ថ្ងៃទី២១ខែមីនាឆ្នាំ២០២៤
ខេត្តក្រចេះ ÷ ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលកសិកម្មឆ្លងកាត់ស្រុកឆ្លូងត្រូវបានក្រុមជញ្ជីងចល័តលួចលាក់និងប៉ូលិស
ចរាចរណ៍អត់ច្បាប់ទួលភ្នំព្រៃឬសដាក់ប្រចាំការមិនខ្លាចការរិះគន់ពីប្រជាពលរដ្ឋឡើយ
អាជីវកររកស៊ីដឹកដំឡូងម៉ីបានឲ្យដឹងថា÷ ទោះបីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីជញ្ជីងចល័តនិងប៉ូលិសចរាចរណ៍ខិលខូចទាំងនេះផងដែរ។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុនិងលើតុ ឲ្យក្រុមមន្ត្រីជញ្ជីងចល័តថ្លឹងរថយន្តនៅទួលភ្នំព្រៃឬសស្រុកឆ្លូងដែរ។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក វ៉ា ថនអភិបាលខេត្តក្រចេះ ក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុក
រលួយ របស់ជញ្ជីងចល័តថ្លឹងរថយន្តចំណុចភូមិទួលភ្នំព្រៃឬសស្រុកឆ្លូងខេត្តក្រចេះផង។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឲ្យដឹងថា÷ ការដែលក្រុមមន្ត្រីទាំងនេះដាក់គ្មានស្លាកយ៉ីហោច្បាស់លាស់
ដោយមានខ្នងបង្អែកនៅក្នុងមន្ទីរ
សាធារណការទើបអាចធ្វើអ្វីៗបាន
គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។
ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរ
ឆ្លងកាត់ស្រុកឆ្លូងចំណុចភូមិទួលព្រៃ
ភ្នំឬស ឃុំឆ្លូងស្រុកឆ្លូងខេត្តក្រចេះដោយគ្មានការព្រួយបារម្ភ ។
ផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ។
ប្រភពពីប្រជាពលរដ្ឋ រស់នៅ ស្រុកឆ្លូងខេត្តក្រចេះ បានឲ្យដឹងថា ពេលរថយន្តធំៗដឹកទំនិញលលើសទម្ងន់បើកបរឆ្លងកាត់ស្រុកឆ្លូង គឺតែង
តែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យខាងជញ្ជីងចល័តនឹងក្រុមមន្ត្រីប៉ូលីសចរាចរណ៍តាមការ
កំណត់ ដោយមិនអាចតវ៉ាបានទេ។
ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រីទាំងនេះរករឿងឲ្យរើទំនិញចុះឡើងតាមទំនេីងចិត្ត របស់ពួកគេជាមិន ខានឡើយ។
ហេតុនេះហើយទើបរថយន្តតូច ធំ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេក
ទេសនៅតែអាចបើកបរលើផ្លូវជាតិ
៧៣Aស្រុកឆ្លូង យ៉ាងគគ្រឹកគគ្រេង បណ្ដោយឲ្យខូចផ្លូវ ខូចស្ពានជាបន្តបន្ទាប់។
បញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះក្រុមជញ្ជីងចល័តអាណាធិបតេយ្យចំណុចភូមិទួលព្រៃឬសស្រុកឆ្លូងខេត្តក្រចេះ កំពុងប្រែក្លាយទៅជាក្រុមជញ្ជីងថ្លឹងលុយអានាធិបតេយ្យតែ
ម្យ៉ាងគត់៕