ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងអានាធិបតេយ្យមាន់ ជល់បៀអាប៉ោងយូគីខុសច្បាប់ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!


ថ្ងៃទី 02ខែមករាឆ្នាំ2024
(ខេត្តកែប) ៖ សូមរំលឹកថា កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០ ២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាអោយគណ: អភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប ទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោបានបញ្ជាក់យ៉ាងដាច់ណាត់ថាបើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិននាំគ្នាអនុ វត្តទប់ស្កាត់និងបង្រ្កាប ទីតាំង បនល្បែងស៊ីសង គ្រប់ប្រភេទ ក្នុង ដែនការគ្រប់គ្រងរបស់ខ្លួន? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ដោយឡែក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បណ្តោយឲ្យម្ចាស់សង្វៀនល្បែងសុីសង ជល់មាន់ បៀអាប៉ោងយូគី ខុសច្បាប់ មួយកន្លែងស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បើកលេងគគ្រឹកគគ្រេងយ៉ាងអនា ធិបតេយ្យគ្មានការបង្រ្កាបនោះទេ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើបានរាយការ ណ៍មកថា÷ ទីតាំងសង្វៀនជល់មាន់ បៀអាប៉ោង យូគីខុសច្បាប់ មួយកន្លែងក្នុង សង្កាត់ព្រៃធំ ក្រុងកែប កំពុងបើកដំណើរការយ៉ាងពេញ បន្ទុក ពោលគឺលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះមកអនុវត្តទប់ស្កាត់និងបង្ក្រាបនៅឡើយទេ!ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័ យថាជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ ?។
ប្រភពដដែលបានបន្តអោយដឹងទៀតថា÷ ម្ចាស់សង្វៀនល្បែងសុី សងជល់មាន់បៀអាប៉ោងយូគីខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ បានកៀងគរប្រមូលផ្តុំក្រុមអ្នកញៀនល្បែងមកពីបណ្តា.ខេត្ត. ក្រុងនានាគ្រប់ទិសទីឲ្យចូល លេងល្បែង ភ្នាល់ចាក់ដាក់ លុយចាញ់ឈ្នះ រាប់លាន រាប់ពាន់ដុល្លារ ចំណែកការ ភ្នាល់ មាន់ ១.គូរៗរាប់លានរៀលហើយពួកគេនាំគ្នាស្រែក ហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកងរំពង យ៉ាងសប្បាយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះមានការព្រួយ បារម្ភភ័យខ្លាចយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្មចោរលួច. ចោរឆក់ចោរប្លន់.ចោរគាស់ផ្ទះប្រើអំពើហិង្សាគ្រួសារ.គ្រឿងញៀនដើម ចមកើតចេញពីល្បែងស៊ីសងនេះ ឯង។ បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានលើកឡើងថា ឯណាគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាលដែលបានចេញដោយក្រសួងមហាផ្ទៃដាក់អោយថ្នាក់ក្រោមជាតិអនុវត្តអោយមានប្រសិទ្ធភាពនោះ?។
ករណីសង្វៀនជល់មាន់ បៀអាប៉ោងយូគីខុសច្បាប់ មួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋសំណូមពរទៅដល់ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប សូមជួយចាត់វិធានការទប់ស្កាត់និងបង្រ្កាបតាមផ្លូវច្បាប់អោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រស្រួងមហាផ្ទៃផងទាន ៕

Leave a Reply

Your email address will not be published.