(ខេត្តត្បូងឃ្មុំ)= នៅព្រឹកថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤នៅសាលាឃុំទួលស្នួល មានការបើកកិច្ចលទ្ធកម្មគម្រោងដេញថ្លៃអភិវឌ្ឍន៍ឃុំសង្កាត់មានផ្លូវបេតុងអាមេចំនួន១ខ្សែ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំដោយរដ្ឋបាលស្រុក ក្រូចឆ្មារ និងទីចាត់ការ ផែនការ វិនិយោគខេត្ត គណកម្មាលទ្ធកម្មចំនួន២ឃុំ នៃស្រុកក្រូចឆ្នារ ព្រមទាំងក្រុមហ៊ុនដេញថ្លៃគម្រោង និងអ្នកសារព័ត៌មានផងដែរ ។ កិច្ចរៀបចំប្រកបដោយរបៀបវិរៈ គ្មានភាពរញ៉េរញ៉ៃ មានតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ជាសាធារណៈប្រកបដោយប្រជាធិបតេយ្យ ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានបំណង ចូលរួមអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមូលដ្ឋានមួយនេះ ឲ្យបានល្អប្រសើរឡើង ។ ក្រោមកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ ក្នុងនោះ គេឃើញមានក្រុមហ៊ុនចំនួន១០បានចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានក្រុមហ៊ុន១ ជាអ្នកសាងសង់ផ្លូវបេតុងដែលមានប្រវែង១៧០មែត្រនេះ ។ បន្ទាប់មកលោក សឺង គីរីវ៉ាន់ឌី នាយករងទីចាត់ការ ផែនការ វិនិយោគខេត្ត ថ្លែងថា ក្នុងកិច្ចលទ្ធកម្មខេត្តតែងចង់បានក្រុមហ៊ុនណាដែលទទួលបានសិទ្ធិសាងសង់ផ្លូវត្រូវធានាដល់គុណភាពផ្លូវជាប់យូរអង្វែងហើយក៏មិនចង់បានក្រុមហ៊ុនដែលដេញថ្លៃបានតម្លៃទាបពេកនោះដែ។រ ដែលជាហេតុបណ្ដាលធ្វើឲ្យផ្លូវគ្មានគុណភាពនោះឡើយ ។ សម្រាប់ថ្ងៃនេះដែរ មានក្រុមហ៊ុនចំនួន១០បានចូលដាក់សំណើ ពេលបើកសំណើ មានក្រុមហ៊ុនចំនួន១ឈ្នះពីការប្រជែងគម្រោង គឺឃុំឈូក កសាងផ្លូវបេតុងអាមេប្រវែង១៧០ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្រាស់០,១៥មដែលតម្លៃប៉ាន់ស្មានជាង៩៨,០៣៩,៩៨៦ រៀល ដេញបានតម្លៃជាង២០០០០.០០០រៀល បានទៅឈ្មោះហង្ស […]
ព័ត៌មានសន្តិសុខសង្គម
អំពើពុករលួយរបស់លោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមជាមេគយចល័តទូទាំងប្រទេសផ្អើលអ្នករកស៊ី តូច ធំ ករណីប្រើជនស៊ីវិលជាច្រើននាក់ឲ្យដើរបង្ក្រាបបទល្មើសគយយកលុយគ្រប់ច្រកល្ហកទូទាំងប្រទេសជាពិសេសផ្លូវជាតិនិងតាមព្រំដែន
ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤ (ប្រភពព័ត៌មានបានឲ្យដឹងថា)៖ផ្អើលអ្នករកស៊ីតូច ធំ ករណីលោកមេគយចល័ត នូ ស៊ីថា ប្រើជនស៊ីវិលឲ្យដើរបង្ក្រាបបទល្មើសគយ យកលុយ គេរាយការណ៍ថា មានជនស៊ីវិលប្លែកមុខជាច្រើនដើរធ្វើ សកម្មភាពបង្ក្រាបបទល្មើសគយ ជាពិសេសនៅតាមផ្លូវជាតិនិងនៅតាមច្រកព្រំដែន។ ជនស៊ីវិលទាំងនោះ ត្រូវគេប្រាប់ថា ធ្វើការក្រោមបង្គាប់បញ្ជា លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបទល្មើសគយ ឬហៅគយចល័ត។ ករណីនៃការបង្ក្រាបប្រមូលទូរសព្ទអត់ពន្ធនៅផ្សារមេមត់ខេត្តត្បូងឃ្មុំត្រូវគេខ្សិបប្រាប់ថា ក្រោមការបង្គាប់បញ្ជារបស់លោកនូ ស៊ីថា នោះដែរ។ លោក នូ ស៊ីថា អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ មកកាន់តំណែងប្រធាននាយកដ្ឋានបង្ការបង្ក្រាបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួសលោក កើត សុធារ៉ា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ក៏ប៉ុន្តែបន្ទាប់ពីបានឡើងកាន់តំណែងថ្មីភ្លាមលោកបានដាក់ពង្រាយមន្ត្រីគយចល័តនិងលាយឡំដោយជនស៊ីវិល គ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមតម្រូវឲ្យមានរាប់ក្បាលឡានបង់លុយច្រើនៗដោយលើកហេតុផលថា ដើម្បីរកចំណូលចូលជាតិ។ លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែរចាប់ជម្រិតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថា ជាជនពូកែសូកប៉ាន់,អែបអបថ្នាក់លើ ចាប់តាំងពីមន្ត្រីតូចតាច […]
សម្ដេច ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីគួរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវឱ្យស៊ីជម្រៅ អំពើពុករលួយរបស់លោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមជាមេគយចល័តទូទាំងប្រទេសផ្អើលអ្នករកស៊ី តូច ធំ ករណីប្រើជនស៊ីវិលជាច្រើននាក់ឲ្យដើរបង្ក្រាបបទល្មើសគយយកលុយគ្រប់ច្រកល្ហកទូទាំងប្រទេសជាពិសេសផ្លូវជាតិនិងតាមព្រំដែន
ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤ (ប្រភពព័ត៌មានបានឲ្យដឹងថា)៖ផ្អើលអ្នករកស៊ីតូច ធំ ករណីលោកមេគយចល័ត នូ ស៊ីថា ប្រើជនស៊ីវិលឲ្យដើរបង្ក្រាបបទល្មើសគយ យកលុយ គេរាយការណ៍ថា មានជនស៊ីវិលប្លែកមុខជាច្រើនដើរធ្វើ សកម្មភាពបង្ក្រាបបទល្មើសគយ ជាពិសេសនៅតាមផ្លូវជាតិនិងនៅតាមច្រកព្រំដែន។ ជនស៊ីវិលទាំងនោះ ត្រូវគេប្រាប់ថា ធ្វើការក្រោមបង្គាប់បញ្ជា លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបទល្មើសគយ ឬហៅគយចល័ត។ ករណីនៃការបង្ក្រាបប្រមូលទូរសព្ទអត់ពន្ធនៅផ្សារមេមត់ខេត្តត្បូងឃ្មុំត្រូវគេខ្សិបប្រាប់ថា ក្រោមការបង្គាប់បញ្ជារបស់លោកនូ ស៊ីថា នោះដែរ។ លោក នូ ស៊ីថា អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ មកកាន់តំណែងប្រធាននាយកដ្ឋានបង្ការបង្ក្រាបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួសលោក កើត សុធារ៉ា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ក៏ប៉ុន្តែបន្ទាប់ពីបានឡើងកាន់តំណែងថ្មីភ្លាមលោកបានដាក់ពង្រាយមន្ត្រីគយចល័តនិងលាយឡំដោយជនស៊ីវិល គ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមតម្រូវឲ្យមានរាប់ក្បាលឡានបង់លុយច្រើនៗដោយលើកហេតុផលថា ដើម្បីរកចំណូលចូលជាតិ។ លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែរចាប់ជម្រិតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថា ជាជនពូកែសូកប៉ាន់,អែបអបថ្នាក់លើ ចាប់តាំងពីមន្ត្រីតូចតាច […]
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុករវៀង ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្តាប់ ក្រោយក្មេងទំនើងទាំង២ក្រុមនេះ បានជិះម៉ូតូដេញវាយតប់គ្នាតាមផ្លូវ ប្រដាប់ដោយដាវ និងកាំបិត
(ព្រះវិហារ)៖ ក្រុមក្មេងទំនើង២ក្រុម ចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុករវៀង ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្តាប់ ក្រោយក្មេងទំនើងទាំង២ក្រុមនេះ បានជិះម៉ូតូដេញវាយតប់គ្នាតាមផ្លូវ ប្រដាប់ដោយដាវ និងកាំបិត។ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងនៅព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ថា ករណីក្មេងទំនើញទាំង២ក្រុម មានគ្នាចំនួន១៤នាក់ ដេញវាយតប់គ្នានេះ បានកើតឡើងនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចអនុវិទ្យាល័យរស្មីរីករាយ ឃុំរីករាយ ស្រុករវៀង ឃើញសកម្មភាពបែបនេះ នគរបាលប៉ុស្តិ៍រដ្ឋបាលចុះអន្តរាគមន៍ភ្លាមៗ តែក្រុមក្មេងទំនើងទាំងនេះបានគេចខ្លួនបាត់។ នាយការិយាល័យ បានបញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើង និងក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ ដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុម ចំនួន១២នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៧គ្រឿង ដាវចំនួន៤ដើម និងកាំបិតចំនួន២។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង២ក្រុម និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ចំពោះក្មេងទំនើងដែលរត់គេចខ្លួន សមត្ថកិច្ច […]
ឯកឧត្តម ប្រាក់សុវណ្ណបានថ្លែងថា ៖ ក្រុមប្រឹក្សាស្រុក ដែលបានបោះឆ្នោតជាប់ មិនត្រូវប្រកាន់មកពីសមជិកគណបក្សណានោះទេ ត្រូវចូលរួម យកចិត្តទុក្ខដាក់ បំរើការងារឲបានល្អ ព្រោះក្រុមប្រឹក្សាជាដំណាងឲប្រជាពលរដ្ឋក្នុងមូលដ្ឋានថ្នាក់ក្រោមជាតិទាំងមូល
ព្រះវិហារ ៖ ឯកឧត្តម ប្រាក់សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងបែមនេះក្នុងឪកាសប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុករវៀង ចំនួន១៧នាក់ ស្រី២នាក់ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានមន្ទីជុំវិញខេត្ត កងកំលាំងទាំង៣ និងរដ្ឋបាលឃុំ នៅព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤នៅសាលាស្រុករវៀង។ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបានឲថ្លែងនាឪកាសនោះថា ៖ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ តាមរយៈការអនុវត្ត នូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយបញ្ចកោណដែលរាជរដ្ឋា ភិបាលថ្មី ទើបតែដាក់ចេញគោលនយោបាយដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលកម្ពុជា។ ក្នុងរយៈពេលពេញមួយអាណត្តិ នៃការអនុវត្តការងារបស់ ក្រុមប្រឹក្សាស្រុករវៀងរយៈពេល៥ឆ្នាំ ការអនុវត្តលើកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សា ស្រុក និងឃុំ បានធ្វើវេទិកាសិរី ដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ និងសំរេចបាន ផ្លូវថ្នល់ជាច្រើនខ្សែរ […]
ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧រូប ត្រូវបានប្រកាសចូលកាន់តំណែងក្នុងអាណត្តិទី ៤ ឆ្នាំ ២០២៤
កំពង់ចាម: សមាជិកនៃក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ ចំនួន២៧រូប ដែលមានឯកឧត្តម ខ្លូត ផន បន្តជាប្រធាន ត្រូវបានប្រារព្ធពិធីប្រកាសចូលកាន់តំណែង នាព្រឹកទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើសេចក្ដីរាយការណ៍ថា គណៈអភិបាលខេត្ត បានសហការ ល្អជាមួយក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្នុងរយៈពេល៥ឆ្នាំកន្លងមក សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។ ជាពិសេស ការអភិវឌ្ឍនខេត្ត ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាទំនាស់នានា សំណើសំណូមពររបស់ប្រជាពលរដ្ឋ ការចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងការលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងបានផ្តល់នូវឱកាសគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋក្នុងការ ប្រកបមុខរបរចិញ្ចឹមជីវិត ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ដែលជាមធ្យមមនុស្សម្នាក់ៗមាន ប្រាក់ចំណូលប្រហែល ១.៧២៥ដុល្លារ និងខេត្តមានទំហំសេដ្ឋកិច្ចប្រមាណ ២ពាន់លាន ដុល្លារ ក្នុងឆ្នាំ២០២៣ កន្លងមកនេះ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមសន្តិបណ្ឌិត នេត […]
ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារ មានការរៀបចំពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំង ទាំង៣ អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអានរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក៏ដូចជាការចូលរួមចំណែករបស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ជាពិសេសបានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះក្រុមប្រឹក្សាខេត្តទាំង១៩រូប សម្រាប់អាណត្តិថ្មីនេះផងដែរ។ ឯកឧត្តម បន្តថា ក្នុងនាម ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សូមប្តេជ្ញាបន្ត ចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងបន្ត ជំរុញ ការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ សម្រាប់ការ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈកំណែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ […]
ជិតពីខែហើយគ្រួសារឈ្មោះប៊ុរ ប៊ាន និងប្រពន្ធឈ្មោះស៊ន់ ស៊ីណាត ត្រូវជា ឪពុកម្តាយ របស់ឈ្មោះប៊ាន ឌួង ដែលជា ជនរង្គ្រោះត្រូវបានក្មេងទំនើង វាយសម្លាប់ មិនទាន់បានពន្លឺយុត្តិធម៌
ករណីអំពើឃាតកម្មវាយនឹងប្រនួងគប់ នឹងដំថ្មប ណ្តាលឲ្យ(ស្លាប់) កេីតហេតុកាលពីថ្ងៃ ទី១៣ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២ និង ៣០ នាទី ពេលវេលាថ្ងៃល្ងាច ខេត្តត្បូងឃ្មុំ÷មានករណីមនុស្សឃាត នៅចំណុចព្រំប្រទល់ស្រុកពញាក្រែក និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះមានឈ្មោះប៊ាន ឌួង ភេទ ប្រុស អាយុ18 ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរធ្វើការនៅក្រុម ជិពម៉ុង លក់គ្រឿងសំណង់ មានទីលំនៅភូមិ ស្រឡៅច្រឹង ឃុំវាលម្លូរ ស្រុកពញាក្រែក។បានមកលេងផ្ទះ នៅរដូវបុណ្យចូលឆ្នាំខ្មែរពេលនោះ ឈ្មោះប៊ាន ឌួងបានសុំម្តាយទៅលេងខេត្តត្បូងឃ្មុំ ហើយក៏វិលត្រ ឡប់មកផ្ទះវិញដល់ចំណុចភូមិពពេល ឃុំពពេលព្រំប្រទល់ជាប់ស្រុក ពញាក្រែកនិងស្រុកតំបែរ ឃើញមានក្រុមក្មេងស្ទាវផឹកស៊ីឈ្លួសគ្នាវ៉ៃ កាប់ចាក់ពេលនោះឈ្មោះប៊ាន ឌួង ដែលជាជនរង្គ្រោះមិនបានដឹងរឿងអ្វី ក៏មកដល់ចំណុចកើតហេតុស្រាបតែ មានជនបង្ករមានគ្នាពីនាក់ដែលគេស្គាល់ច្បាស់គឺឈ្មោះ គឿន កង ភេទប្រុស អាយុ 20 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ […]
អតីតមេគយខេត្តបន្ទាយមានជ័យលោកនូ ស៊ីថាដល់អាយុចូលនិវត្តន៍ ហើយស្រាប់ឥឡូវរត់ការសុំថ្នាក់លើបន្តការងាររួចត្រូវបានតែងតាំង ជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម?
ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៤ (រាជធានីភ្នំពេញ)÷ ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានមកកាន់តំណែងថ្មីជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា ខណៈគាត់ឡើងកាន់តំណែងជាអគ្គនាយករង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ…! ។ ក៏ប៉ុន្តែបន្ទាប់ពីបានឡើងកាន់តំណែងថ្មីភ្លាមលោកបានដាក់ពង្រាយមន្ត្រីគយចល័តគ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប៉ុន្តែប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមតម្រូវអោយមានរាប់ក្បាលឡានបង់លុយច្រើនៗដោយលើកហេតុផលថាដើម្បីរកចំណូលចូលជាតិ តែធាតុពិតកំពុងតែឆ្លៀតស្រង់ដើមវិញច្រើនជាងរកចំណូលចូលជាតិ។ ថ្មីៗនេះបើតាមការលើកឡើងរបស់ប្រភពផ្ទៃក្នុងគយ បើសង្ឃឹមទៅលើសាម៉ីស្ថាប័ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជានោះ គេមិនសង្ឃឹមទេ មានតែអង្គភាព ACU ប៉ុណ្ណោះដែលអាចរកឃើញនូវភាពស្អុយរលួយរបស់លោក នូ ស៊ីថា ជាអតីតជាប្រធានសាខាគយ និងរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានលេបថ្នាំពន្យាកំណើតរហូតបានឡើងកាន់ដំណែងជាប្រធាននាយកដ្ឋានគយចល័តដែលល្បីពីខេត្តបន្ទាយមានជ័យពីរឿងពុករលួយថាមិនធម្មតានោះ ! មិនតែប៉ុណ្ណោះភាពល្បីល្បាញ របស់លោក នូ ស៊ីថា មិនត្រឹមតែល្បីថាជានាយគយពូកែរចាប់ជម្រឹតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថាជាជនពូកែសូកប៉ាន់ អែបអបថ្នាក់លើ […]
ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន មកពីខេត្តទាំង៩ផ្សេងៗគ្នា មានចំនួនសរុប ៦៨គ្រួសារ ស្មើរនិង ២៤៥នាក់ ប្រុស១៥៨នាក់ ដែលបានមកបោះជំរុំនៅលើអាងទំនប់រក្សាធ្វើនេសាទ ត្រូវបានមន្ទីរកសិកម្ម រួមជាមួយរដ្ឋបាលស្រុករវៀងទុកពេលឲ្យរយៈពេល៣ថ្ងៃ ត្រូវរុះរើទៅលំនៅដ្ឋានរាងៗវិញ ក្រោយពីចុះផ្សព្វផ្សាយ និងជូនដំណឹង
(ខេត្តព្រះវិហារ )៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រួមជាមួយរដ្ឋបាលស្រុករវៀង បានចុះផ្សព្វផ្សាយនិងជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកតាំងទីលំនៅអណាធិបតេយ្យ លើខ្នងទំនប់អាងទឹករក្សា ដើម្បីប្រកបមុខរបរនេសាទ ត្រូវបានឲពួកគាត់ធ្វើការរុះរើ និងចាកចេញទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ ក្នុងឱកាសនោះដែល ក្រុមការងារបានទុកពេលឲ្យពួកគាត់រយៈពេល ៣ថ្ងៃ ដោយកំណត់យកត្រឹមម៉ោង ៤:០០នាទីរសៀល ថ្ងៃច័ន្ទ ទី១០ ខែមុថុនា ឆ្នាំ២០២៤ ត្រូវរុះរើដោយខ្លួនឯងចេញឲ្យអស់ពីទីតាំងខាងលើនោះ បើមិនដូចច្នោះទេ និងចាត់ការតាមផ្លូវ។ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានដឹងថា ៖ ប្រជាពលរដ្ឋខាងលើ ពួកគាត់បានមករកត្រី ដោយមានការបង្ហោះតាមបណ្ដាញសង្គមតៗគ្នា ទើបធ្វើឲប្រជាពលរដ្ឋតាមបណ្ដាលខេត្តផ្សេងៗ ពួកគាត់បានសំរុកមកហើយមានការបោះជុំរុំថែមទៀតផង បង្កឲមានភាពអាណាធិបតេយ្យ ធ្វើឲទឹកកខ្វក់ ធំក្លិនស្អុយ ឆ្អាបត្រី ដែលនៅតំបន់នេះតែងតែមានបងប្អូនប្រជាពលរដ្ឋមកលេងនិងស្រូបយកខ្យល់អាកាសបរិសុទ្ធក្រោយពីសម្រាក់ពីការងារ។ ហើយសំខាន់ទៀតនោះគឺសុខសុវត្ថិភាពសម្រាប់ពួកគាត់ដែលមកស្នាក់នៅទីនោះ។ ហើយអាចបង្កហានិភ័យផ្សេងជាយថាហេតុ ដោយជំនន់ទឹកភ្លៀងមិនបានប្រាប់យើងមុននោះទេ ។ ហើយលោកបានបន្តទៀតថា ក្នុងនាមជាអាជ្ញាធរ បានពន្យល់នែនាំដល់ពួកគាត់ដែលបានមកបោះជុំរុំខាងលើ ត្រូវចូលរួមអនុវត្តន៍តាមការមែនរបស់អាជ្ញាធរ ក៏ដូចក្រសួងកសិកម្ម ត្រូវរុះរើឲបានតាមការកំណត់ដែលបានជំរាបជូន បើមិនដូចច្នោះទេខាងអាជ្ញាធរនិងអនុវត្តន៍ទៅតាមផ្លូវច្បាប់។ លោក ពឹង […]