ថ្ងៃទី 07ខែមករា2024 (ខេត្តកណ្តាល )÷ តាមប្រភពព័ត៌មាន ពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងទៀតថា÷ ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសំពីងសំពោងក៏ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ1ភូមិកំពង់ពោធិ៍ បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួក ដែលប្រចាំការចំណុច ឃុំកំពង់ភ្នំ ស្រុកលេីកដែក គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ ស្កាត់ឡើយ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទើបឡើងកាន់តំណែងថ្មីៗ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោកម៉ឹង យូឡេង ត្រូវបានលាត ត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ហេតុនេះហើយទើប លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងហ៊ានឲ្យបក្សពួកមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយអាងខ្នងបង្អែកគ្រាក់ៗនៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវ។ ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹក ជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 បន្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៏ដោយ លោក អូន រស្មី ប្រធានជញ្ជីងនិង មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រស្រុកលេីកដែក ខេត្តកណ្តាល ហាមាត់សុំថ្លៃបាយ ថ្លៃទឹកពីពួកឈ្មួញផងដែរ។ ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា÷ […]
Author: prkadmin
ល្បែងស៊ីសងអានាធិបតេយ្យមាន់ ជល់បៀអាប៉ោងយូគីខុសច្បាប់ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី 02ខែមករាឆ្នាំ2024 (ខេត្តកែប) ៖ សូមរំលឹកថា កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០ ២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាអោយគណ: អភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប ទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោបានបញ្ជាក់យ៉ាងដាច់ណាត់ថាបើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិននាំគ្នាអនុ វត្តទប់ស្កាត់និងបង្រ្កាប ទីតាំង បនល្បែងស៊ីសង គ្រប់ប្រភេទ ក្នុង ដែនការគ្រប់គ្រងរបស់ខ្លួន? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ ដោយឡែក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បណ្តោយឲ្យម្ចាស់សង្វៀនល្បែងសុីសង ជល់មាន់ បៀអាប៉ោងយូគី ខុសច្បាប់ មួយកន្លែងស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បើកលេងគគ្រឹកគគ្រេងយ៉ាងអនា ធិបតេយ្យគ្មានការបង្រ្កាបនោះទេ។ បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើបានរាយការ ណ៍មកថា÷ ទីតាំងសង្វៀនជល់មាន់ បៀអាប៉ោង យូគីខុសច្បាប់ មួយកន្លែងក្នុង […]
លោក អួន សុវណ្ណារ៉ា ប្រធានគយចល័តតំបន់១ប្រព្រឹត្តអំពើពុករលួយ ខ្លាំងជាងមុនដើម្បីស្រង់ដើមធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ?
ថ្ងៃទី 01ខែមករាឆ្នាំ2024 ប្រភពពីមន្ត្រីគយនិងភ្នាក់ងារ គយចល័តតំបន់មួយបានឲ្យដឹងថា÷ ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបាន តំណែងជាប្រធានគយចល័តតំបន់១ គឺ កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់កាន់តែច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលក្នុងទីក្រុងភ្នំពេញ។ ឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញពីស្រុកយួន ឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំដែនត្រពាំងផ្លុង និងច្រកទ្វារអន្តរជាតិព្រំដែនមុឺនជ័យ ជាពិសេសមកពីច្រកទ្វារអន្តរជាតិព្រំដែនបាវិត តាមបណ្តោយផ្លូវជាតិលេខ១ ព្រមទាំងច្រកផ្សេងៗទៀត មានរថយន្តធំ ៗដឹកទំនិញពីគ្រប់បណ្ដាខេត្ត ចូលមកទីក្រុងភ្នំពេញក្នុងមួយថ្ងៃៗមិនក្រោមពី 700 គ្រឿងទៅ900គ្រឿងនោះទេ ហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យ មេគយចល័តតំបន់១ក្នុងរថយន្តនីមួយៗបង់ចន្លោះពី 150 ដុល្លារទៅ 500 ដុល្លារឲ្យទៅមេគយចល័តតំបន់មួយទើបចូលទីក្រុងភ្នំពេញបានដោយសុវត្ថិភាព ។ អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយ គយចល័តតំបន់មួយកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយក្រោមឱវាទរបស់លោក អ៊ួន សុវណ្ណារ៉ា អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន ។ ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់មួយ ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗ តាមទំនេីងចិត្តទៀត។ ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនគយចល័តតំបន់មួយ […]
មេគយខេត្តកោះកុងលោកទុំ ណូនិងបក្ខពួក បើកដៃឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធគ្រប់ប្រភេទពីប្រទេសថៃចូលកម្ពុជាដោយសេរីមិនមិនត្រួតពិនិត្យ
ថ្ងៃទី29ខែធ្នូឆ្នាំ2023 សេចក្តីរាយការណ៍បានឲ្យដឹងថា÷ ក្រុមឈ្មួញដឹកទំនិញគេចពន្ធ សាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ(ផ្លូវទឹក) និងផ្លូវគោក យ៉ាងពេញបន្ទុក យ៉ាងរលូនក្នុងទឹកដីខេត្តកោះកុង ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្រ្កាបឬទប់ស្កាត់ពិនិត្យឡើយ។ តាមសេចក្តីរាយការណ៍ដដែលបានបន្តថា÷ ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់លោកទុំ ណូជាមេសាខាគយខេត្តកោះកុងដែលផ្លាស់មកពីខេត្តសីហនុ ទើបក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសថៃ ឆ្លងកាត់ខេត្តកោះកុង បាន ដោយមានការបើកភ្លើងខៀវពីលោក ទុំ ណូបើមិនដូច្នោះទេកុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធ និងគេចពន្ធចូលមកបាននោះ។ បើគ្មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកទេនោះហើយនៅមានក្រុមអាជីវករដែលដឹកទំនិញតាមច្រកផ្សេងៗជាច្រើនឆ្លងកាត់ខេត្តកោះកុង ត្រូវបានកូនចៅលោកទុំ ណូដាក់កុងត្រូលស្ទាក់ចាប់ជម្រិតយកលុយតាមតែទំនើងចិត្តនៅចំណុចឃុំអណ្តូងទឹក ផ្លូវជាតិលេខ៤៨ ស្រុកស្រែអំបិល ដាក់ហោប៉ៅចែកគ្នាយ៉ាងស្ងៀមស្ងាត់ទៀតផង។ បើទោះបីជាយ៉ាងណាក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញពីប្រទេសនាំគ្នារិះគន់ចំៗថាលោកទុំ ណូក្នុងតួនាទីជាមេសាខាគយខេត្តកោះកុង មានអំណាចគ្រប់គ្រងទៅលើការិយាល័យគយជាច្រើនកន្លែងនៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាម កំពង់ផែស្រែអំបិល កំពង់ផែកែវផុស និងច្រកលួចលាក់តូចៗជាច្រើនទៀតដែលងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ចំណីអាហារខូចខូចគុណឲ្យក្រុមឈ្មួញនាំចូលពីប្រទេសសៀមយ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។ បើតាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបម្រើកាងារតាមច្រកប្រមូលពន្ធគយបានលួចបង្ហើបឲ្យដឹងថា÷ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ឬមិនគ្រប់ដែលនាំចូលពីប្រទេសថៃ មានដូចជា ស្រាបៀរជាច្រើនប្រភេទ […]
ចាប់ផ្ដើមបើកឡើងវិញហើយកាស៊ីណូ 777បិទបានមួយដង្ហើបចង្រិតឥឡូវ ពលរដ្ឋខ្មែរ ចូលលេងដោយសេរី គ្មានវិធានការបង្ក្រាប?
ថ្ងៃទី30ខែឆ្នូឆ្នាំ2023 ខេត្តព្រៃវែង÷ ប្រភពពីអ្នកញៀនល្បែងបានឲ្យដឹងថា÷មានល្បែងសុីសងខុសច្បាប់នៅ កាស៊ីណូ 777 មួយកន្លែង កំពុងដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងគ្រប់ប្រភេទមាន ជល់មាន់បៀរអាប៉ោងនិងយូគីខុសច្បាប់ចូលលេង យ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃមាននៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង មិនមានឃើញអាជ្ញាធរមានសមត្ថកិច្ច ណាហ៊ានចុះមកត្រួតពិនិត្យដើម្បីធ្វើការបង្ក្រាបអោយភូមិឃុំមានសុវត្ថិភាព។ តាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្បែរទីតាំងបើកលេងល្បែងសុីសងខុសច្បាប់នៅក្នុងកាសុីណូ 777 មួយកន្លែងនេះ គេបានសង្កេតឃើញសុទ្ធតែពលរដ្ឋខ្មែរចូលលេងល្បែងស៊ី សងខុសច្បាប់ បានយ៉ាងរលូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃ។ ប្រភពដដែលពីពលរដ្ឋបាននាំគ្នា លើកឡើងថាមកទាល់ពេលនេះមិន ទាន់មានឃើញអាជ្ញាធរមានសមត្ថ កិច្ចពាក់ព័ន្ធស្រុកព្រះស្តេចឬថ្នាក់ខេត្ត ចុះមកទប់ស្កាត់ដើម្បីធ្វើការបង្ក្រាបតាមគោលនយោបាយទាំង ៩ ចំណុច ភូមិឃុំមានសុវត្ថិភាពនៅឡើយទេ! ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកព្រះស្តេច កំពុងប្រឆាំងបញ្ជាប្រមុខរាជរដ្ឋាភិបាលថ្មី។ គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានទីតាំងល្បែងសុីសងភ្នាល់គ្នាជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនៅក្នុងកាសុីណូនោះឡើយ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាលោក អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ជាពិសេស លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងថ្មី កំពុងបណ្ដែតបណ្តោយឲ្យម្ចាស់ទីតាំងកាសុីណូ 777 មួយកន្លែងនេះបើកល្បែងសុីសងប្រជល់មាន់បៀរអាប៉ោងហើយនិងយូគីនៅក្នុង កាសុីណូ777 កំពុងបណ្ដោយអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់បានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យ នៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យកាសុីណូ។ […]
កងរាជ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនដល់ សាលានាយទាហានសកម្មត្មាតពង
ថ្ងៃទី28ខែធ្នូឆ្នាំ 2023 ភ្នំពេញថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកទឹកសុទ្ធ និង ភេសជ្ជៈចម្រុះចំនួន ២៥០កេស ប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង ដើម្បីចូលរួមឧបត្ថម្ភគាំទ្រក្នុងកម្មពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរ ខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៤) ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានទទួលស្វាគមន៍ក្រុមការងារ និងបានត្រួតពិនិត្យពីសកម្មភាពរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងធ្វើការហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ផងដែរ៕
ល្បែងអាណាធិបតេយ្យសង្វៀនមាន់ ជល់បៀអាប៉ោងនិងយូគីខុសច្បាប់ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកលេងគគ្រឹកគគ្រេង រីឯអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី 27ខែធ្នូឆ្នាំ2023 ខេត្តកែប៖តាមប្រភពពីប្រជាពលរដ្ឋរស់នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរបានអោយដឹងថា÷ មានបើកសង្វៀន ជល់មាន់ បៀ អាប៉ោងនិងយូគីខុស ច្បាប់មួយកន្លែងស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្ត កែបកំពុងបើកដំណើរការលេងយ៉ាងគគ្រឹក គគ្រេងបានដោយរលូន រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់។ ប្រភពបន្តថា÷ ម្ចាស់សង្វៀន មាន់ ជល់បៀរអាប៉ោងនិងយូគីខុសច្បាប់បានគៀងគរប្រមូលផ្តុំក្រុមអ្នកញឿនល្បែងបើកលេងសុីសងយ៉ាងអនា ធិបតេយ្យបំផុតប្រហែលម្ចាស់ទីតាំងល្បែងសុីសងមួយនេះមានខ្នងបង្អើករឹងមាំទេដឹង?ប្រភពខ្លះទៀតថាម្ចាស់ទីតាំងសង្វៀនបានរត់ការបង់សួយ សាជូនមន្រ្តីជំនាញពាក់ព័ន្ធឃុំ.ស្រុក អស់ហើយទេដឹង? ជាថ្នូរមិនបង្រ្កាប ទើបទីតាំងល្បែងមួយកនេះ ហ៊ាន បើកលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរាប់ពាន់ដុល្លារពិសេស អា ប៉ោងសុីសាច់ហុតឈាមល្បីល្បាញពេញសង្វៀន ហើយស្រែកហ៊ោ កញ្ច្រៀវទ្រហឹងកង រំពងមិនខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងសង្វៀនខាងលើមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម អំពើចោរកម្មចោរលួច. ចោរ ឆក់.ចោរប្លន់. ចោរគាស់ផ្ទះ ប្រើអំពើហិង្សាគ្រួសារ គ្រឿងញៀន ដើមចមកើតចេញពីល្បែងសុីសងនេះ ឯង ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាង លើសូមសំណូមពរដល់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប សូមចាត់កម្លាំងជំនាញ […]
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោ ភ័ណអភិបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
ខេត្តត្បូងឃ្មុំ÷ រដ្ឋបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន: ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត លើកឡើងថា អង្គសន្និបាតដែលធ្វើឡើងនាពេលនេះ ពិតជាមានអត្ថន័យបំផុត ដើម្បីយើងរួមគ្នា ធ្វើការវាយតម្លៃអំពីសមិទ្ធិផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់ រាជរដ្ឋាភិបាលកម្ពុជា ដ៏មានប្រសិទ្ធភាពបំផុតនោះគឺ <<យុទ្ធសាស្តបញ្ចកោណ ដែលមាន៥ចំនុចជាសំខាន់រួមមានៈ កំណើន, ការងារ, សមធម៍, ប្រសិទ្ធភាព និងចីរភាព>> […]
ទីតាំងផូជីង(កម្ពុជា)ក្រុមហ៊ុនវិនិយោគបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
ថ្ងៃទី25ខែធ្នូឆ្នាំ2023 (ភ្នំពេញ)៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា÷ មានទីតាំងឈ្មោះ ផូ ជីង(កម្ពុជា )ក្រុមហ៊ុនវិនិយោគ បង្កប់ទៅដោយល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ ។ទីតាំងមួយនេះនៅតាមបណ្តោយផ្លូវ១១៣ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូល ដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប ។ ប្រភពបានបន្តអោយដឹងថា ទីតាំង បនល្បែងសុីសងខុស ច្បាប់ គ្រប់ប្រភេទ មានស្លាកយីហោ ផូជីង (កម្ពុជា)ក្រុមហ៊ុនវិនិយោគ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកំពុងបើកដំណើរ ការលេងល្បែងសុីសងគ្រប់ប្រភេទគគ្រឹកគគ្រេងយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង វស្សាតែម្តង មិន ដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងនោះអោយប្រសិទ្ធភាពនៅ ឡើយទេ? ធ្វើឲ្យមហាជនរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវអោយបុគ្គលម្ចាស់បនល្បែងបើកលេងបានដោយរលូនមិនរំខានដល់ការបង្រ្កាប ឡើយ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹក នាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យ ទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនោះផងទាន។ សូមបញ្ជាក់ថាទីតាំងបនល្បែងសុី សងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនេះយីហោផូជីង (កម្ពុជា) ក្រុមហ៊ុនវិនិយោគ ដែលមានទីតាំងខាងលើបានធ្វើឲ្យប្រជាពលរដ្ឋរស់ នៅក្បែរទីតាំងនោះ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខ សង្គម […]
ករណ្តៅ ដីបឹងឈ្មួញកំពុង ជីកដឹក ជញ្ជូនតាមរថយន្តធំៗរាល់ថ្ងៃ ចំណុចភូមិសេរីវន ឃុំមហាសាំង ខុសបទដ្ឋានបច្ចេកទេស ធ្វើឲ្យជ្រុះអាចម៍ដី ពាស់ពេញផ្លូវ មិនគ្របតង់ឲ្យបានត្រឹមត្រូវ !
ថ្ងៃទី 23ខែធ្នូ ឆ្នាំ2023 កំពង់ស្ពឺ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិសេរីវន ឃុំមហាសាំង ស្រុកភ្នំស្រួច បានឲ្យ សារព័ត៌មានយេដឹងថា ៖សព្វថ្ងៃនេះ ក្រុមឈ្មួញមួយក្រុម បានដាក់គ្រឿងចក្រជីករណ្តៅដីបឹងរបស់រដ្ឋ ដែលមានជម្រៅខុសពីបទដ្ឋានបច្ចេកទេស ហើយរថយន្តដឹកអាចម៍ដីធំៗធ្វើឲ្យជ្រុះអាចម៍ដីពាស់ពេញផ្លូវមិនគ្របតង់ ឲ្យបានត្រឹមត្រូវនោះទេ។ បើគ្មានការបេីកដៃពីសំណាក់ លោក ប្រធាន មន្ទីររ៉ែ ថាមពលខេត្ត កំពង់ស្ពឺ និង ប្រធានមន្ទីរ ឧតុនិយម ខេត្តកំពង់ស្ពឺទេនោះ គឺឈ្មួញមួយក្រុមមិនអាចដាក់គ្រឿងចក្រជីកដីបឹងយកលក់លើទីផ្សារសេរី បានឡើយ ។ តាមការលេីកឡើង ពីលោកមេភូមិ និងលោក អ៊ុំអនុភូមិសើរីវន ឃុំមហាសាំង ស្រុកភ្នំស្រួច បានបញ្ជាក់ច្បាស់ៗថា ដីបឹងនេះ មានទំហំ ៨ ហិកតាកន្លះ ក្រោមរូបភាពស្ដាបឹងបណ្ដោះទឹក បច្ចុប្បន្នកំពុងសុំច្បាប់ស្នេីទៅថ្នាក់ខេត្ត ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រូសារ ជំរុញឲ្យ ស្ថាប័នពាក់ព័ន្ធមន្ត្រីជំនាញ ព្រមទាំង ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ ពិនិត្យឡេីងវិញខ្លះផង កុំឲ្យក្រុមឈ្មួញ ធ្វើអ្វីៗ តាមតែអំពើចិត្ត។ ប្រជាពលរដ្ឋ ភូមិសេរីវន […]