ថ្ងៃទី១៥ខែមករាឆ្នាំ២០២៤
(ខេត្តស្វាយរៀង )៖ ប្រមុខរាជរដ្ឋា
ភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោ បាយភូមិឃុំសង្កាត់មានសុវត្ថិភាព៧ ចំណុចអោយមន្រ្តីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់ និងបង្រ្កាប រាល់ល្បែងសុីសងគ្រប់ប្រភេទ ទូទាំងប្រទេសអោយមានប្រសិទ្ធភាព មិនអនុញ្ញាតបើកឡើយ។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានឃុបឃិតគ្នាជាប្រ ព័ន្ធបើកដៃអោយបុគ្គលម្ចាស់កាសុី ណូគ្មានស្លាក់យីហោ ដែលស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើអោយលពរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងអនាធិបតេយ្យ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរ កាសុីណូបានអោយដឹងថា ល្បែង សុីសងបង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោមួយកន្លែងនេះអាងខ្នងបង្អែករឹងមាំក្នុងខេត្តទើបបុគ្គលរូបនោះមិនញញើតអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានដែលអនុវត្តច្បាប់ឡើយ។ មិនតែប៉ុណ្ណោះបុគ្គលម្ចាស់កាសុីណូគ្មានស្លាក់យីហោមួយនេះបានគៀងគរប្រមូលផ្តុំពលរដ្ឋខ្មែរគ្រប់បណ្តាខេត្តក្រុងមកពីទីជិតឆ្ងាយចូលទៅលេងល្បែងសុីសងខុស ច្បាប់បង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ ក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រួមមាន៖ជល់ មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រី.យូគីនិងល្បែងជាច្រើនប្រភេទទៀតខុសច្បាប់យ៉ាងពេញបន្ទុកមិនរំខានដល់អាជ្ញា ធរនិងសមត្ថកិច្ចឡើយ។
សូមបញ្ជាក់ថាទីតាំងកាសុីណូគ្មានស្លាកយីហោបង្កប់ល្បែងសុីសងមួយកន្លែងនេះស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់. ក្រុង.មិនទានធ្វើការបង្រ្កាបនោះទេ!នាំគ្នារក្សាភាពស្ងៀមស្ងាត់!បណ្តោយអោយម្ចាស់បនល្បែងសុី សងបើកបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ សង្កាត់ច្រកម្ទេស ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយសេរី មិនខ្វល់ការបង្រ្កាបរបស់សមត្ថ កិច្ចឡើយ។ ប្រភពពីក្រុមអ្នកញៀនល្បែងសុីសងដែលធ្លាប់ចូលទៅ លេងបានអោយដឹងថា ម្ចាស់កាសុី ណូគ្មានស្លាកយីហោ នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត តែងតែ អួតអាងប្រាប់ពលរដ្ឋខ្មែរនិងជនជាតិ យួនដែលញៀនល្បែងដែលចូលទៅ លេងល្បែងគ្រប់ប្រភេទនៅទីនោះខ្លួនធានាសុវត្ថិភាព ១០០%ហើយ សើចសប្បាយស្រែកហ៊ោកញ្ជៀវចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់រាប់មុឺនដុល្លាក្នុងមួយថ្ងៃៗជាពិសេសល្បែងអាប៉ោងសុីគ្នាល្បីល្បាញពេញក្នុងកាសុីណូ រីឯអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។
ប្រជាពលរដ្ឋរស់នៅក្បែរបន ល្បែងបង្កប់ក្នុងកាស៊ីណូគ្មានស្លាកយីហោ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិតនេះ កំពុងតែព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម អំពើចោរកម្មចោរ លួច.ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះ. គ្រឿងញៀនប្រើអំពើហឹង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសមេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាប់ទីតាំងបនល្បែងសុីសងខុសច្បាប់បង្កប់ក្នុង កាសុីណូដែលបើកអោយពលរដ្ឋខ្មែរចូលលេងបង្កចលាចលអសន្តិសុខសង្គមនេះ ផង ។
ដែលបញ្ហានេះលោក ប៉េង ពោ ធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង រួមទាំងលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បើពិតមិនជាប់ពាក់ព័ន្ធនឹងផលប្រយោ ជន៍នោះទេ? គួរតែចាត់វិធានការទប់ស្កាត់និងបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលបើកបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោស្ថិត នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត អោយមានប្រសិទ្ធភាព!ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕
