ព្រះវិហារ ៖ ឯកឧត្តម ប្រាក់សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងបែមនេះក្នុងឪកាសប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុករវៀង ចំនួន១៧នាក់ ស្រី២នាក់ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានមន្ទីជុំវិញខេត្ត កងកំលាំងទាំង៣ និងរដ្ឋបាលឃុំ នៅព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤នៅសាលាស្រុករវៀង។
លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបានឲថ្លែងនាឪកាសនោះថា ៖ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ តាមរយៈការអនុវត្ត នូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយបញ្ចកោណដែលរាជរដ្ឋា ភិបាលថ្មី ទើបតែដាក់ចេញគោលនយោបាយដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលកម្ពុជា។ ក្នុងរយៈពេលពេញមួយអាណត្តិ នៃការអនុវត្តការងារបស់ ក្រុមប្រឹក្សាស្រុករវៀងរយៈពេល៥ឆ្នាំ ការអនុវត្តលើកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សា ស្រុក និងឃុំ បានធ្វើវេទិកាសិរី ដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ និងសំរេចបាន ផ្លូវថ្នល់ជាច្រើនខ្សែរ ស្ពាន សាលារៀន អណ្ដូងទឹក។ល។
លោកបានបន្តថា ៖ ទោះជាមានាករីកចំរើនគួរគាត់សំគាល់ក៏ដោយ ប៉ុន្តែសភាពការចាំបាច់ជាក់ស្តែង រដ្ឋបាលស្រុកនៅមាន បញ្ហាប្រឈមមួយចំនួនដូចជា មិនទាន់ការតភ្ជាប់ស្ពានពីភូមិសំព្រៀងឃុំរតនៈ ទៅឃុំរៀបរយ ស្ពាន ផ្លូវវ ការទន្ទ្រានដីខុសច្បាប់កើតមានស្ទើរគ្រប់កន្លែង និងវិវាទដីធ្លីរវាង ប្រជាពល រដ្ឋ និងប្រជាពលរដ្ឋ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនផងដែរ។
ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ៖ ដើម្បីបន្តអភិវឌ្ឍន៍ស្រុករវៀងឲមានការរីកចំរើន លើគ្រប់វិស័យ និងសុខសន្តិភាពជូនប្រជាពលរដ្ឋ សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ដែលបានបោះឆ្នោតជាប់ មិនត្រូវប្រកាន់ថាមកពីសមជិកគណបក្សណានោះទេ ត្រូវចូលរួម យកចិត្តទុក្ខដាក់ បំរើការងារឲបានល្អ ព្រោះក្រុមប្រឹក្សាជាដំណាងឲប្រជាពលរដ្ឋក្នុងមូលដ្ឋានថ្នាក់ក្រោមជាតិទាំងមូល ហើយជាអំណាចនិតិប្រតិបត្តិ ក្នុងការគ្រប់គ្រងកិច្ចការរបស់ខ្លួនដើម្បីជាតំរូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយស្មើរភាព តំលាភាព សមភាព និងយុត្តិធម៌ មិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ៕និពន្ធនាយករងសាន ប៊ុនស៊ី