(ខេត្តព្រះវិហារ)
ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៤
វេលាម៉ោង៨,៣០នាទីព្រឹក នៅសាលាបឋមសិក្សានិង សាលាអនុវិឡាល័យត្រពាំងទន្ទឹម បានធ្វើកម្មវិធី ប្រគល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនទ្រីភាពគ្រុប។
សមាសភាពចូលរួមមាន÷
-ឯកឧត្តម ឃៀង សុជីវ័ន្តអគ្គរងក្រុមហ៊ុនទ្រី ភាពគ្រុបនិងក្រុមការងារ
-លោកហោ ប៊ុនហួរ អភិបាលនៃគណះអភិបាលស្រុករវៀង ។
-លោកមឿង សាខឿនប្រធានក្រុមប្រឹក្សាស្រុករវៀង
-លោកជួប បុរសសន្ធូអភិបាល
រងស្រុករវៀង
-លោកជិន មនោរិទ្ធ ប្រធានការិយាល័យ អ យ ក ស្រុករវៀង ព្រមទាំងអាជ្ញាធរឃុំ នាយប៉ុស្តិ៍រដ្ឋបាលនិងលោកគ្រូ
អ្នកគ្រូសិក្សានុសិស្សសរុប
២៨៧នាក់ស្រី១៥២នាក់។
កម្មវិធីនេះក្រុមហ៊ុនទ្រីភាពគ្រុបដែលមានឯកឧត្តម ឃៀង សុជីវ័ន្តជាអធិបតីបានធ្វើការប្រគល់ តុសិស្សចំនួន៥០តុនិងកង់ចំនួន១០
គ្រឿងដល់សិស្សក្រីក្រដែលជួបការលំបាក បន្ថែមពីនេះ លោកបានជួយឧបត្ថម្ភថវិកាដល់សិស្សឈ្មោះ សុជី បញ្ញវ័ន្តដែល
បានស្មូតកំណាព្យនូវថវិកា
ចំនួន២០ ម៉ឺនរៀល សិស្សវាយស្គរឈ្មោះយ៉ា គឹមយាន នៅក្នុង
ពេលច្រៀងបទពង្សវតាខ្មែរ
ចំនួនថវិកា១០ម៉ឺនរៀល
និងសិស្សខ្វះខាតចំនួនបីនាក់ទៀតក្នុងម្នាក់ថវិកា២ម៉ឺនរៀល
សម្រាប់សិស្សអត់ស្បែកជើងនិងសម្លៀក បំពាក់។
ជូនសាលារៀនសម្រាប់ផ្គត់ផ្គង់ជួបការលំបាកនូវថវិកា៥០ម៉ឺនរៀល
-លោកគ្រូ អ្នក គ្រូចំនួន១៣
នាក់ក្នុងងម្នាក់ៗទទួលបាន
នូវថវិកាចំនួន៥០០០០រៀលនិងសារុងមួយ ចំណែកសិស្ស
ក្នុងម្នាក់ៗទទួលបាននូវសៀវភៅ៥ក្បាលប៊ិច៣ដើម
និងថវិកាចំនួន៥០០០រៀល។
ហើយនៅក្នុងពេលនោះឯកឧត្តមជួយឧបត្ថម្ភដល់សិស្សឈ្មោះសុជី វ័ន្តដែល
ស្មូតកំណាព្យ ម៉ូតូ១គ្រឿង
និងថវិកា១០០ដុល្លារ ក្នុងពេលនេះផងដែរលោកអភិបាលស្រុករវៀង
បានជួយឧបត្ថម្ភសិស្សជួបការលំបាកចំនួនបីនាក់ក្នុងម្នាក់សម្លៀកបំពាក់ចំនួន២កំភ្លេនិងស្បែកជើង១គូរ។
ជាចុងបញ្ចប់ឯកឧត្តមសូមផ្តាំផ្ញើឲ្យកូនក្មួយខំប្រឹងប្រែងរៀនសូត្រ ធ្វើជាសិស្សល្អកូនល្អ៕ដោយនិពន្ធនាយករង
សា ប៊ុនស៊ី
