ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋមានការព្រួយបារម្ភដល់ក្រុមហ៊ុនដេញថ្លៃគម្រោង ដែលទទួលបានការសាងសង់ផ្លូវបេតុងអារមេប្រវែង១៧០ម៉ែត្រ ខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេក ក្នុងស្រុកក្រូចឆ្មារ

(ខេត្តត្បូងឃ្មុំ)= នៅព្រឹកថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤នៅសាលាឃុំទួលស្នួល មានការបើកកិច្ចលទ្ធកម្មគម្រោងដេញថ្លៃអភិវឌ្ឍន៍ឃុំសង្កាត់មានផ្លូវបេតុងអាមេចំនួន១ខ្សែ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំដោយរដ្ឋបាលស្រុក ក្រូចឆ្មារ និងទីចាត់ការ ផែនការ វិនិយោគខេត្ត គណកម្មាលទ្ធកម្មចំនួន២ឃុំ នៃស្រុកក្រូចឆ្នារ ព្រមទាំងក្រុមហ៊ុនដេញថ្លៃគម្រោង និងអ្នកសារព័ត៌មានផងដែរ ។

កិច្ចរៀបចំប្រកបដោយរបៀបវិរៈ គ្មានភាពរញ៉េរញ៉ៃ មានតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ជាសាធារណៈប្រកបដោយប្រជាធិបតេយ្យ  ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានបំណង ចូលរួមអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមូលដ្ឋានមួយនេះ ឲ្យបានល្អប្រសើរឡើង ។

ក្រោមកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ ក្នុងនោះ គេឃើញមានក្រុមហ៊ុនចំនួន១០បានចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានក្រុមហ៊ុន១ ជាអ្នកសាងសង់ផ្លូវបេតុងដែលមានប្រវែង១៧០មែត្រនេះ ។

បន្ទាប់មកលោក សឺង គីរីវ៉ាន់ឌី នាយករងទីចាត់ការ ផែនការ វិនិយោគខេត្ត ថ្លែងថា ក្នុងកិច្ចលទ្ធកម្មខេត្តតែងចង់បានក្រុមហ៊ុនណាដែលទទួលបានសិទ្ធិសាងសង់ផ្លូវត្រូវធានាដល់គុណភាពផ្លូវជាប់យូរអង្វែងហើយក៏មិនចង់បានក្រុមហ៊ុនដែលដេញថ្លៃបានតម្លៃទាបពេកនោះដែ។រ ដែលជាហេតុបណ្ដាលធ្វើឲ្យផ្លូវគ្មានគុណភាពនោះឡើយ ។
សម្រាប់ថ្ងៃនេះដែរ មានក្រុមហ៊ុនចំនួន១០បានចូលដាក់សំណើ ពេលបើកសំណើ មានក្រុមហ៊ុនចំនួន១ឈ្នះពីការប្រជែងគម្រោង គឺឃុំឈូក កសាងផ្លូវបេតុងអាមេប្រវែង១៧០ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្រាស់០,១៥មដែលតម្លៃប៉ាន់ស្មានជាង៩៨,០៣៩,៩៨៦
រៀល ដេញបានតម្លៃជាង២០០០០.០០០រៀល បានទៅឈ្មោះហង្ស សុខគួយ ក្រុមហ៊ុនហង្ស គួយហេង។
ជុំវិញការដេញថ្លៃគម្រោងផ្លូវ
អ្នកទទួលការមួយចំនួនធំ និងប្រជាពលរដ្ឋនៅទីនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយក្រុមហ៊ុន ហង្ស សុខគួយហេង ជាអ្នកសាងសង់ផ្លូវក្នុងឃុំឈូក
ប្រវែង១៧០ម៉ែត្រ ក្នុងតម្លៃទាប
តើតម្លៃទាបបែបនេះ ក្រុមហ៊ុនចុះកិច្ចកុងត្រាធានាគុណភាពផ្លូវដូចម្តេចដែរ? ។
សំណួរខាងលើនេះពុំមែនជាការចោទប្រកាន់ទម្លាក់កំហុសទៅលើក្រុមហ៊ុនដែលទទួលបានការសាងសង់ផ្លូវនោះឡើយ តែជាការព្រួយបារម្ភ ដោយពិនិត្យទៅលើតម្លៃសម្ភារៈលើទីផ្សារ ដូចជាដែក ស៊ីម៉ង់ គ្រួសខ្សាច់។ល។៕

Leave a Reply

Your email address will not be published.