ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងអានាធិបតេយ្យជល់ មាន់និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងគគ្រឹកគគ្រេង តែលោក វរសេនីយ៍ឯក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាប?

ថ្ងៃទី១៧ខែមករាឆ្នាំ២០២៤ (ខេត្តឧត្តរមានជ័យ) ÷ ប្រភពពី ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យ ដឹងថា÷ ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងនេះ ចូលតាមច្រកផ្លូវអង់តែន (011)ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញចុះបង្រ្កាប សង្ស័យមានលាភសក្ការៈ ហើយមើលទៅ ។ ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ នៅចំណុចចំការស្វាយ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ!។ ប្រភពដដែលឲ្យដឹងថា÷ ម្ចាស់ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលលេងភ្នាល់ចាក់លុយ ស្រែកហ៊ោ កញ្ជ្រៀវ បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងការភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម..!។ ប្រជាពលរដ្ឋ សំណូមពរទៅដល់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការស្តង់ដាស្វីសរបស់Prince Horology..!

(ភ្នំពេញ)÷ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនា និងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បានពន្យល់ឯកឧត្តមរដ្ឋមន្ត្រីពីដំណាក់កាលនីមួយៗនៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និងបម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។ តាមគោលការណ៍ មជ្ឈមណ្ឌលបានផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំដោយភ្ជាប់នឹងប្រាក់ឧបត្ថម្ភផងដែរ ដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះ ព្រោះថាថ្វីត្បិតតែមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលបាននាំចូលបច្ចេកវិទ្យាស្តង់ដានៃប្រទេសស្វីសតាមរយៈអ្នកជំនាញរបស់ស្វីសមកបណ្តុះបណ្តាលផ្ទាល់។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince Horology ដែលបានបណ្តុះបណ្តាលជំនាញពិសេសនេះដល់ពលរដ្ឋខ្មែរ។ សូមរំលឹកថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horology នេះហើយដែលបានផលិតនាឡិកាជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន និងពិភពលោកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ កាលពីឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សង្វៀនជល់មាន់បៀអាប៉ោងខុសច្បាប់ផ្លូវលេខ ៧៨ ស្ថិត នៅ”ភូមិរាជានុកូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងចេញពីរង្វង់មូលអូរពងមាន់ (ប្រហែល១.គីឡូម៉ែត្រ)បើកចល័តពីកន្លែងមួយទៅកន្លែងមួយទៀត រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី១៥ខែខែឆ្នាំ២០២៤ (ខេត្តស្ទឹងត្រែង)៖ តាមប្រភពពីប្រជាពលរដ្ឋ ក្រុងស្ទឹងត្រែង បានអោយដឹងថា÷ សង្វៀនជល់ មាន់បៀអាប៉ោងខុសច្បាប់ដុះស្លែបើកលេងចល័តចេញពីរង្វង់មូលអូរពងមាន់ “ប្រហែល ១ គីឡូម៉ែត្រ” នៅផ្លូវលេខ៧៨ “ភូមិរាជានុកូល”សង្កាត់ស្ទឹង ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹង ត្រែង ជល់មាន់បៀអាប៉ោងជាយូរឆ្នាំមកហើយមិនទាន់ឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបនៅឡើយទេ?បើទោះមានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋក៏ដោយក៏អាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានទាំងនោះមិនអើពើទប់ស្កាតនិងបង្រ្កាបនោះទេ។ ប្រភពបានបន្តថាក្នុងមួយថ្ងៃៗមានក្រុមញៀនល្បែងចូល រួមលេងយ៉ាងគគ្រឹកគគ្រេង ដោយសារមេល្បែង អាងមានខ្នងបង្អែករឹងមាំ ទើបមានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូល ដ្ឋានទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះបាន។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរលូច. ចោរឆក់. ចោរប្លន់. ចោរ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។ ប្រភពប្រជាពលរដ្ឋក្នុង”ភូមិរាជានុ កូល” បានបន្តអោយដឹងទៀតថា នៅក្នុងចំការកៅស៊ូមួយកន្លែង នៅចំណុចអូរពងមាន់ (ចេញពីរង្វង់មូលប្រហែល ១.គីឡូម៉ែត្រ)”ភូមិរាជានុ កូល” សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង មានបើកសង្វៀនជល់មាន់បៀអាប៉ោងដ៏ធំដុះស្លែ បើកចល័តពីមួយទៅមួយទៀតមានអ្នកចេញចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញា ធរមូលដ្ឋានឡើយ។ប្រជាពលរដ្ឋក៏ដូចមហាជនដាក់ជាចម្ងល់ថា ហេតុអ្វីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង ក៏ដូចជាលោកអធិការនគរបាលក្រុងស្ទឹងត្រែងនិងលោកអភិបាល ក្រុងស្ទឹងត្រែងក៏ ដូចជាមេកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនឹងស្នងការនគរ បាលខេត្តស្ទឹងត្រែងមិនចាត់វិធានការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ខាងលើដើម្បីពង្រឹងសន្តិសុខសង្គមអោយស្របតាមគោល នយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ៧ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខុសច្បាប់ក្នុងកាស៊ីណូ គ្មានស្លាកយីហោស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ថ្ងៃទី១៥ខែមករាឆ្នាំ២០២៤ (ខេត្តស្វាយរៀង )៖ ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោ បាយភូមិឃុំសង្កាត់មានសុវត្ថិភាព៧ ចំណុចអោយមន្រ្តីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់ និងបង្រ្កាប រាល់ល្បែងសុីសងគ្រប់ប្រភេទ ទូទាំងប្រទេសអោយមានប្រសិទ្ធភាព មិនអនុញ្ញាតបើកឡើយ។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានឃុបឃិតគ្នាជាប្រ ព័ន្ធបើកដៃអោយបុគ្គលម្ចាស់កាសុី ណូគ្មានស្លាក់យីហោ ដែលស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើអោយលពរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងអនាធិបតេយ្យ។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរ កាសុីណូបានអោយដឹងថា ល្បែង សុីសងបង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោមួយកន្លែងនេះអាងខ្នងបង្អែករឹងមាំក្នុងខេត្តទើបបុគ្គលរូបនោះមិនញញើតអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានដែលអនុវត្តច្បាប់ឡើយ។ មិនតែប៉ុណ្ណោះបុគ្គលម្ចាស់កាសុីណូគ្មានស្លាក់យីហោមួយនេះបានគៀងគរប្រមូលផ្តុំពលរដ្ឋខ្មែរគ្រប់បណ្តាខេត្តក្រុងមកពីទីជិតឆ្ងាយចូលទៅលេងល្បែងសុីសងខុស ច្បាប់បង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ ក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រួមមាន៖ជល់ មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រី.យូគីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់យ៉ាងពេញបន្ទុកមិនរំខានដល់អាជ្ញា ធរនិងសមត្ថកិច្ចឡើយ។ សូមបញ្ជាក់ថាទីតាំងកាសុីណូគ្មានស្លាកយីហោបង្កប់ល្បែងសុីសងមួយកន្លែងនេះស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់. ក្រុង.មិនទានធ្វើការបង្រ្កាបនោះទេ!នាំគ្នារក្សាភាពស្ងៀមស្ងាត់!បណ្តោយអោយម្ចាស់បនល្បែងសុី សងបើកបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ សង្កាត់ច្រកម្ទេស ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយសេរី មិនខ្វល់ការបង្រ្កាបរបស់សមត្ថ កិច្ចឡើយ។ ប្រភពពីក្រុមអ្នកញៀនល្បែងសុីសងដែលធ្លាប់ចូលទៅ លេងបានអោយដឹងថា ម្ចាស់កាសុី ណូគ្មានស្លាកយីហោ នៅភូមិធ្លក សង្កាត់ច្រកម្ទេស […]

ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

ក្រុងប៉ោយប៉ែតល្បែងស៊ីសងបង្កប់ក្នុងអេហ្ស៊ីប ខេធីវី នៅកណ្ដាលក្រុងបើកទទួលសេវា ២៤ម៉ោង រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់ការបង្រ្កាប…

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ (បន្ទាយមានជ័យ)៖ ខារ៉ាអូខេមួយកន្លែង ដែលមានយីហោ អេហ្សីប ខេធីវី ដែលទទួលសេវា ២៤ម៉ោង ស្ថិតនៅចំកណ្ដាលក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឮថា ជារបស់អ្នកមានអំណាចម្នាក់ បម្រើការងារនៅក្នុងជួរកងរាជអាវុធហត្ថ កំពុងល្បីថា មានបង្កប់ល្បែងស៊ីសង និងបំពងសំឡេង បង្កផលរំខានដល់ប្រជាពលរដ្ឋនៅទីនោះ តែមិនរំខានដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនរំខានដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះទេ។ សេចក្តីរាយការណ៍ បានអោយដឹងថា អេហ្សីប ខេធីវី ដែលទទួលសេវាកម្ម ២៤ម៉ោង កំពុងតែបំពងសំឡេងខ្ទរដី ទាំងយប់ទាំងថ្ងៃ និងកំពុងបង្កផលរំខាន និងប៉ះពាល់ដល់ពលរដ្ឋ ថែមទាំងបានបង្កប់ល្បែងស៊ីសង ប្រភេទទូរហ្គេមបាញ់ត្រី ចំនួន ៥ទូរ ដើម្បីបង្វក់យុវជន អោយឆ្កួតនិងល្បែង ស្រី ស្រា នៅទីនោះតែម្ដង។ សេចក្តីរាយការណ៍ បានបន្តថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទំនាក់ទំនងទ្វេភាគីកម្ពុជា និងថៃ នឹងកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម ឆឺតកៀត អាត់ថាកន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តម ឯកអគ្គរាជទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និង ជិតស្និទ្ធបន្ថែមទៀត ។ ទនឹ្ទមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ និងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បទល្មើសនេសាទក៏កើតយ៉ាងពេញបន្ទុកនៅរដូវបើកនេសាទទូកជាច្រើនគ្រឿងពេញផ្ទៃដង ទន្លេសាបចាប់ពីស្រុកកំពង់ ត្រឡាចមកដល់ស្រុកកំពង់ លែងខេត្តកំពង់ឆ្នាំង!

(ខេត្តកំពង់ឆ្នាំង) ថ្ងៃទី10ខែមករាឆ្នាំ2024 បែកធ្លាយឯកសារប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ ខេត្តកំពង់ឆ្នាំង បានចេញលិខិតអនុញ្ញាតអោយឈ្មោះធូជា ភេទប្រុសអាយុ53ឆ្នាំជនជាតិខ្មែរសញ្ញាតិខ្មែរ មានទីលំនៅភូមិជ្រោយសំបូរ សង្កាត់កោះចិន ស្រុកពញ្ញាឭ ខេត្តកណ្តាល។ លោកធូជា ជាអ្នករត់ច្បាប់អោយទូកជាងដប់គ្រឿងទៀតមកនេសាទក្នុងទឹកដីខេត្តកំពង់ឆ្នាំងទូកនិមួយៗប្រើឧបករណ៌ខុសទៅនឹងច្បាប់ដែលបានហាមឃាត់ម៉ាស៊ីនទូក1 សេសកន្លះដូចជាសាច់អួនប្រើក្រឡាចាប់ពីមួយហ៊ុនកន្លះឡើងទៅប៉ុន្តែគេសង្កេតឃើញថាសាច់អួនក្រឡាតូចជាងមួយហ៊ុនទៀតហើយដាក់វែងៗរាប់គីឡូដី សុទ្ធតែទូកវាទនាមរបស់ក្រុមលោកធូ ជា ជាងដប់គ្រឿងកំពុងធ្វើសកម្មភាពបំភ្លេចបំផ្លាញកូនត្រីនៅក្នុងដងទន្លេសាបយ៉ាងពេញបន្ទុក រកត្រីចាប់ពីស្រុកកំពង់ត្រឡាច មកដល់កំពង់លែងគ្មានឃើញ មន្ត្រីសមត្ថកិច្ចចុះបង្ក្រាបឡើយ ក្រុមអ្នកសារព័ត៌មានបានតេទៅសួរលោក លី ឡា មេខណ្ឌខេត្តកំពង់ឆ្នាំង គាត់ឆ្លើយថាឧបករណ៍ទាំងនេះមិនខុសអ្វីទេ ទូកវាទនាមបានប្រើម៉ាស៊ីនបួនចុចស្មើបួនរយសេះសាច់អួនអោយប្រើមួយហ៊ុនកន្លះ តែប្រើសាច់អួនតូចជាងមួយហ៊ុនទៀត។ ជាសម្តីរបស់លោក លី ឡា មេខណ្ឌរដ្ឋបាល ជលផល ខេត្ត កំពង់ឆ្នាំង ឬមួយលោកបានសើមមាត់សើម ក នឹងគេដែរហើយបានមិនបង្ក្រាប ទូកវាទនាមទាំងនេះ ជាមេក្រុមឧក្រិដ្ឋជនបំភ្លេចបំផ្លាញមច្ឆា ជាតិនៅក្នុងតំបន់ដែនទន្លេសាប ដែលខ្លួនគ្រប់គ្រង ឬបំភ្លេចបំផ្លាញអស់ទើបឆ្លើយថាស្តាយក្រោយ។ បើតាមព័ត៌មានពីប្រជាពលរដ្ឋ បាននិយាយថា-គួរណាស់ ខាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ មើលលោកប្រធានមន្ទីកសិកម្មខេត្តកណ្តាលនឹងលោកលី ឡាមេខណ្ឌកំពង់ឆ្នាំង ផងទានអ្នកទាំងពីនេះកំពុងរួមចំណែក បង្កើតអោយមានបទល្មើសនេសាទយ៉ាងអាណាធិបតេយ្យប្រជាពលរដ្ឋ លើកឡើងថាបើគ្មានអ្នកបើកដៃពីពួកអស់ លោកទេទូកវាទនាមទាំងនេះក៏គ្មានវត្តមាន នៅតាមដងទន្លេសាបដែរ បើប្រជាពលរដ្ឋប្រកបមុខរបរកស៊ីឬនេសាទ តាមដងទន្លេដាក់មង តាមចាប់ពីមុនពីក្រោយដូចចោរហារយចំណែកតែទូកវាទនាមរបស់ពួកលោកធូ ជា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាយការណ៍ពីវឌ្ឍនភាពវិស័យការងារ សន្តិសុខសង្គម បណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋសភា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំសហការី រាយការណ៍ពីវឌ្ឍនភាពរបស់ក្រសួងពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាដែលដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៅវិមានរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រី បានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាំងពីដើមអាណត្តិទី៧។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍៦ចំណុចដែលក្រសួងបានអនុវត្តគ្រប់ជ្រុងជ្រោយនៅមុនបំណាច់ឆ្នាំ២០២៣ និងអនុសាសន៍៤ចំណុចដែលនឹងត្រូវធ្វើបន្តតាមផែនការដែលបានដាក់។ ក្រោយបានស្តាប់សេចក្តីរាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក លោកជំទាវ ប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសម្រេចយ៉ាងច្រើនក្នុងដើមអាណត្តិទី៧នេះ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតចំនួន ១១ ០០០នាក់ ក្នុងខេត្តកោះកុង

ខេត្តកោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ពិធីដាក់សម្ពោធជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ:ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងលោកជំទាវ ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរ បន្ទាប់ពី ស្ពានបាឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោម។ គួរជម្រាបជូនថា នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បងប្អូនកម្មករ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកអ៊ាម សុខលីមមេប៉ុស្តិ៍ ព្រំដែនទ្វេរភាគីច្រក ជ័យឃ្លាំង បើកឲ្យ ឈ្មួញដឹកជញ្ជូនធ្យូងឆ្លងដែនទៅ វៀតណាម យ៉ាងអានាធិបតេយ្យ !

ខេត្តក្រចេះថ្ងៃទី05ខែមករាឆ្នាំ2024 ប្រជាពលរដ្ឋ រស់នៅ តាម តំបន់ ព្រំដែន ខ្មែរ – យួន ក្នុង ឃុំ ក្រញូង សែនជ័យ ស្រុក ស្នួល បាន ឲ្យ ដឹងថា÷សព្វថ្ងៃនេះមានឈ្មួញឈ្មោះ ស្រី មុំដឹកជញ្ជូនធ្យូង តាម ឡានសាំយុង កែឆ្នៃទ្រុងចូល តាមច្រកទ្វេរ ភាគី ប៉ុស្តិ៍ជ័យឃ្លាំង រៀងរាល់យប់ យ៉ាង ពេញ បន្ទុកឈ្មួញ ដឹកជញ្ជូន ធ្យូងមានឈ្មោះចែមុំ ល្បីល្បាញ ខាង រកស៊ីបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ ដែលមានដូចជាធ្យូង ឈើដឹករាប់ឆ្នាំមកហើយដោយអាងមានខ្នងបង្អែកបងប្អូន ជាមេបញ្ជាការរង ប៉េអឹមខេត្តក្រចេះទើបដឹកឆ្លងដែនបានយ៉ាងស្រួល។ ថ្មីៗនេះមានការរិះគន់ជាខ្លាំងទៅលើ មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល ពិសេសលោក លន់ ប៊ុនថុល មេបញ្ជា ការមូលដ្ឋាន មិនដែលឃើញបង្ក្រាប ឈ្មួញដឹកធ្យូងឈ្មោះចែមុំទេបណ្តោយឲ្យដឹកយ៉ាងអានាធិបតេយ្យ ឆ្លងដែនចូលទៅវៀតណាមបានយ៉ាង រលូនគ្មានរំខានសមត្ថកិច្ចតាមដងផ្លូវ ឡើយ។ ចំណែក […]