ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ល្បែង ក្នុង​កាស៊ីណូ​នៅ​”​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​”​បើកឲ្យខ្មែរចូលលេង សេរី

ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ 2023
​ខេត្តស្វាយរៀង ៖ អាជ្ញាធរប្រាកដ​ជា​
បានដឹងហើយថា ជាគោលការណ៍​កាស៊ីណូ​និមួយៗ​នៅ​កម្ពុជា​គេ​មិន​តម្រូវឱ្យ​”​ខ្មែរ​”​ចូល​លេង​ល្បែងស៊ីសង​នោះឡើយ​!​។​ ក្នុង​នោះ​ប្រសិនបើ​ខ្មែរ ចូល​បម្រើ​ការងារ ឬ​សុំ​ច្បាប់​បើក​អាជីវកម្ម កាស៊ីណូ គឺជា​រឿង​ត្រឹមត្រូវ​។​ ​ប៉ុន្តែ​បើ​ខ្មែរ​ចូល​លេង​ល្បែង​.​គឺជា​រឿង​ខុសច្បាប់​មួយ​រយ​ភាគរយ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប ជាបន្ទាន់ ចំពោះ​បទល្មើស​មួយ​នេះ​។​

តែ​ផ្ទុយទៅវិញ កាស៊ីណូ​គ្មាន​ផ្លាក​យីហោ​១​កន្លែង សង្ស័យ​អត់​ច្បាប់ នៅ​ចំណុច​ក្បែរ​”​ច្រកទ្វារ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ទួល​កន្ត្រើយ​”​ស្ថិតនៅ​ភូមិ​ធ្លក សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ បែរ​ជា​បើក​លេង​ល្បែងស៊ីសង ជាប្រចាំ ដោយ​ភ្នាល់​ចាក់​លុយ​ធំៗ និង​កៀងគរ​ឱ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង​យ៉ាង​ពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយ​ពុំ​មាន​ការទប់ស្កាត់​ទៀតឡើយ។​

​ធ្វើឱ្យ​មហាជន​ដាក់​ការសង្ស័យថាៈ រាល់​សកម្មភាព​ទាំងនេះ ប្រាកដជា អាជ្ញាធរ​មូលដ្ឋាន ជា​អ្នក​បើក​ភ្លើង​ខៀវ​មិន​ខាន ទើប​អាច​ប្រព្រឹត្តទៅ​យ៉ាង​រលូន​បែបនេះ​។​
​ប្រភពព័ត៌មានបានឲ្យដឹងថា កាស៊ីណូ​
ត្រង់ចំណុច​ខាងលើ គឺ​បើក​លេង​ជា​ប្រចាំ​រាល់ថ្ងៃ​តែម្ដង​។​
​ជាក់ស្ដែងៈ ក្រុម​អ្នក​ញៀន​ល្បែង ដែល​តែងតែ​ទៅ​ប្រមូលផ្ដំ​គ្នា ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ គ្មាន​ផ្លាក​យីហោ ត្រង់​ចំណុច​ក្បែរ​”​ច្រកទ្វារ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ទួល​កន្ត្រើយ​”​។​
​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរយើង ដែល​នៅ​ខេត្ត​ស្វាយរៀង ដោយ​ជា​រៀង​រាល់ ថ្ងៃពួក​គេ​បើក​រថយន្ត​ដឹក​គ្នា​ផង ដឹក​មាន់​ជល់​ផង និង​ខ្លះ​ទៀតជិៈ​ម៉ូតូ​ស្ពាយ​កន្ត្រក មាន់​ជល់ មក​ជាមួយ​ផង​.។​
​ដើម្បី​ប្រមូលផ្ដុំ​គ្នា​លេងល្បែង​”​បញ្ជល់មាន់​”​បៀ​រ​”​អាប៉ោង​”​យូគី​”​រួម​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត​”​ដោយ​ភ្នាល់​ចាក់​លុយ​ធំៗយ៉ាងគគ្រឹក
គគ្រេង​បំផុត​.​ក្នុង​កាស៊ីណូ​មួយ​នេះ​។​
​ក្នុងនោះ​ក៏​មាន​ជនជាតិ​វៀតណាម មួយចំនួនតូចបាន​សម្រុក​ឆ្លងដែន​ចូល​មក​លេងល្បែង ក្នុង​កាស៊ីណូ​ខាងលើ​។​
​តាម​ច្រកទ្វារ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ទួល​កន្ត្រើយ​”​ស្ថិតនៅ​ភូមិ​ធ្លក សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ដោយ​ពុំ​មាន​ការត្រួតពិនិត្យ​និង​គ្មាន​លិខិតស្នាម​”​ប៉ាស្ព័រ​”​ថែម​ទៀត​។​
​ខណៈ​អាជ្ញាធរ​មូលដ្ឋាន​.​រួម​និង​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​គោក ប្រចាំ​នៅ​ច្រកទ្វារ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​”​ទួល​កន្ត្រើយ​”​។ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​៕

Leave a Reply

Your email address will not be published.