(ខេត្ត ព្រះវិហារ )៖ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ក្រោយពីទទួលព៌តមានពីប្រជាពលរដ្ឋថាមានជនមិនស្គាល់អត្តសញ្ញាណបានបើក ទ្វា ចូលលួចយក កុំព្យូទ័រ ១ គ្រឿងនឹងកាបូបស្ពាយចំនួន១កាលពីវេលាម៉ោង៤,៣០ លោក ឧត្ដម សេនីយ៍ទោល សួស សុខ ដារ៉ា ស្នង ការ ដ្ឋាន នគរបាល ខេត្តព្រះ វិហារ បានដាក់ បទបញ្ជា ដល់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក គង់ គា បានសហការណ៍ជាមួយកំលាំងជំនាញក្រុងព្រះវិហារ ប៉ុស្តិ៍រដ្ឋបាលកំពង់ប្រណាក បានចុះទៅដល់កន្លែងកើតហេតុពិនិត្យនឹងស្រាវជ្រាវព៌តមានជុំវិញកន្លែងកើតហេតុ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ធឿង បញ្ញា ភេទប្រុសអាយុ២៤ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលជាមុខសញ្ញាចាស់(លួចសកម្ម )ដែលយើងបានចាប់ខ្លួនដាក់ពន្ធនាគាចំនួន២លើកមកហើយ។
ក្រោយពីយើងបានធ្វើការសាកសួ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកុព្យុទ័រនឹងកាបូបស្ពាយរបស់ឈ្មោះឈឹម សុថុន នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពុងប្រណាក ក្រុងព្រះវិហារកាលពីវេលាម៉ោង៤,៣០ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ពិតប្រាកដមែន ហើយខ្លួនធ្លាប់បានធ្ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនលើក ក្រោយពីចេញពីពន្ធនាគារ។
ក្រោយពីទទួលចម្លើយសារភាព លោក វិរៈសេនីយ៍ ឯក គង់ គា ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្ត ព្រះវិហារ បាននាំខ្លួនជនសង្ស័យទៅឆែកឆេនឹងបានដកហូតសម្ភារវត្ថុតាងរួមមាន:
កុព្យុទ័ចំនួន១ ទូរទស្ស១ ដាវ១ ញញួ១ កាំបិតតូចធំ៩ កន្ត្រៃ១ ទុលវីស១ កាបូបស្ពាយ១ នឹងសម្ភារះដែជនសង្ស័យលួចតាមផ្ទះពីប្រជាពលរដ្ឋមួចំនួនធំ។ជនសង្ស័យ ត្រូវកំលាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលកំពុងធ្វើការសាកសួនឹងក៍សាងសំណុំរឿងតាមនិតិវិធីដើម្បីចាត់ការតាមផ្លូវច្បាប់នឹងបានបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងនៅវេលាម៉ោង៩,០០ព្រឹកថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៤៕និពន្ធនាយករងសាន
ប៊ុនស៊ី
