ព័ត៌មានជាតិ

ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ទោ សួស សុខដារ៉ាបង្ក្រាបបានក្រុមក្មេងទំនើងប្រដាប់ដោយដាវនឹងកាំបិតចំនួន ៨ នាក់

(ព្រះវិហារ )÷ នៅពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ កំលាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា ក្រោមការបញ្ជាដឹកនាំដោយយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានអោយចុះសហការណ៍សើបអង្កេតករណីក្មេងទំនើងបង្ករអុកឡុកលើមូលដ្ឋានឃុំរមនីយ៍ ស្រុករវៀង ជាក់ស្តែងក្រុមក្មេងទំនើងចំនួន២ក្រុមស្មើនឹង៨នាក់ត្រូវបានឃាត់ខ្លួននឹងដកហូតវត្ថុតាងរួមមានដាវចំនួន១ កាំបិតផ្គាក់ចំនួន១ ដែកទីបជ្រុងចំនួន១ ដំបងឈើជ្រុងចំនួន២។
បន្ទាប់ពីធ្វើសកម្មភាពដេញកាប់នឹងវាយគ្នាកាលពីថ្ងៃទី១៥នឹង១៧ខែកក្កដាឆ្នាំ២០២៤លើដងផ្លូងជាតិលេខ៦២នឹងនៅភូមិរំចេក ដោយមូលហេតុគុំនុំ។
ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់នោះក៏បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់នឹងវាយគ្នាទៅវិញទៅមកពិតប្រាកដមែន។ហើយក្រុមក្មេងទាំងនេះត្រូវបានកំលាំងជំនាញនាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដើម្បីក៍សាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅអយ្យកាសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕និពន្ធនាយករងសាន ប៊ុនស៊ី

Leave a Reply

Your email address will not be published.