ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណ្តៅ​ ដី​បឹងឈ្មួញកំពុង ជីកដឹក ជញ្ជូន​តាម​រថយន្ត​ធំៗ​រាល់ថ្ងៃ ចំណុច​ភូមិ​សេរី​វន ឃុំ​មហា​សាំង ខុស​បទដ្ឋាន​បច្ចេកទេស ធ្វើឲ្យ​ជ្រុះ​អា​ចម៍ដី ពាស់ពេញ​ផ្លូវ មិន​គ្រប​តង់​ឲ្យបាន​ត្រឹមត្រូវ !

ថ្ងៃទី 23ខែធ្នូ ឆ្នាំ2023
​កំពង់ស្ពឺ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​សេរី​វន ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ​បាន​ឲ្យ សារព័ត៌មាន​យេ​ដឹងថា ៖សព្វថ្ងៃនេះ ក្រុម​ឈ្មួញ​មួយក្រុម បាន​ដាក់​គ្រឿងចក្រ​ជីករណ្តៅ​ដី​បឹង​របស់​រដ្ឋ ដែល​មាន​ជម្រៅ​ខុស​ពីបទដ្ឋាន​បច្ចេកទេស ហើយ​រថយន្ត​ដឹក​អាចម៍ដី​ធំៗ​ធ្វើឲ្យ​ជ្រុះ​អា​ចម៍ដី​ពាស់ពេញ​ផ្លូវ​មិន​គ្រប​តង់ ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។​
​បើគ្មាន​កា​របេី​កដៃ​ពី​សំណាក់ លោក ប្រធាន មន្ទីរ​រ៉ែ ថាមពល​ខេត្ត កំពង់ស្ពឺ និង ប្រធាន​មន្ទីរ ឧតុនិយម ខេត្ត​កំពង់ស្ពឺ​​ទេនោះ គឺ​ឈ្មួញ​មួយក្រុម​មិន​អាច​ដាក់​គ្រឿងចក្រ​ជីកដី​បឹង​យក​លក់​លើទីផ្សារសេរី បានឡើយ ។​
​តាម​ការលេី​កឡើង​ ពី​លោក​មេភូមិ និង​លោក អ៊ុំ​អនុ​ភូមិ​សើរី​វន ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច បានបញ្ជាក់​ច្បាស់ៗ​ថា ដី​បឹង​នេះ មាន​ទំហំ ៨ ហិកតាកន្លះ ក្រោមរូបភាព​ស្ដា​បឹងប​ណ្ដោះ​ទឹក បច្ចុប្បន្ន​កំពុង​សុំ​ច្បាប់ស្នេី​ទៅ​ថ្នាក់​ខេត្ត ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​គ្រូ​សារ ជំរុញ​ឲ្យ ស្ថាប័ន​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ ព្រមទាំង ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ ពិនិត្យឡេីងវិញ​ខ្លះ​ផង កុំឲ្យ​ក្រុម​ឈ្មួញ ធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត​។​
​ប្រជាពលរដ្ឋ ភូមិ​សេរី​វន ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច បានឲ្យដឹងថា៖ រណ្តៅ​ដី​បឹង​រដ្ឋ ត្រូវបាន​ឈ្មួញ​មាន​បក្សពួក ជាច្រើន​នាក់ កំពុង​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​យក​ទៅ​ចាក់​លុប​ដី​មាន​ទំហំ​ធំ តាមបណ្ដោយ​ផ្លូវជាតិ​លេខ ៤ ធ្វេី​ឲ្យ​បងប្អូន​ពលរដ្ឋ រស់នៅ​ចំណុច​ភូមិសាស្ត្រ​នោះ មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ ក្នុង​មូលដ្ឋាន មិន​ចាត់​វិធ​វិធាន​ទប់ស្កាត់​ទល់​តែ​សោះ​។​
​មជ្ឃដ្ឋាន​នានា ! និង​ពលរដ្ឋ ក្នុងភូមិ​សេរី​វន ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច បានឲ្យដឹង​ទៀតថា៖ បើ​គ្មាន​កា​របេី​ក​ភ្លេីង​ខៀវ ពី​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ស្ពឺ ទេនោះ គឺ​ឈ្មួញ មិន​អាច​ជីករណ្តៅ​ដី​បឹង យ៉ាង​ធំ​ហើយ​ជ្រៅ និង​ជ្រុះ​អាចម៍​ដី រប៉ាត់រប៉ាយ លើ​ផ្លូវ​សាធារណៈ​យ៉ាង​សុខ​ស្រួល រីឯ​អាជ្ញាធរ​ពាក់​ពន្ធ័​មាន​សមត្ថកិច្ច ធ្វើ​មិនដឹង​មិន​ឮឬសម្ងំ​ស្ងាត់ឈឹង​។​
​គួររម្លឹកថា ! ផ្លូវ​នេះ​បាន​ក្រាល​កៅស៊ូ ជាប់​ព្រំប្រទល់ ផ្លូវជាតិ​លេខ ៤ មាន​ប្រវែង ១ គីឡូ​កន្លះ ដល់​ទីតាំង​ជីករណ្តៅ​ដី​បឹង  ហើយ​ផ្លូវ​នេះ​ជា​គម្រោង​បដិភាគរបស់​មន្ទីរសាធារណៈ
ការ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ស្នើសុំ​ថវិកា​ពី រាជរដ្ឋាភិបាល​កម្ពុជា យក​មក​ធ្វេី​ផ្លូវ​សម្រាប់​ពលរដ្ឋ​ធ្វើ​ចរាច​រណ៍ មិនមែន​អោយ​ក្រុម​ឈ្មួញ​មានអំណាច មក​ដឹក​អាចម៍​ដី លើស​ទម្ងន់​អាច​បណ្តាល​ឲ្យ ខូច​ផ្លូវ​ឡើយ។​
​ប្រភព​ពី​ប្រជាពលរដ្ឋ រៀបរាប់​បន្ថែមទៀតថា៖ យោង​តាម​ច្បាប់​អនុញ្ញាតឲ្យ​ធ្វើ​អាជីវក​ម្ម ជីករណ្តៅ​ដី​បឹង គឺ​ឈ្មួញ​អាច​ជីករណ្តៅ​ដី​ត្រឹម​ជម្រៅ​៥​ម៉ែត្រ​ទៅ​៦​ម៉ែត្រ​ប៉ុណ្ណោះ មិន​អាច​លើសពីនេះ​បានឡើយ ប៉ុន្តែ​ឈ្មួញ​អាច​ជីករណ្តៅ​ដី នៅក្នុង​ភូមិ​សេរី​វន ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​បាន​យ៉ាង​សុខ​ស្រួល​បំផុត បែរជា​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់​ស្រុក​រក្សា​ភាព​ស្ងៀមស្ងាត់​។​
​លើស​នេះ​ទៅទៀត​ឈ្មួញ បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​អាចម៍ដី​ពាស់ពេញ​ផ្លូវ​មិន​គ្រប​តង់ ឲ្យបាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ធ្លាក់​អាចម៍ដី​រាយប៉ាយ​ក្លាយទៅជា​ធូលី​ហ៊ុយ​សំពោង​ប៉ះ
ពាល់​ដល់​ការ រស់នៅ​របស់​ប្រជាពល
រដ្ឋ​ក្នុង​មូលដ្ឋាន យ៉ាង​ពេញបន្ទុក​។​
​ប្រជាពលរដ្ឋ នៅ​ភូមិ​សេរី​វន ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច អំពាវនាវ​ដល់​ថ្នាក់​ដឹក​ខេត្តកំពង់ស្ពឺ ជាពិសេស ឧត្តម
វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់ ចំពោះ​ក្រុម​ឈ្មួញ​ហ៊ាន​ដាក់​គ្រឿងចក្រ ជីកដី​បឹង​របស់​រដ្ឋ​ដឹកជញ្ជូន​យកទៅលក់​យ៉ាង​គគ្រឹកគគ្រេង ក្នុង​មួយ​ថ្ងៃៗ មិន​ខ្វល់​ពី​ការរិះគន់ឡើយ៕​

Leave a Reply

Your email address will not be published.