ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បទល្មើសនេសាទក៏កើតយ៉ាងពេញបន្ទុកនៅរដូវបើកនេសាទទូកជាច្រើនគ្រឿងពេញផ្ទៃដង ទន្លេសាបចាប់ពីស្រុកកំពង់ ត្រឡាចមកដល់ស្រុកកំពង់ លែងខេត្តកំពង់ឆ្នាំង!

(ខេត្តកំពង់ឆ្នាំង)
ថ្ងៃទី10ខែមករាឆ្នាំ2024 បែកធ្លាយឯកសារប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ
ខេត្តកំពង់ឆ្នាំង បានចេញលិខិតអនុញ្ញាតអោយឈ្មោះធូជា ភេទប្រុសអាយុ53ឆ្នាំជនជាតិខ្មែរសញ្ញាតិខ្មែរ មានទីលំនៅភូមិជ្រោយសំបូរ សង្កាត់កោះចិន ស្រុកពញ្ញាឭ ខេត្តកណ្តាល។

លោកធូជា ជាអ្នករត់ច្បាប់អោយទូកជាងដប់គ្រឿងទៀតមកនេសាទក្នុងទឹកដីខេត្តកំពង់ឆ្នាំងទូកនិមួយៗប្រើឧបករណ៌ខុសទៅនឹងច្បាប់ដែលបានហាមឃាត់ម៉ាស៊ីនទូក1
សេសកន្លះដូចជាសាច់អួនប្រើក្រឡាចាប់ពីមួយហ៊ុនកន្លះឡើងទៅប៉ុន្តែគេសង្កេតឃើញថាសាច់អួនក្រឡាតូចជាងមួយហ៊ុនទៀតហើយដាក់វែងៗរាប់គីឡូដី សុទ្ធតែទូកវាទនាមរបស់ក្រុមលោកធូ ជា ជាងដប់គ្រឿងកំពុងធ្វើសកម្មភាពបំភ្លេចបំផ្លាញកូនត្រីនៅក្នុងដងទន្លេសាបយ៉ាងពេញបន្ទុក រកត្រីចាប់ពីស្រុកកំពង់ត្រឡាច
មកដល់កំពង់លែងគ្មានឃើញ
មន្ត្រីសមត្ថកិច្ចចុះបង្ក្រាបឡើយ ក្រុមអ្នកសារព័ត៌មានបានតេទៅសួរលោក លី ឡា មេខណ្ឌខេត្តកំពង់ឆ្នាំង គាត់ឆ្លើយថាឧបករណ៍ទាំងនេះមិនខុសអ្វីទេ ទូកវាទនាមបានប្រើម៉ាស៊ីនបួនចុចស្មើបួនរយសេះសាច់អួនអោយប្រើមួយហ៊ុនកន្លះ តែប្រើសាច់អួនតូចជាងមួយហ៊ុនទៀត។

ជាសម្តីរបស់លោក លី ឡា មេខណ្ឌរដ្ឋបាល ជលផល ខេត្ត
កំពង់ឆ្នាំង ឬមួយលោកបានសើមមាត់សើម ក នឹងគេដែរហើយបានមិនបង្ក្រាប ទូកវាទនាមទាំងនេះ ជាមេក្រុមឧក្រិដ្ឋជនបំភ្លេចបំផ្លាញមច្ឆា
ជាតិនៅក្នុងតំបន់ដែនទន្លេសាប ដែលខ្លួនគ្រប់គ្រង ឬបំភ្លេចបំផ្លាញអស់ទើបឆ្លើយថាស្តាយក្រោយ។

បើតាមព័ត៌មានពីប្រជាពលរដ្ឋ
បាននិយាយថា-គួរណាស់
ខាងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ មើលលោកប្រធានមន្ទីកសិកម្មខេត្តកណ្តាលនឹងលោកលី ឡាមេខណ្ឌកំពង់ឆ្នាំង ផងទានអ្នកទាំងពីនេះកំពុងរួមចំណែក
បង្កើតអោយមានបទល្មើសនេសាទយ៉ាងអាណាធិបតេយ្យប្រជាពលរដ្ឋ លើកឡើងថាបើគ្មានអ្នកបើកដៃពីពួកអស់
លោកទេទូកវាទនាមទាំងនេះក៏គ្មានវត្តមាន នៅតាមដងទន្លេសាបដែរ បើប្រជាពលរដ្ឋប្រកបមុខរបរកស៊ីឬនេសាទ តាមដងទន្លេដាក់មង តាមចាប់ពីមុនពីក្រោយដូចចោរហារយចំណែកតែទូកវាទនាមរបស់ពួកលោកធូ ជា ដាក់
អូសមងពេញទន្លេគ្មានឃើញមន្ត្រីគ្រាប់ល្ពៅស្ងោរណាចាប់ទូក វាទនាម សោះ ប្រហែល
ត្រូវ មនអាគមន៌ អស់ ហើយបានដេកលុង លក់មិន ងើបសោះ។

ប្រជាពលរដ្ឋបានបន្តទៀតថា បើទូកវាទនាមអូសច្រើនគ្រឿងយ៉ាងនឹងពូជត្រីនៅសល់ដែរឬទេ?ទូកនិមួយៗអូសចម្ងាយរាប់គីឡូដីមិនដែលមានការទប់ស្កាត់ ឬទៅរំខានដល់ក្រុមទូកវាទនាមទាំងនោះឡើយបើពលរដ្ឋរកធម្មតាមិនបានទេរក
រឿងដាក់គុកច្រវ៉ាក់
មិនអោយបងប្អូនខែ្មររកត្រីឬលៀសសម្រាប់អាស្រ័យផល ក្នុងគ្រួសារដើម្បី ផ្គុតផ្គង់ជីវភាពបានឡើយ បើទូកវាទនាមអូសខ្មៅទឹកទន្លេខាងមន្ត្រីជំនាញដេកធ្វើមិនដឹងមិនឭត្រីនៅក្នុងដងទន្លេសាប ប្រហែលជិតផុតពូជ ដោយសារពួកទូកអូសវាទនាម គេប្រើឧបករណ៍ខុសច្បាប់នេះហើយ។

ប្រជាពលរដ្ឋសំណូមពរដល់
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខា ប្រម៉ាញ់
និងនេសាទ មេតា្តចាត់កំលាំង
សំងាត់ចុះពិនិត្យលោក លី ឡាមេខណ្ឌជលផលខេតកំពង់
ឆ្នាំងផងទានកំពុងបង្កើតអោយមានបទល្មើសនេសាទគ្រប់ប្រភេទ៕

Leave a Reply

Your email address will not be published.