច្បារបុ.កផ្ទាំងតាំងពិពណ៌សមទ្ធិផលមុខស្នាក់ការខេត្ដ(រង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ) សំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស…!
{ខេត្តកំពង់ស្ពឺ}÷ បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំងខេត្តកំពង់ស្ពឺស្គាល់យ៉ាងច្បាស់ថាមានឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ មុខរបរជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ។ បានបេីករថយន្ដ ម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C.1972 ធ្វើដំណើរចេញពីទិសខាងកេីតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឍរាជជួនណាត បានបត់ឡេីងលេីសួនច្បារសាធារណៈមុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេីបណ្ដាលឱ្យមនុស្សម្នាដែលកំពុងតែធ្វេីដំណេីរចេញចូល ហាត់ប្រាណរត់ជាន់ជាន់ជេីងគ្នាដោយសារតែភ័យលោះព្រលឹងចុះក្នុងបឹងដកព្រលិតអស់ បន្ទាប់មកបុរសជាអ្នកបេីកបររថយន្ដបានបេីកទ្វាចេញមកដោយអាការៈស្រវឹងជោកជាំ ហេីយស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗៗ មហាជននាំគ្នាឆ្ងល់ថាហេតុអីមន្រ្ដីសុយោដីរូបនេះមានពេលវេលាស្រវឹងស្រាទាំងក្បាលព្រលប់បែបនេះ គាត់មិនធ្វើការទេអីឬ? បានជាស្រវឹងតាំងពីម៉ោង ១៧:០០នាទីល្ងាចទៅហេីយ សួរថាតេីគាត់ហូបស្រាតាំងពីពេលណា? ? ? ? គ្រោះថ្នាក់ចរាចរណ៍ខាងលេីបណ្ដាលអោយខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺដាក់តាំងពិពណ៌រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពីសមទ្ធិផលនានារបស់ខេត្ដនិងប្រទេស ។ អ្នកបេីកបររថយន្តបង្កក្រោយសមត្ថកិច្ចជំនាញចរាចរណ៍តេស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹង ១.៥៥ mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ដដេីម្បីដោះស្រាយលេីសំណង៕ សំណូមពរ សូមមេត្ដាបញ្ឍប់បេីកបរក្នុងពេលស្រវឹង!
ឈ្មួញឈើដ៏ល្បីឈ្មោះអាក្អូនជាឈ្មួញឈើដ៏សកម្មចូលដឹកជញ្ជូន ឈើពីកោះខ្ញែ ស្រុកអូរគ្រៀង…!
ថ្ងៃទី៣០ខែមីនាឆ្នាំ២០២៤ ខេត្តក្រចេះ÷ប្រភពព័ត៌មានពីប្រជាពលបានឲ្យដឹងថា÷មានមេឈ្មួញឈើដ៏សកម្មឈ្មោះអាក្អូនដឹកឈើ ចេញពីចំណុចភូមិកោះខ្ញែ ក្នុងទឹកដី ស្រុកអូរគ្រៀង ខេត្តក្រចេះ។ ធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ កោះខ្ញែយកទៅចែកចាយនៅភូមិឃុំ កណ្តោលជ្រុំនិងតាមស្រុកនានាក្នុង ខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួលពេញ បន្ទុកកាត់តាមមុខស្នាក់ ការ អាវុធ ហត្ថជាច្រើន កន្លែងនិងសង្កាត់ រដ្ឋ បាល ព្រៃឈើអូរគ្រៀងតាមផ្លូវជាតិ លេខ៧Aដឹកឆ្លងកាត់ មុខទី បញ្ជា ការដ្ឋាន កង រាជអាវុធ ហត្ថ ខេត្ត ក្រចេះយ៉ាង រលូនតែ ឈ្មួញ ឈើឈ្មោះ អាក្អូន ដឹករៀង រាល់ យប់ ញញើតនឹងឥទ្ធិពលមេឈ្មួញឈ្មោះ អាក្អូនហើយទុកឲ្យ ឈ្មួញ ម្នាក់នេះប្រព្រឹត្ត បទល្មើសដឹក ជញ្ជូន ឈើតាមអំពើចិត្តក្នុង មួយយប់ៗ មានឡានសាំយ៉ុងដឹកឈើចំនួនបីឡានតែគ្មាន សមត្ថ កិច្ចបង្ក្រាប ឡើយឈ្មោះអាក្អូន និយាយថា កាសែតផ្សាយគាត់មិនខ្វល់ឡើយ ខ្លាច តែ សមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃ ឈើនោះទេ។ ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា÷ បច្ចុប្បន្ន […]
ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ
(ខេត្តមណ្ឌលគិរី)÷ការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី ។ នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងជំនាញទាំងអស់សហការគ្នាកំណត់ទំហំជាក់ស្ដែងនៃការទន្ទ្រានយកដីរបស់រដ្ឋគ្រប់ក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ពិសេសគឺនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលលាតសន្ធឹងលើស្រុកពេជ្រាដា និងស្រុកអូររាំង ។ ឯកឧត្ដមបន្តថា ស្រង់ទិន្និន័យឲ្យបានច្បាស់លាស់ ប្រសិនប៉ះប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដមែន នឹងមានការលើកលែង ប៉ុន្តែបើមានមេខ្លោងដោយការប្រើប្រាស់រូបភាព ជនចំណាក់ស្រុកពីខេត្តដទៃមកទន្ទ្រានយកដីនៅមណ្ឌលគិរីគឺត្រូវឃាត់ខ្លួន ។ ឯកឧត្ដមប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិបញ្ជាក់ថា ឯកឧត្ដមនឹងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនដីធ្លីទៅអ្នកក្រលំបាកគ្មានដីពិតប្រាកដ មិនអនុញ្ញាតឲ្យដីធ្លីទាំងនេះធ្លាក់លើដៃមនុស្សមួយក្រុមឡើយ ។ ហើយសូមមន្ត្រីជំនាញ ពិសេសគឺមន្ត្រីបរិស្ថាន និងកសិកម្ម ត្រូវអនុវត្តកិច្ចការងារនេះឲ្យមានប្រសិទ្ធិភាព ដោយមានកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលនៅចាំគាំទ្រជានិច្ច ។ នាយឧត្ដមសេនីយ៍ សៅ សុខា […]
ទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលប្រព្រឹត្តទៅ សាលមហាស្រប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានជម្រុញដល់មន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវតម្លៃវប្បធម៌ និងសិល្បៈជាតិដល់មហាជនទូទៅ ជាពិសេសយុវជនគ្រប់ស្រទាប់ទាំងក្នុង និងក្រៅសាលា និងត្រូវរៀបចំកម្មវិធីផ្ទេរចំណេះ ជំនាញ ពីមនុស្សចាស់ មកក្មេងៗជំនាន់ក្រោយ ដើម្បីបន្តវេន និងថែរក្សា ប្រពៃណីឱ្យបានគង់វង្ស និងចងក្រងនូវប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច។ លោក នួន សារ៉ន អភិបាលខេត្តស្តីទី ថ្លែងបែបនេះ ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលប្រព្រឹត្តទៅ សាលមហាស្រប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ក្នងពិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន សារ៉ន អភិបាលខេត្តស្តីទី និងមានការចូលរួមពី ព្រឹទ្ធាចារ្យ នាដកីនិម្មិត ណាន សាម័យ មេបញ្ជាការកងកម្លាំងទាំងបី […]
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងប្រតិភូសហគ្រាសឧស្សាហកម្ម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអរគុណជូនចំពោះរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និងសម្របសម្រួលដល់កិច្ចដំណើរការវិនិយោគរបស់សហគ្រាសឧស្សាហកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញនូវវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី […]