(ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក់ហុីយាន់ដាយពណ៌ស្លាទុំពាក់ពាក់ផ្លាកលេខភ្នំពេញ(3E:២៧២៤)បានបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C៥៤៣២)បានបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកបើក បរនិងអ្នករួមដំណើរមានរបួសជាធ្ងន់..
ខេត្តព្រះវិហារនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤វេលាម៉ោង ១៥ និង ៤៤នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកហ៊ីយាន់ដាយពណ៌ស្លាទុំដែលមានពាក់ផ្លាកលេខ(ភ្នំពេញ3E:២៧២៤)ដែលជារថយន្តរបស់ក្រុមហ៊ុនវីរប៊ុនថាំបើកបរដោយបុរសម្នាក់ដែលមានឈ្មោះហ៊ុយ មង្គលភេទប្រុសអាយុ ៤៤ ឆ្នាំជាបុគ្គលិកបើកបរអោយក្រុមហ៊ុនវីរៈប៊ុនថាំបានបើកពីត្បូងទៅជើងជ្រុលចង្កូតទៅបុករថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ(ព្រះវិហារ2C:៥៤៣២)បើកពីជើងទៅត្បូងដែលបានបើកបញ្ច្រាស់ទិសគ្នានៅលើផ្លូវជិតលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ៧៦.៧៧ ស្ថិតនៅក្នុងភូមិទួលរវៀងឃុំរមទម
ស្រុករវៀងខេត្តព្រះវិហារបណ្តាលឲ្យអ្នកបើករថយន្តម៉ាកស្តារិចនិងអ្នករួមដំណើរចំនួន៣នាក់រងរបួសជាទម្ងន់
អ្នករងគ្រោះទាំងបីនាក់ដែលមាន
ឈ្មោះ
១/ឈ្មោះគឹមវណ្ណាភេទប្រុសរស់នៅភូមិថ្កែងឃុំរហាសស្រុករវៀងជាអ្នកបើកបររថយន្តម៉ាកស្តារិចបានរងរបួសប៉ះស្មាខាងឆ្វេងចង្កេះនឹងក្បាល។
២/ឈ្មោះប៊ុន ឈឺនភេទប្រុសអាយុ ៦៦ ឆ្នាំរស់នៅភូមិឬស្សីឃុំរួសរាន់ស្រុករវៀងខេត្តព្រះវិហាររងរបួសប៉ះចំជើងខាងឆ្វេងលើកមិនរួច។
៣/ឈ្មោះប៊ុនឈាងភេទប្រុសអាយុ ៦៣ ឆ្នាំរស់នៅភូមិឈ្នួលឃុំរួសរាន ស្រុករវៀងខេត្តព្រះវិហារ រងរបួសបាក់ឆ្អឹងដងកាំបិត។
៤/ឈ្មោះយ៉ាកខួចភេទប្រុសអាយុ ២៥ ឆ្នាំរស់នៅភូមិចំបក់ផ្អែមឃុំរស្មីស្រុករវៀងខេត្តព្រះវិហាររងរបួសតិចតួច។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះភាគីទាំងសងខាងមិនទាន់សម្របសម្រួលគ្នានោះទេ៕