ថ្ងៃទី៣០ខែមីនាឆ្នាំ២០២៤ ខេត្តក្រចេះ÷ប្រភពព័ត៌មានពីប្រជាពលបានឲ្យដឹងថា÷មានមេឈ្មួញឈើដ៏សកម្មឈ្មោះអាក្អូនដឹកឈើ ចេញពីចំណុចភូមិកោះខ្ញែ ក្នុងទឹកដី ស្រុកអូរគ្រៀង ខេត្តក្រចេះ។ ធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ កោះខ្ញែយកទៅចែកចាយនៅភូមិឃុំ កណ្តោលជ្រុំនិងតាមស្រុកនានាក្នុង ខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួលពេញ បន្ទុកកាត់តាមមុខស្នាក់ ការ អាវុធ ហត្ថជាច្រើន កន្លែងនិងសង្កាត់ រដ្ឋ បាល ព្រៃឈើអូរគ្រៀងតាមផ្លូវជាតិ លេខ៧Aដឹកឆ្លងកាត់ មុខទី បញ្ជា ការដ្ឋាន កង រាជអាវុធ ហត្ថ ខេត្ត ក្រចេះយ៉ាង រលូនតែ ឈ្មួញ ឈើឈ្មោះ អាក្អូន ដឹករៀង រាល់ យប់ ញញើតនឹងឥទ្ធិពលមេឈ្មួញឈ្មោះ អាក្អូនហើយទុកឲ្យ ឈ្មួញ ម្នាក់នេះប្រព្រឹត្ត បទល្មើសដឹក ជញ្ជូន ឈើតាមអំពើចិត្តក្នុង មួយយប់ៗ មានឡានសាំយ៉ុងដឹកឈើចំនួនបីឡានតែគ្មាន សមត្ថ កិច្ចបង្ក្រាប ឡើយឈ្មោះអាក្អូន និយាយថា កាសែតផ្សាយគាត់មិនខ្វល់ឡើយ ខ្លាច តែ សមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃ ឈើនោះទេ។ ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា÷ បច្ចុប្បន្ន […]
Author: prkadmin
ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ
(ខេត្តមណ្ឌលគិរី)÷ការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី ។ នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យកម្លាំងជំនាញទាំងអស់សហការគ្នាកំណត់ទំហំជាក់ស្ដែងនៃការទន្ទ្រានយកដីរបស់រដ្ឋគ្រប់ក្រុងស្រុកក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ពិសេសគឺនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលលាតសន្ធឹងលើស្រុកពេជ្រាដា និងស្រុកអូររាំង ។ ឯកឧត្ដមបន្តថា ស្រង់ទិន្និន័យឲ្យបានច្បាស់លាស់ ប្រសិនប៉ះប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដមែន នឹងមានការលើកលែង ប៉ុន្តែបើមានមេខ្លោងដោយការប្រើប្រាស់រូបភាព ជនចំណាក់ស្រុកពីខេត្តដទៃមកទន្ទ្រានយកដីនៅមណ្ឌលគិរីគឺត្រូវឃាត់ខ្លួន ។ ឯកឧត្ដមប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិបញ្ជាក់ថា ឯកឧត្ដមនឹងសុំគោលការណ៍ប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនដីធ្លីទៅអ្នកក្រលំបាកគ្មានដីពិតប្រាកដ មិនអនុញ្ញាតឲ្យដីធ្លីទាំងនេះធ្លាក់លើដៃមនុស្សមួយក្រុមឡើយ ។ ហើយសូមមន្ត្រីជំនាញ ពិសេសគឺមន្ត្រីបរិស្ថាន និងកសិកម្ម ត្រូវអនុវត្តកិច្ចការងារនេះឲ្យមានប្រសិទ្ធិភាព ដោយមានកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលនៅចាំគាំទ្រជានិច្ច ។ នាយឧត្ដមសេនីយ៍ សៅ សុខា […]
ទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលប្រព្រឹត្តទៅ សាលមហាស្រប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានជម្រុញដល់មន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវតម្លៃវប្បធម៌ និងសិល្បៈជាតិដល់មហាជនទូទៅ ជាពិសេសយុវជនគ្រប់ស្រទាប់ទាំងក្នុង និងក្រៅសាលា និងត្រូវរៀបចំកម្មវិធីផ្ទេរចំណេះ ជំនាញ ពីមនុស្សចាស់ មកក្មេងៗជំនាន់ក្រោយ ដើម្បីបន្តវេន និងថែរក្សា ប្រពៃណីឱ្យបានគង់វង្ស និងចងក្រងនូវប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច។ លោក នួន សារ៉ន អភិបាលខេត្តស្តីទី ថ្លែងបែបនេះ ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលប្រព្រឹត្តទៅ សាលមហាស្រប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ក្នងពិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន សារ៉ន អភិបាលខេត្តស្តីទី និងមានការចូលរួមពី ព្រឹទ្ធាចារ្យ នាដកីនិម្មិត ណាន សាម័យ មេបញ្ជាការកងកម្លាំងទាំងបី […]
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងប្រតិភូសហគ្រាសឧស្សាហកម្ម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអរគុណជូនចំពោះរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និងសម្របសម្រួលដល់កិច្ចដំណើរការវិនិយោគរបស់សហគ្រាសឧស្សាហកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញនូវវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី […]
ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តត្បូងឃ្មុំ, លោកឧត្តមសេនីយ៍ត្រី ចិន នី ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ដែលត្រូវចូលនិវត្តន៍
ថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ (ត្បូងឃ្មុំ)៖ ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ ពិធីនេះ ធ្វើឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ អភិបាលរងខេត្ត ស្ថាប័នតុលាការ ស្នងការ ស្នងការរង នគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានពន្ធនាគារខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ក្រុង ស្រុក មន្ទីរ/អង្គភាពជុំវិញខេត្ត អធិការស្រុក/ក្រុងទាំង៧ កងកម្លាំងទាំង៣ប្រភេទ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។ បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោកឧត្តមសេនីយ៍ត្រី ចិន នី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថ្មី ដោយលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ត្រូវចូលនិវត្តន៍រួចមក, លោកឧត្តមសេនីយ៍ត្រី ចិន នី បានឡើងធ្វើការប្ដេជ្ញាថា ស្មោះត្រង់ចំពោះជាតិ សាសនា […]
ជញ្ជីងថ្លឹងរថយន្តចល័តចំណុចភូមិ ទួលភ្នំព្រៃឬសឃុំ ឆ្លូង ស្រុកឆ្លូងដាក់ប៉ារ៉ាស់ប្រចាំការទាំងយប់ ទាំងថ្ងៃ ប្រែក្លាយទៅជាទំលាប់ជញ្ជីងថ្លឹងលុយ តាមរបៀបជិះសេះលែងដៃ !
ថ្ងៃទី២១ខែមីនាឆ្នាំ២០២៤ ខេត្តក្រចេះ ÷ ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលកសិកម្មឆ្លងកាត់ស្រុកឆ្លូងត្រូវបានក្រុមជញ្ជីងចល័តលួចលាក់និងប៉ូលិស ចរាចរណ៍អត់ច្បាប់ទួលភ្នំព្រៃឬសដាក់ប្រចាំការមិនខ្លាចការរិះគន់ពីប្រជាពលរដ្ឋឡើយ អាជីវកររកស៊ីដឹកដំឡូងម៉ីបានឲ្យដឹងថា÷ ទោះបីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីជញ្ជីងចល័តនិងប៉ូលិសចរាចរណ៍ខិលខូចទាំងនេះផងដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុនិងលើតុ ឲ្យក្រុមមន្ត្រីជញ្ជីងចល័តថ្លឹងរថយន្តនៅទួលភ្នំព្រៃឬសស្រុកឆ្លូងដែរ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក វ៉ា ថនអភិបាលខេត្តក្រចេះ ក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុក រលួយ របស់ជញ្ជីងចល័តថ្លឹងរថយន្តចំណុចភូមិទួលភ្នំព្រៃឬសស្រុកឆ្លូងខេត្តក្រចេះផង។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឲ្យដឹងថា÷ ការដែលក្រុមមន្ត្រីទាំងនេះដាក់គ្មានស្លាកយ៉ីហោច្បាស់លាស់ ដោយមានខ្នងបង្អែកនៅក្នុងមន្ទីរ សាធារណការទើបអាចធ្វើអ្វីៗបាន គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរ ឆ្លងកាត់ស្រុកឆ្លូងចំណុចភូមិទួលព្រៃ ភ្នំឬស ឃុំឆ្លូងស្រុកឆ្លូងខេត្តក្រចេះដោយគ្មានការព្រួយបារម្ភ ។ ផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ។ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ស្រុកឆ្លូងខេត្តក្រចេះ បានឲ្យដឹងថា ពេលរថយន្តធំៗដឹកទំនិញលលើសទម្ងន់បើកបរឆ្លងកាត់ស្រុកឆ្លូង គឺតែង តែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យខាងជញ្ជីងចល័តនឹងក្រុមមន្ត្រីប៉ូលីសចរាចរណ៍តាមការ កំណត់ ដោយមិនអាចតវ៉ាបានទេ។ ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រីទាំងនេះរករឿងឲ្យរើទំនិញចុះឡើងតាមទំនេីងចិត្ត របស់ពួកគេជាមិន ខានឡើយ។ […]
ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ជាតិលេខ៦២ រវាងរថយន្តម៉កហ៊ីយាន់ដាយនិងរថយន្តម៉ាកស្ការិច…!
(ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហុីយាន់ដាយពណ៌ស្លាទុំពាក់ពាក់ផ្លាកលេខភ្នំពេញ(3E:២៧២៤)បានបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C៥៤៣២)បានបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកបើក បរនិងអ្នករួមដំណើរមានរបួសជាធ្ងន់.. ខេត្តព្រះវិហារនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤វេលាម៉ោង ១៥ និង ៤៤នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកហ៊ីយាន់ដាយពណ៌ស្លាទុំដែលមានពាក់ផ្លាកលេខ(ភ្នំពេញ3E:២៧២៤)ដែលជារថយន្តរបស់ក្រុមហ៊ុនវីរប៊ុនថាំបើកបរដោយបុរសម្នាក់ដែលមានឈ្មោះហ៊ុយ មង្គលភេទប្រុសអាយុ ៤៤ ឆ្នាំជាបុគ្គលិកបើកបរអោយក្រុមហ៊ុនវីរៈប៊ុនថាំបានបើកពីត្បូងទៅជើងជ្រុលចង្កូតទៅបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:៥៤៣២)បើកពីជើងទៅត្បូងដែលបានបើកបញ្ច្រាស់ទិសគ្នានៅលើផ្លូវជិតលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ៧៦.៧៧ ស្ថិតនៅក្នុងភូមិទួលរវៀងឃុំរមទម ស្រុករវៀងខេត្តព្រះវិហារបណ្តាលឲ្យអ្នកបើករថយន្តម៉ាកស្តារិចនិងអ្នករួមដំណើរចំនួន៣នាក់រងរបួសជាទម្ងន់ អ្នករងគ្រោះទាំងបីនាក់ដែលមាន ឈ្មោះ ១/ឈ្មោះគឹមវណ្ណាភេទប្រុសរស់នៅភូមិថ្កែងឃុំរហាសស្រុករវៀងជាអ្នកបើកបររថយន្តម៉ាកស្តារិចបានរងរបួសប៉ះស្មាខាងឆ្វេងចង្កេះនឹងក្បាល។ ២/ឈ្មោះប៊ុន ឈឺនភេទប្រុសអាយុ ៦៦ ឆ្នាំរស់នៅភូមិឬស្សីឃុំរួសរាន់ស្រុករវៀងខេត្តព្រះវិហាររងរបួសប៉ះចំជើងខាងឆ្វេងលើកមិនរួច។ ៣/ឈ្មោះប៊ុនឈាងភេទប្រុសអាយុ ៦៣ ឆ្នាំរស់នៅភូមិឈ្នួលឃុំរួសរាន ស្រុករវៀងខេត្តព្រះវិហារ រងរបួសបាក់ឆ្អឹងដងកាំបិត។ ៤/ឈ្មោះយ៉ាកខួចភេទប្រុសអាយុ ២៥ ឆ្នាំរស់នៅភូមិចំបក់ផ្អែមឃុំរស្មីស្រុករវៀងខេត្តព្រះវិហាររងរបួសតិចតួច។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះភាគីទាំងសងខាងមិនទាន់សម្របសម្រួលគ្នានោះទេ៕
ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ជាតិលេខ៦២ រវាងរថយន្តម៉កហ៊ីយាន់ដាយនិងរថយន្តម៉ាកស្ការិច…!
(ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហុីយាន់ដាយពណ៌ស្លាទុំពាក់ពាក់ផ្លាកលេខភ្នំពេញ(3E:២៧២៤)បានបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C៥៤៣២)បានបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកបើក បរនិងអ្នករួមដំណើរមានរបួសជាធ្ងន់.. ខេត្តព្រះវិហារនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤វេលាម៉ោង ១៥ និង ៤៤នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ាកហ៊ីយាន់ដាយពណ៌ស្លាទុំដែលមានពាក់ផ្លាកលេខ(ភ្នំពេញ3E:២៧២៤)ដែលជារថយន្តរបស់ក្រុមហ៊ុនវីរប៊ុនថាំបើកបរដោយបុរសម្នាក់ដែលមានឈ្មោះហ៊ុយ មង្គលភេទប្រុសអាយុ ៤៤ ឆ្នាំជាបុគ្គលិកបើកបរអោយក្រុមហ៊ុនវីរៈប៊ុនថាំបានបើកពីត្បូងទៅជើងជ្រុលចង្កូតទៅបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:៥៤៣២)បើកពីជើងទៅត្បូងដែលបានបើកបញ្ច្រាស់ទិសគ្នានៅលើផ្លូវជិតលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ៧៦.៧៧ ស្ថិតនៅក្នុងភូមិទួលរវៀងឃុំរមទម ស្រុករវៀងខេត្តព្រះវិហារបណ្តាលឲ្យអ្នកបើករថយន្តម៉ាកស្តារិចនិងអ្នករួមដំណើរចំនួន៣នាក់រងរបួសជាទម្ងន់ អ្នករងគ្រោះទាំងបីនាក់ដែលមាន ឈ្មោះ ១/ឈ្មោះគឹមវណ្ណាភេទប្រុសរស់នៅភូមិថ្លែងឃុំរមាសស្រុករវៀងជាអ្នកបើកបររថយន្តម៉ាកស្តារិចបានរងរបួសប៉ះស្មាខាងឆ្វេងចង្កេះនឹងក្បាល។ ២/ឈ្មោះប៊ុន ឈឺនភេទប្រុសអាយុ ៦៦ ឆ្នាំរស់នៅភូមិឬស្សីឃុំរួសរាន់ស្រុករវៀងខេត្តព្រះវិហាររងរបួសប៉ះចំជើងខាងឆ្វេងលើកមិនរួច។ ៣/ឈ្មោះប៊ុនឈាងភេទប្រុសអាយុ ៦៣ ឆ្នាំរស់នៅភូមិឈ្នួលឃុំរួសរាន ស្រុករវៀងខេត្តព្រះវិហារ រងរបួសបាក់ឆ្អឹងដងកាំបិត។ ៤/ឈ្មោះយ៉ាកខួចភេទប្រុសអាយុ ២៥ ឆ្នាំរស់នៅភូមិចំបក់ផ្អែមភូមិរស្មីស្រុករវៀងខេត្តព្រះវិហាររងរបួសតិចតួច។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះភាគីទាំងសងខាងមិនទាន់សម្របសម្រួលគ្នានោះទេ៕
លៀសកំពុងត្រូវបានឈ្មួញប្រមូលទិញនិងដឹកជញ្ជូនតាមរថយន្តធំៗក្នុងមួយថ្ងៃជាង១០តោន ជលផលខេត្តកំពង់ធំសម្ងំស្ងៀម….!
ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ ខេត្តកំពង់ធំ៖ប្រភពព័ត៌មានបានឲ្យ ដឹងថា÷ សកម្មភាពនេសាទលៀស នៅក្នុងផ្ទៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្តឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃដោយមិនខ្ចីខ្លាចញញើត ពីសំណាក់បទបញ្ជារបស់ក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទនោះឡើយ តែផ្ទុយទៅវិញ សមត្ថកិច្ចពាក់ព័ន្ឋនិងបឹងទន្លេសាប អសមត្ថភាពក្នុងការគ្រប់គ្រង ព្រមទាំងបើកភ្លើងខៀវឲ្យក្រុមនេសាទដែលជាបក្ខពួកចូលនេសាទទៅវិញ។ ប្រភពព័ត៌មានច្បាស់ការណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានទូកនេសាទកាវលៀសជាច្រើនទូក ចូលធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ ក្នុងឡូតិ៍អភិរក្សជម្រកត្រីពងកូនបឹងទន្លេឆ្មា ចំណែកអ្នកនេសាទសុទ្ធសឹងតែប្រជាពលរដ្ឋ ដែលរស់នៅភូមិដូនស្ដើង ភូមិពៅវើយ ភូមិបឡត មានគ្នាជាច្រើនក្រុម បានធ្វើសកម្មភាពនេសាទលៀសនៅក្នុងបឹងអភិរក្សទន្លេឆ្មា ហើយដឹកតាមកាណូតមកបោះឲ្យឈ្មួញកណ្តាល ដែលឈរជើងចាំទិញនៅក្នុងស្រុកស្ទោង ចំណែកឈ្មួញដែលបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជលផល និងប៉ូលិសសេដ្ឋកិច្ច បានដឹកតាមរថយន្តតាកូមារ គោយន្តកន្ត្រៃ និងគោយន្តកែច្នៃជារៀងរាល់ថ្ងៃបន្តកន្ទុយគ្នា ដើម្បីដឹកជញ្ជូនតាមឡានឆ្ពោះទៅភ្នំពេញ ដើម្បីលក់បន្ត ។ សកម្មភាព បណ្តែតបណ្តោយឲ្យមានការនេសាទ លៀសដោយខុសច្បាប់នេះ ត្រូវបានមហាជនមានការសង្ស័យ លោកហ៊ួន ផល នាយសង្កាត់រដ្ឋបាលជលផលស្ទោងក្រោម មិនបានយកចិត្តទុកដាក់គ្រប់គ្រង ថែរក្សាអភិរក្សធនធានមច្ឆាជាតិ និងហាមឃាត់មិនឲ្យមានការនេសាទលៀសដោយខុសច្បាប់ ដែលជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល តែផ្ទុយទៅវិញបែរជាមានការនេសាទលៀសយ៉ាងគគ្រឹកគ្រេងទៅវិញ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជាបានទទួលលាគស្ការៈសើមមាត់សើមករហើយមើលទៅបានជា មិនអាចអនុវត្តតាមតួនាទីបាន។ ក្នុងនោះគេសង្កេតឃើញថា […]
កណ្តាប់ដៃដែកគ្មានមេត្តារបស់លោកឧត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារពិតជាធ្វើឲ្យក្រុមជនសង្ស័យមុខសញ្ញារក្សាទុកនឹងចែកចាយនូវសារធាតុគ្រឿងញៀន ញាក់សាច់…!
ថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤ ខេត្តព្រះវិហារ÷ក្នុងបរិបថមួយដែលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលដឹកដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតគឺតែងយកចិត្តទុក្ខដាក់នឹងដាក់នូវបទបញ្ជាយ៉ាងមុឺងម៉ាត់បំផុតដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក៏ដូចជាស្ថាប័នដែលពាក់ពន្ធ័ផ្សេងៗផងដែរគឺត្រូវចូលរួមសហការបង្ក្រាបឲ្យខានតែបាននូវរាល់មុខសញ្ញាក្រុមជនសង្ស័យដែលរក្សាទុកនឹងជួញដូរនូវសារធាតុគ្រឿងញៀនដោយខុសច្បាប់ពីព្រោករណី១នេះវានឹងបង្កឲ្យមានហានិភ័យ ទៅដល់សង្គមជាតិទាំងមូល។ ឆ្លើយតបទៅនឹងបទបញ្ជាដ៏មុឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលៗទាំងអស់ហើយអ្វីដែលធ្វើឲ្យលោកឧត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការនៃកងរាជអាវុធហត្ថខេត្តព្រះវិហារតែងយកចិត្តទុកដាក់ដិតជាប់នៅក្នុងតួរនាទីនឹងភារកិច្ចរបស់លោកក៏ដូចជាមន្ត្រីដែលស្ថិតនៅក្រោមឪវាទរបស់លោកផងដែរនោះគឺភូមិឃុំមានសុវត្ថិភាពនេះតែម្តងហើយអ្វីដែល បានបង្កើតឲ្យទៅជាបន្លានៅក្នុងប្រស្រីនៃកែវភ្នែកទាំងទ្វេររបស់លោកនោះគឺករណីគ្រឿងញៀននេះឯង។ ជាក់ស្តែងនៅវេលាម៉ោងប្រមាណជា២នឹង១០នាទីរសៀលថ្ងៃទី១៣ខែមិនាឆ្នាំ២០២៤នេះក្រោយទទួលបានការណែនាំក៏ដូចជាចង្អុលបង្ហាញពីសំណាកលោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារកម្លាំង .អ.ហ.ស្រុកសង្គមថ្មី ចំនួន៧នាក់ដែលដឹកនាំដោយលោកអនុសេនីយ៍ទោស្រី វណ្ណនីមេបញ្ជាការ.អ.ហ.ស្រុកសង្គមបានចុះឆ្មក់បង្ក្រាបករណីរក្សាទុកនឹងជួញដូរសារធាតុគ្រឿងញៀន១ករណីស្ថិតនៅចំនុចភូមិសាស្ត្រនៃភូមិ សម្លាញ់ ឃុំភ្នំត្បែង១ស្រុកសង្គមថ្មីខេត្តព្រះវិហារ។ នៅក្នុងកិច្ចប្រតិបត្តិការមួយនេះលោកឧត្តមសេនីយ៏ត្រីមេបញ្ជាការ.អ.ហ ខេត្តព្រះវិហារបានប្រាប់មកកាន់អង្គភាពសាព័ត៌មាននាព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០២៤នេះថាជាលទ្ធផលលើកទី១គឺកម្លាំងសមត្ថកិច្ចរបស់លោកបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យរក្សាទុកនឹងចែចាយនូវសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រខាងលើបានចំនួន១នាក់ឈ្មោះ ហង្ស រំដោះភេទប្រុសអាយុ២៦ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិសម្លាញ ឃុំភ្នំត្បែង១ស្រុកសង្គមថ្មីខេត្តព្រះវិហារនៅក្រោយកាឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ច.អ.ហ.ស្រុកគឺឆែកឆេរនឹងដកហូតវត្ថុតាំងពីជនសង្ស័យបាននូវសារធាតុគ្រឿងញៀនពណ៍សថ្លាម៉ាទឹកកពីរូបគេបានចំនួន៣១កញ្ចប់ដែកកេះចំនួន២រួមនឹងសម្ភារះប្រើប្រាស់គ្រឿងញៀន ១ចំនួនទៀត។ជីកស្មៅត្រូវជីកទាំងឬនោះលោកមេបញ្ជាការថានៅក្រោយធ្វើកាក្របួចបានជនសង្ស័យខាងលើកម្លាំសមត្ថកិច្ចជំនាញរបស់លោកក៏បានធ្វើការសួរនាំនឹងស្ដាប់ចម្លើយដើម្បីបន្តស្រាវជ្រាវរកប្រភពដើមនៃគ្រឿងញៀនពីសំណាក់ជនសង្ស័យទី១ក្រោយទទួលបានចម្លើយសារភាពនឹងដឹងតម្រូវពីប្រភពហើយនោះលោកមេបញ្ជាការថាលុះវេលាម៉ោងប្រមាណជា៣នឹង០០នាទីថ្ងៃខែឆ្នាំដដែលកម្លាំងសមត្ថកិច្ច.អ.ហ.ស្រុកសង្គមថ្មីរបស់លោកក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់បន្ថែមទៀតដែលក្នុងនោះរួម. ទី១ឈ្មោះ យុត ណូយភេទប្រុសអាយុ៣៤ឆ្នាំមុខរបកសិកររស់នៅភូមិស្ទឹងឃុំរអាង ស្រុកសង្គមថ្មីខេត្តព្រះវិហារ ទី២ឈ្មោះស្រស់ ពេជ្រភេទប្រុសអាយុ១៦ឆ្នាំមុខរបអ្នកទិញអេដចាយរស់នៅភូមិបរិបូណ៏ឃុំភ្នំត្បែងពីរស្រុកគូលែនខេត្តព្រះវិហារ។ ទី៣ឈ្មោះហាត់ អៀកភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិស្របាលឃុំភ្នំពេញស្រុកគូលែនខេត្តព្រះវិហារ។ ទី៤ឈ្មោះ ញ ផល្លា ភេទប្រុសអាយុ៤៤ឆ្នាំមុខរបលក់សាច់ជ្រូករស់នៅភូមិស្របាលឃុំភ្នំពេញស្រុកគូលែនខេត្តព្រះវិហារ។ នឹងទី៥ឈ្មោះរិន ចិនភេទប្រុសអាយុ១៦ឆ្នាំមុខរបជាកម្មករស្នាក់នៅភូមិឃុំស្រុកនឹងខេត្តកើតហេតុជាមួយគ្នាខាងលើ។ លោកមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថាករណីទី២នៅក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើជាលទ្ធផលគឺកម្លាំងសមត្ថកិច្ចរបស់លោកធ្វើកាដកហូតវត្ថុតាង១ចំនួនទៀតដែលក្នុងនោះរួមមានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកពីក្រុមជនសង្ស័យបានចំនួន៨កញ្ចប់ក្នុងនោះគឺ២កញ្ចប់ធំនឹង៦កញ្ចប់តូចបន្ថែមទៀតរួមនឹងម៉ូតូ ម៉ាក់WAVEពាក់ស្លាកលេខ(កណ្តាល1L4670ចំនួន១គ្រឿងផងដែរ។ គួរបញ្ជាក់ផងដែរថាក្រោមកាណែនាំចង្អុលបង្ហាញពីសំណាកលោកឧត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារក្នុងកិច្ចប្រតិបត្តិការចំនួន២ករណីក្នុងថ្ងៃខែឆ្នាំតែមួយជាលទ្ធផលគឺកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានរបស់ស្រុកសង្គមថ្មីធ្វើកាក្របួចបានក្រុមជនសង្ស័យពាក់ពន្ធ័នឹងរក្សាទុកចរាចរនូវសារធាតុគ្រឿងញៀនបានចំនួន៦នាក់នឹងដកហូតសារធាតុគ្រឿងញៀនបានចំនួន៣៩កញ្ចប់ក្នុងនោះគឺ២កញ្ចប់ធំនឹង៣៧កញ្ចប់តូចរួមនឹងសម្ភារះមួយចំនួនទៀត។ បច្ចុប្បន្នក្រុមជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងកងរាជអាវុធខេត្តព្រះវិហារកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិវិធីច្បាប់៕