ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខេត្តព្រះវិហារ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញ អធិការក្រុង-ស្រុកទាំង៨ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៥១

(ព្រះវិហារ)៖ ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញ អធិការក្រុង-ស្រុកទាំង៨ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៥១ ក្នុងខេត្ត ត្រូវបន្តសហការរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការចរាចរគ្រឿងញៀន ក្រុមក្មេងទំនើង សិស្សគេចសាលារៀន និងបទល្មើសផ្សេងៗទៀត ឱ្យអស់ពីក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល និងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាថ្ងៃទី៣ មិថុនា ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ ពិធីនោះផងដែរ ក៏មានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍, វរសេនីយ៍ស្នងការរង, អនុផែន, នាយ-នាយរងការិយាល័យ, អធិការ, អធិការរងនគរបាលក្រុង-ស្រុកទាំង៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៥១ឃុំ-សង្កាត់ ផងដែរ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ក៏បានផ្តល់អនុសាសន៍ដឹកនាំ ដោយត្រូវបន្តសហការរួមគ្នាបំពេញភារកិច្ចឱ្យបានល្អ និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ធ្វើយ៉ាងណាត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រឿងញៀន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិធីប្រកាសតំលើងមុខតំណែងនឹងបំពាក់ឋានន្តរសក្តិជូនដល់យោធិននៃកងរាជអាវុធហត្ថចំនួន៧២រូប  

ខេត្តព្រះវិហារ ៖នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារនាព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤បានធ្វើពិធីប្រកាសតំលើងមុខតំណែងនឹងបំពាក់ឋានន្តរសក្តិជូនដល់យោធិននៃកងរាជអាវុធហត្ថចំនួន៧២រូប ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតី្តភាពលោកឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការ.កងរាជអាវុធហត្ថខេត្តព្រះវិហារ។ នៅក្នុងពិធីនោះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាកអស់លោក លោកស្រីជាមេបញ្ជាការរង នាយសេនាធិការង ប្រធានមន្ទី នាយការិយាល័យរួមនឹងអស់លោកមេបញ្ជាការ ដែលអញ្ជើញមកពីបណ្តាមូលដ្ឋានក្រុងស្រុកទាំង៨ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះលោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានសម្តែងនៅមនោសញ្ចេតនាសោមនស្សរីករាយជាមួយនឹងយោធិននៃកងរាជអាវុធហត្ថថិតក្រោមឱវាទរបស់លោកទាំងអស់ដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលក៏ដូចថ្នាក់ដឹកនាំក្រសួងការពារជាតិផ្តល់កាទុកចិត្តតំលើងមុខតំណែងនឹងបំពាក់ឋានន្តរសក្តិឲ្យនៅក្នុងឪកាសនេះដែលនេះជាសក្ខីភាពដ៏ឩង្តុឧត្តមដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើងតែងគិតនិងឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងដែលយោធិនរបស់យើងខិតខំបម្រើជាតិមាតុភូមិនឹងប្រជាពលរដ្ឋកន្លងមក។ ជាមួយគ្នានោះលោកមេបញ្ជាការក៏បានផ្តាំផ្ញើរ នឹងស្នើរសុំដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ដែលត្រូវបានតំលើងមុខតំណែងក៏ដូចជាបំពាក់ឋានន្តរសក្តិក្នុងពេលនេះហើយគឺមិនត្រូវយកមុខតំណែងឬក៏ឋានន្តរសក្តិនេះទៅប្រព្រឹត្តអំពើអ្វីមួយដែលប្រាស់ចាក់ពីតួរនាទីនឹងភារកិច្ចរបស់ខ្លួនឡើយ។ លោកមេបញ្ជាការថាគឺត្រូវយកមុខតំណែងដែលយើងទទួលបានពេលនេះបន្តខិតខំប្រឹងប្រែងចូលរួមរក្សាសណ្តាប់ធ្នាប់ចូលរួមទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗគោរពវិន័យឲ្យបានមុឺងម៉ាត់ស្រាវជ្រាវក្រុមជនទាំងឡាយណាដែលបង្កអសន្តិសុខដល់សង្គមជាតិមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទះរបស់រាស្ត្រ។ បន្ថែមពីនោះលោកមេបញ្ជាការថាជាកាពិតណាស់កម្លាំងយោធិននៃកងរាជអាវុធហត្ថរបស់យើងគឺដើរតួរយ៉ាងសំខាន់ជាសរសេរគ្រឹះដ៏រឹងមាំជាកម្លាំងចលករដ៏រស់រវើកជាមួយនឹងរាជរដ្ឋាភិបាលហើកិច្ចការស្នូលដែលមន្ត្រីអាវុធហត្ថយើងធ្វើទទួលបានជោគជ័យកន្លងមកលោកមេបញ្ជាការថាគឺត្រូវបន្តអនុវត្តធ្វើបន្តទៀត៕ សូមបញ្ជាក់ផងដែរថាយោធិននៃកងរាជអាវុធហត្ថចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដែលត្រូវបានប្រកាសមុខតំណែងនឹងបំពាក់ឋានន្តរសក្តិនាខណះពេលនោះមានចំនួនសរុប៧២រូប។ ក្នុងនោះយោធិនដែលត្រូវតំលើងឋានន្តរសក្តិមានចំនួន៤រូបនឹងយោធិនដែលទទួលបានមុខតំណែងថ្មីមានចំនួន៤០រូបផងដែរ៕និពន្ធ នាយករង សាន ប៊ុនស៊ី

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកង រាជអាវុធហត្ថស្រុកកងមាស!

(កំពង់ចាម) ៖ថ្ងៃទី០១ខែមិថុនាឆ្នាំ ២០២៤កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ និងចាប់យកវត្ថុតាងជាក់ស្ដែង។ ក្នុងប្រតិបត្តិការនោះ​ ដោយ​អនុវត្ត​តាម​បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានធ្វេីឡេីង​កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤​ម្សិលមិញនេះ​។ ចំណែក​វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន​៖​ ម៉ូតូចំនួន២២ គ្រឿង មាន់រស់ចំនួន ០៥ ក្បាល ជញ្ជីងចំនួន ០១ គ្រឿង ស្កុតរុំជើងមាន់ចំនួន ២៨ ដុំ ខ្លាយមាន់ដែកចំនួន ០៦ គូ ប្រាក់រៀលចំនួន ៣៩០,០០០ រៀល ។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕និពន្ធនាយករង សាន ប៊ុនស៊ី

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

វេទិកាសាធារណៈថ្នាក់ជាតិ ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា

មណ្ឌលគិរី ៖ថ្ងៃទី៣១ខែឧសភាឆ្នាំ ២០២៤ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកពេជ្រាដា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម អុីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះគាំទ្រស្រុកពេជ្រាដា លោក ងិន សុវិមាន អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកពេជ្រាដា និងលោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ដោយមានការចូលរួមពី លោក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តគោត្តមៈសុទ្ធារាម(ហៅវត្តដេអេ)ស្ថិតនៅស្រុកពេជ្រាដា៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

វេទិកាសាធារណៈថ្នាក់ជាតិ ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា

មណ្ឌលគិរី ៖ថ្ងៃទី៣១ខែឧសភាឆ្នាំ ២០២៤ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកពេជ្រាដា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម អុីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះគាំទ្រស្រុកពេជ្រាដា លោក ងិន សុវិមាន អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកពេជ្រាដា និងលោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ដោយមានការចូលរួមពី លោក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តគោត្តមៈសុទ្ធារាម(ហៅវត្តដេអេ)ស្ថិតនៅស្រុកពេជ្រាដា៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោស សម្អាសគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេ និងសមុទ្រ …

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល អង្គភាពស៊ីម៉ាក់ អង្គភាពកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរក្រុមការងារ ជាពិសេសកងកម្លាំងប្រតិបត្តិការផ្ទាល់ ដែលមានកងកម្លាំងនៃអង្គភាពអិនភីម៉ិច អង្គភាពស៊ីម៉ាក់ បញ្ជាការដ្ឋានទ័ពពិសេស៩១១ កងកម្លាំងនគរបាលជាតិ ដែលលះបង់កម្លាំងកាយ កម្លាំងចិត្ត ពុះពារគ្រប់ឧបសគ្គ ចុះមុជទឹកក្នុងបាតទន្លេ ដើម្បីរាវរកគ្រាប់ និងបីគ្រាប់ឡើងពីបាតទន្លេ ប្រកបដោយជោគជ័យជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ក្រុមការងារបានសិក្សាស្រាវជ្រាវនូវទីតាំងនាវាដឹកគ្រាប់ដែលលិចតាមដងទន្លេមេគង្គ តាមដងទន្លេនានា និងក្នុងសមុទ្រជាច្រើនទីតាំង ក្នុងនោះបានបញ្ចប់ដោយជោគជ័យ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ […]