ថ្ងៃទី06ខែធ្នូឆ្នាំ2023
ខេត្តព្រៃវែង ៖ ថ្មីៗនេះប្រភពពីក្រុមអាជីវករនិងឈ្មួញរកស៊ីដឹក ជញ្ជូនដែក.គ្រួស.ថ្ម.សុីម៉ង់ត៍និងទំនិញផ្សេងៗឆ្លងកាត់ផ្លូវ ជាតិលេខ ១ នៅចំណុចភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីពុករលួយរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ដែលស្ថិតនៅភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។
ប្រភពបានបន្តថា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ ១ ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង កំពុងសប្បាយចិត្តប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលពីក្រុមអាជីវករនិងឈ្មួញដឹកទំនិញឆ្លងកាត់ផ្លូវជាតិមួយនេះ។បើទោះបីរថយន្តធំៗទាំងនោះផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៍នៅតែបង់លុយលើតុ ក្រោមតុតាមការកំណត់របស់ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តនៅចំណុចខាងលើមិនអាចតវាបាន។ រី ឯលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ទុកអោយប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ១ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ថ្ងៃតាមអំពើចិត្ត។
ប្រភពអាជីវករបានបន្ថែមថាទំនិញភាគច្រើនពួកគាត់ដឹកចេញពីស្រុកយួនតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឆ្លងកាត់ផ្លូវជាតិលេខ១ ពួកគាត់ផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ ក៍ត្រូវតែបង់លុយអោយក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ជាកំហិតមិនអាចតវ៉ាបាន។ ក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា ពួកគាត់ដឹក ជញ្ជូនទំនិញឬកសិផលផ្សេងៗ ពីខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង ដឹកគោរពតាមគោលការ ណ៍ច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីការបង់លុយឲ្យមន្ត្រីប្រព្រឹត្តពុករលួយប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ខានមិនបាន។ក្រុមអាជីវករសូមអំពាវនាវដល់លោក សួន សុម៉ាលីន អភិ បាល ខេត្តព្រៃវែង នៃនីតិកាលទី៧ លោក ប៉េង ពោធិ៍ នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក សេង ឈួន ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ១ ឃុំរំចេក ស្រុកព្រះស្តេច បន្ទាន់ផង ។
ប្រភពពីមន្ត្រីមន្ទីរសសាធារណការខេត្តព្រៃ វែងបានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ១ ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច គាបយកលុយឈ្មួញនិងអាជីវករតាមអំពើចិត្តដោយមានការឃុប ឃិតបើកដៃពីមន្ត្រីធំៗខេត្តផងដែរ។ឈ្មួញមួយចំនួនបានប្រើ ប្រាស់រថយន្តវ៉េអងធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ឃុំរំចេក ស្រុកព្រះស្តេច តម្រូវឲ្យម្ចាស់រថយន្ត ខ្នាតធំដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ ជាការស្រេចដោយមិនខ្វល់ពីការបាក់ស្រុតធ្វើអោយខូចផ្លូវ ខូចស្ពានឡើយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្តេច បានបន្ថែមឲ្យដឹងទៀតថា ពេលរថយន្តធំៗ ដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តគេតែងតែសង្កេតឃើញព្រូឡានឬតៃ កុងឡាន រត់យ៉ាងប្រសេចប្រសាចឆ្លងផ្លូវទៅបង់លុយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនឹងក្រុមមន្ត្រីប្រចាំ ស្ថានីយ៍តាមការកំណត់ដោយមិនអាចតវ៉ាបាន។បើឈ្មួញឬអាជីវករណាម្នាក់ហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង រករឿងឲ្យរើទំនិញចុះឡើងតាមទំនេីងចិត្ត របស់ពួកគេជាមិនខាន់ឡើយ ។ រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅ តែអាចបើកបរលើផ្លូវជាតិលេខ១ យ៉ាងរលូន បណ្ដោលឲ្យខូចផ្លូវខូចស្ពានជាបន្តបន្ទាប់ ។
ដែលបញ្ហានេះលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះក្រុមជញ្ជីងថ្លឹងរថយន្តលើ ផ្លូវជាតិលេខ១ ស្រុកព្រះស្ដេចកំពុងប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយហើយទាន។ដូច្នេះលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនៅតាម ដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិ លេខ១ចំណុចភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង ដាក់ការ សេុីបអង្កេតអោយសុីជម្រៅទៅលើប្រធានក្រុមស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១កំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ៕
