ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិធីប្រកាសតំលើងមុខតំណែងនឹងបំពាក់ឋានន្តរសក្តិជូនដល់យោធិននៃកងរាជអាវុធហត្ថចំនួន៧២រូប  

ខេត្តព្រះវិហារ ៖នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារនាព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤បានធ្វើពិធីប្រកាសតំលើងមុខតំណែងនឹងបំពាក់ឋានន្តរសក្តិជូនដល់យោធិននៃកងរាជអាវុធហត្ថចំនួន៧២រូប

ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតី្តភាពលោកឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការ.កងរាជអាវុធហត្ថខេត្តព្រះវិហារ។

នៅក្នុងពិធីនោះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាកអស់លោក លោកស្រីជាមេបញ្ជាការរង នាយសេនាធិការង ប្រធានមន្ទី នាយការិយាល័យរួមនឹងអស់លោកមេបញ្ជាការ ដែលអញ្ជើញមកពីបណ្តាមូលដ្ឋានក្រុងស្រុកទាំង៨ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះលោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានសម្តែងនៅមនោសញ្ចេតនាសោមនស្សរីករាយជាមួយនឹងយោធិននៃកងរាជអាវុធហត្ថថិតក្រោមឱវាទរបស់លោកទាំងអស់ដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលក៏ដូចថ្នាក់ដឹកនាំក្រសួងការពារជាតិផ្តល់កាទុកចិត្តតំលើងមុខតំណែងនឹងបំពាក់ឋានន្តរសក្តិឲ្យនៅក្នុងឪកាសនេះដែលនេះជាសក្ខីភាពដ៏ឩង្តុឧត្តមដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើងតែងគិតនិងឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងដែលយោធិនរបស់យើងខិតខំបម្រើជាតិមាតុភូមិនឹងប្រជាពលរដ្ឋកន្លងមក។

ជាមួយគ្នានោះលោកមេបញ្ជាការក៏បានផ្តាំផ្ញើរ នឹងស្នើរសុំដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ដែលត្រូវបានតំលើងមុខតំណែងក៏ដូចជាបំពាក់ឋានន្តរសក្តិក្នុងពេលនេះហើយគឺមិនត្រូវយកមុខតំណែងឬក៏ឋានន្តរសក្តិនេះទៅប្រព្រឹត្តអំពើអ្វីមួយដែលប្រាស់ចាក់ពីតួរនាទីនឹងភារកិច្ចរបស់ខ្លួនឡើយ។
លោកមេបញ្ជាការថាគឺត្រូវយកមុខតំណែងដែលយើងទទួលបានពេលនេះបន្តខិតខំប្រឹងប្រែងចូលរួមរក្សាសណ្តាប់ធ្នាប់ចូលរួមទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗគោរពវិន័យឲ្យបានមុឺងម៉ាត់ស្រាវជ្រាវក្រុមជនទាំងឡាយណាដែលបង្កអសន្តិសុខដល់សង្គមជាតិមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទះរបស់រាស្ត្រ។

បន្ថែមពីនោះលោកមេបញ្ជាការថាជាកាពិតណាស់កម្លាំងយោធិននៃកងរាជអាវុធហត្ថរបស់យើងគឺដើរតួរយ៉ាងសំខាន់ជាសរសេរគ្រឹះដ៏រឹងមាំជាកម្លាំងចលករដ៏រស់រវើកជាមួយនឹងរាជរដ្ឋាភិបាលហើកិច្ចការស្នូលដែលមន្ត្រីអាវុធហត្ថយើងធ្វើទទួលបានជោគជ័យកន្លងមកលោកមេបញ្ជាការថាគឺត្រូវបន្តអនុវត្តធ្វើបន្តទៀត៕

សូមបញ្ជាក់ផងដែរថាយោធិននៃកងរាជអាវុធហត្ថចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដែលត្រូវបានប្រកាសមុខតំណែងនឹងបំពាក់ឋានន្តរសក្តិនាខណះពេលនោះមានចំនួនសរុប៧២រូប។
ក្នុងនោះយោធិនដែលត្រូវតំលើងឋានន្តរសក្តិមានចំនួន៤រូបនឹងយោធិនដែលទទួលបានមុខតំណែងថ្មីមានចំនួន៤០រូបផងដែរ៕និពន្ធ
នាយករង សាន ប៊ុនស៊ី

Leave a Reply

Your email address will not be published.