ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុករវៀង ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្តាប់ ក្រោយក្មេងទំនើងទាំង២ក្រុមនេះ បានជិះម៉ូតូដេញវាយតប់គ្នាតាមផ្លូវ ប្រដាប់ដោយដាវ និងកាំបិត

(ព្រះវិហារ)៖ ក្រុមក្មេងទំនើង២ក្រុម ចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុករវៀង ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្តាប់ ក្រោយក្មេងទំនើងទាំង២ក្រុមនេះ បានជិះម៉ូតូដេញវាយតប់គ្នាតាមផ្លូវ ប្រដាប់ដោយដាវ និងកាំបិត។ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងនៅព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ថា ករណីក្មេងទំនើញទាំង២ក្រុម មានគ្នាចំនួន១៤នាក់ ដេញវាយតប់គ្នានេះ បានកើតឡើងនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចអនុវិទ្យាល័យរស្មីរីករាយ ឃុំរីករាយ ស្រុករវៀង ឃើញសកម្មភាពបែបនេះ នគរបាលប៉ុស្តិ៍រដ្ឋបាលចុះអន្តរាគមន៍ភ្លាមៗ តែក្រុមក្មេងទំនើងទាំងនេះបានគេចខ្លួនបាត់។ នាយការិយាល័យ បានបញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើង និងក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ ដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុម ចំនួន១២នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៧គ្រឿង ដាវចំនួន៤ដើម និងកាំបិតចំនួន២។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង២ក្រុម និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ចំពោះក្មេងទំនើងដែលរត់គេចខ្លួន សមត្ថកិច្ច […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ប្រាក់សុវណ្ណបានថ្លែងថា ៖ ក្រុមប្រឹក្សាស្រុក ដែលបានបោះឆ្នោតជាប់ មិនត្រូវប្រកាន់មកពីសមជិកគណបក្សណានោះទេ ត្រូវចូលរួម យកចិត្តទុក្ខដាក់ បំរើការងារឲបានល្អ ព្រោះក្រុមប្រឹក្សាជាដំណាងឲប្រជាពលរដ្ឋក្នុងមូលដ្ឋានថ្នាក់ក្រោមជាតិទាំងមូល

ព្រះវិហារ ៖ ឯកឧត្តម ប្រាក់សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងបែមនេះក្នុងឪកាសប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុករវៀង ចំនួន១៧នាក់ ស្រី២នាក់ ក្រោមអធិបតីភាព  ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានមន្ទីជុំវិញខេត្ត កងកំលាំងទាំង៣ និងរដ្ឋបាលឃុំ នៅព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៤នៅសាលាស្រុករវៀង។ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបានឲថ្លែងនាឪកាសនោះថា ៖ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ តាមរយៈការអនុវត្ត នូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយបញ្ចកោណដែលរាជរដ្ឋា ភិបាលថ្មី ទើបតែដាក់ចេញគោលនយោបាយដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលកម្ពុជា។ ក្នុងរយៈពេលពេញមួយអាណត្តិ នៃការអនុវត្តការងារបស់ ក្រុមប្រឹក្សាស្រុករវៀងរយៈពេល៥ឆ្នាំ ការអនុវត្តលើកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សា ស្រុក និងឃុំ បានធ្វើវេទិកាសិរី ដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ និងសំរេចបាន ផ្លូវថ្នល់ជាច្រើនខ្សែរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧រូប ត្រូវបានប្រកាសចូលកាន់តំណែងក្នុងអាណត្តិទី ៤ ឆ្នាំ ២០២៤

កំពង់ចាម​:​ សមាជិកនៃក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ ចំនួន២៧រូប​ ដែលមានឯកឧត្តម ខ្លូត ផន បន្តជាប្រធាន​ ត្រូវ​បាន​ប្រារព្ធ​ពិធី​ប្រកាសចូលកាន់តំណែង​ នាព្រឹកទី១១ ខែមិថុនា​ ឆ្នាំ២០២៤  ក្រោមវត្តមាន​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ ។ ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា​ គណៈអភិបាលខេត្ត បានសហការ ល្អជាមួយក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្នុងរយៈពេល៥ឆ្នាំ​កន្លងមក​ សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។ ជាពិសេស ការអភិវឌ្ឍនខេត្ត ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាទំនាស់នានា សំណើសំណូមពររបស់ប្រជាពលរដ្ឋ ការចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងការលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងបានផ្តល់នូវឱកាសគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋក្នុងការ ប្រកបមុខរបរចិញ្ចឹមជីវិត ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ដែលជាមធ្យមមនុស្សម្នាក់ៗមាន ប្រាក់ចំណូលប្រហែល ១.៧២៥ដុល្លារ និងខេត្តមានទំហំសេដ្ឋកិច្ចប្រមាណ ២ពាន់លាន ដុល្លារ ក្នុងឆ្នាំ២០២៣ កន្លងមកនេះ។​ ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្តមសន្តិបណ្ឌិត នេត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារ មានការរៀបចំពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំង ទាំង៣ អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអានរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក៏ដូចជាការចូលរួមចំណែករបស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ជាពិសេសបានសម្តែងនូវការចូលរួម​អបអរសាទរយ៉ាងក្រៃលែងចំពោះក្រុមប្រឹក្សាខេត្តទាំង១៩រូប សម្រាប់អាណត្តិថ្មីនេះផងដែរ។ ឯកឧត្តម បន្តថា ក្នុងនាម ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សូមប្តេជ្ញាបន្ត ចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ ព្រមទាំងបន្ត ជំរុញ ការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ សម្រាប់ការ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈកំណែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជិតពីខែហើយគ្រួសារឈ្មោះប៊ុរ ប៊ាន និងប្រពន្ធឈ្មោះស៊ន់ ស៊ីណាត ត្រូវជា ឪពុកម្តាយ របស់ឈ្មោះប៊ាន ឌួង ដែលជា ជនរង្គ្រោះត្រូវបានក្មេងទំនើង វាយសម្លាប់ មិនទាន់បានពន្លឺយុត្តិធម៌

ករណីអំពើឃាតកម្មវាយនឹងប្រនួងគប់ នឹងដំថ្មប ណ្តាលឲ្យ(ស្លាប់) កេីតហេតុកាលពីថ្ងៃ ទី១៣ខែមេសា   ឆ្នាំ២០២៤  វេលាម៉ោង ២ និង ៣០ នាទី  ពេលវេលាថ្ងៃល្ងាច ខេត្តត្បូងឃ្មុំ÷មានករណីមនុស្សឃាត នៅចំណុចព្រំប្រទល់ស្រុកពញាក្រែក និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះមានឈ្មោះប៊ាន ឌួង ភេទ ប្រុស អាយុ18 ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរធ្វើការនៅក្រុម ជិពម៉ុង លក់គ្រឿងសំណង់ មានទីលំនៅភូមិ ស្រឡៅច្រឹង ឃុំវាលម្លូរ ស្រុកពញាក្រែក។បានមកលេងផ្ទះ នៅរដូវបុណ្យចូលឆ្នាំខ្មែរពេលនោះ ឈ្មោះប៊ាន ឌួងបានសុំម្តាយទៅលេងខេត្តត្បូងឃ្មុំ ហើយក៏វិលត្រ ឡប់មកផ្ទះវិញដល់ចំណុចភូមិពពេល ឃុំពពេលព្រំប្រទល់ជាប់ស្រុក ពញាក្រែកនិងស្រុកតំបែរ ឃើញមានក្រុមក្មេងស្ទាវផឹកស៊ីឈ្លួសគ្នាវ៉ៃ កាប់ចាក់ពេលនោះឈ្មោះប៊ាន ឌួង ដែលជាជនរង្គ្រោះមិនបានដឹងរឿងអ្វី ក៏មកដល់ចំណុចកើតហេតុស្រាបតែ មានជនបង្ករមានគ្នាពីនាក់ដែលគេស្គាល់ច្បាស់គឺឈ្មោះ គឿន កង ភេទប្រុស អាយុ 20 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អតីតមេគយខេត្តបន្ទាយមានជ័យលោកនូ ស៊ីថាដល់អាយុចូលនិវត្តន៍ ហើយស្រាប់ឥឡូវរត់ការសុំថ្នាក់លើបន្តការងាររួចត្រូវបានតែងតាំង ជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា​ភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម?

ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៤ (រាជធានីភ្នំពេញ)÷ ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានមកកាន់តំណែងថ្មីជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា​ ខណៈគាត់ឡើងកាន់តំណែងជាអគ្គនាយករង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ…! ។ ក៏ប៉ុន្តែបន្ទាប់ពី​បានឡើងកាន់តំណែង​ថ្មីភ្លាម​លោក​បាន​ដាក់​ពង្រាយ​មន្ត្រី​គយចល័តគ្រប់ច្រកល្ហក​រួមទាំងតាម​ផ្លូវជាតិ​ផងដែរ​ដើម្បី​ទប់​ស្កាត់​អំពើរត់ពន្ធ​។​ ប៉ុន្តែ​ប្រភពពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូនទំនិញ​ពី​ប្រទេស​ជិតខាង​ចូលមកកាន់​រាជធានីភ្នំពេញ​បាន​ប្រាប់ថា​ តាំងពីលោក​ នូ​ ស៊ីថា​ ឡើងកាន់តំណែងភ្លាម​តម្រូវអោយមាន​រាប់ក្បាលឡានបង់លុយ​ច្រើនៗ​ដោយលើកហេតុផលថា​ដើម្បី​រកចំណូល​ចូល​ជាតិ​ តែធាតុពិតកំពុងតែឆ្លៀតស្រង់ដើមវិញច្រើនជាងរកចំណូលចូលជាតិ​។ ថ្មីៗនេះបើតាមការលើកឡើងរបស់ប្រភពផ្ទៃក្នុងគយ បើសង្ឃឹមទៅលើសាម៉ីស្ថាប័ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជានោះ គេមិនសង្ឃឹមទេ មានតែអង្គភាព ACU ប៉ុណ្ណោះដែលអាចរកឃើញនូវភាពស្អុយរលួយរបស់លោក នូ ស៊ីថា ជាអតីតជាប្រធានសាខាគយ និងរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានលេបថ្នាំពន្យាកំណើតរហូតបានឡើងកាន់ដំណែងជាប្រធាននាយកដ្ឋានគយចល័តដែលល្បីពីខេត្តបន្ទាយមានជ័យពីរឿងពុករលួយថាមិនធម្មតានោះ​ ! មិនតែប៉ុណ្ណោះភាពល្បីល្បាញ ​របស់លោក នូ ស៊ីថា មិនត្រឹមតែល្បីថាជានាយគយពូកែរចាប់ជម្រឹតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថាជាជនពូកែសូកប៉ាន់ អែបអបថ្នាក់លើ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន មកពីខេត្តទាំង៩ផ្សេងៗគ្នា មានចំនួនសរុប ៦៨គ្រួសារ ស្មើរនិង ២៤៥នាក់ ប្រុស១៥៨នាក់ ដែលបានមកបោះជំរុំនៅលើអាងទំនប់រក្សាធ្វើនេសាទ ត្រូវបានមន្ទីរកសិកម្ម រួមជាមួយរដ្ឋបាលស្រុករវៀងទុកពេលឲ្យរយៈពេល៣ថ្ងៃ ត្រូវរុះរើទៅលំនៅដ្ឋានរាងៗវិញ ក្រោយពីចុះផ្សព្វផ្សាយ និងជូនដំណឹង

(ខេត្តព្រះវិហារ )៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរកសិកម្ម រួមជាមួយរដ្ឋបាលស្រុករវៀង បានចុះផ្សព្វផ្សាយនិងជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកតាំងទីលំនៅអណាធិបតេយ្យ លើខ្នងទំនប់អាងទឹករក្សា ដើម្បីប្រកបមុខរបរនេសាទ ត្រូវបានឲពួកគាត់ធ្វើការរុះរើ និងចាកចេញទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ ក្នុងឱកាសនោះដែល ក្រុមការងារបានទុកពេលឲ្យពួកគាត់រយៈពេល ៣ថ្ងៃ ដោយកំណត់យកត្រឹមម៉ោង ៤:០០នាទីរសៀល ថ្ងៃច័ន្ទ ទី១០ ខែមុថុនា ឆ្នាំ២០២៤ ត្រូវរុះរើដោយខ្លួនឯងចេញឲ្យអស់ពីទីតាំងខាងលើនោះ បើមិនដូចច្នោះទេ និងចាត់ការតាមផ្លូវ។ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានដឹងថា ៖ ប្រជាពលរដ្ឋខាងលើ ពួកគាត់បានមករកត្រី ដោយមានការបង្ហោះតាមបណ្ដាញសង្គមតៗគ្នា ទើបធ្វើឲប្រជាពលរដ្ឋតាមបណ្ដាលខេត្តផ្សេងៗ ពួកគាត់បានសំរុកមកហើយមានការបោះជុំរុំថែមទៀតផង បង្កឲមានភាពអាណាធិបតេយ្យ ធ្វើឲទឹកកខ្វក់ ធំក្លិនស្អុយ ឆ្អាបត្រី ដែលនៅតំបន់នេះតែងតែមានបងប្អូនប្រជាពលរដ្ឋមកលេងនិងស្រូបយកខ្យល់អាកាសបរិសុទ្ធក្រោយពីសម្រាក់ពីការងារ។ ហើយសំខាន់ទៀតនោះគឺសុខសុវត្ថិភាពសម្រាប់ពួកគាត់ដែលមកស្នាក់នៅទីនោះ។ ហើយអាចបង្កហានិភ័យផ្សេងជាយថាហេតុ ដោយជំនន់ទឹកភ្លៀងមិនបានប្រាប់យើងមុននោះទេ ។ ហើយលោកបានបន្តទៀតថា ក្នុងនាមជាអាជ្ញាធរ បានពន្យល់នែនាំដល់ពួកគាត់ដែលបានមកបោះជុំរុំខាងលើ ត្រូវចូលរួមអនុវត្តន៍តាមការមែនរបស់អាជ្ញាធរ ក៏ដូចក្រសួងកសិកម្ម ត្រូវរុះរើឲបានតាមការកំណត់ដែលបានជំរាបជូន បើមិនដូចច្នោះទេខាងអាជ្ញាធរនិងអនុវត្តន៍ទៅតាមផ្លូវច្បាប់។ លោក ពឹង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីឯកឧត្តម សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ

ខេត្ត ព្រះវិហារ÷  នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤  លោក រឹទ្ធិសូណា អធិការស្រុកជ័យសែនបានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកជ័យសែន បានចុះបិទទីតាំងបើកល្បែងឆ្នោតឡូតូ បានចំនួន២ទីតាំងលើ២ឃុំ គឺឃុំ ស្អាង និងឃុំតស៊ូ ពុំមានច្បាប់អនុញ្ញាត ម្ចាស់ផ្ទះ(ជួលឲ្យបើកល្បែងខាងលើ)មានឈ្មោះដូចខាងក្រោម: ១.ឈ្មោះ កែវ ឡូត ភេទ ប្រុស អាយុ ៦៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ គោក ឃុំ ស្អាង ស្រុកជ័យសែនខេត្តព្រះវិហារ ២.ឈ្មោះ ឈឿន ណារីម ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិតស៊ូ ឃុំតស៊ូស្រុកជ័យសែនខេត្តព្រះវិហារ កម្លាំងជំនាញបានធ្វើកំណត់ហេតុដកហូតវត្ថុតាងបានរួមមាន ទូរទស្សន៍ចំនួន ២គ្រឿង ម៉ាសុីនព្រីនក្រដាសឡូតូចំនួន ២គ្រឿង តេលេទូរទស្សន៍ចំនួន ២ និងក្រដាសសម្រាប់ព្រីន ចំនួន ១កេះ យកមករក្សាទុកនៅអធិការដ្ឋាន និងបានធ្វើកិច្ចសន្យាជាមួយនឹងម្ចាស់លំនៅដ្ឋានអោយបញ្ឈប់ការជួលទីតាំងសម្រាប់បើកទៀត ។ […]

ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់

អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ឱ្យខិតខំបំពេញភារកិច្ច លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

(ខេត្តកំពង់ចាម)÷ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានជំរុញដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ឱ្យខិតខំបំពេញភារកិច្ច លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល នៅចុងខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ ។​ ការជំរុញបែបនេះ​ក្នុងកិច្ចប្រជុំ ស្ដីពីការជំរុញបញ្ចប់ស្ថានភាព ការបន្ទោរបង់ពាលវាលពាសកាល នៃក្រុង ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម  នាព្រឹកថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២៤​ ។ ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ មកដល់ពេលនេះ គឺយើងរួមគ្នាតាំងចិត្តត្រូវធ្វើ ការងារខាងលើនេះ​ឱ្យ​បានបញ្ចប់ក្នុងខែ មិថុនា នេះ និងដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្ត បញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF) នៅចុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ។ ឯកឧត្តមអភិបាលខេត្ត បានរំលឹកដល់មន្ត្រីមន្ទីរអង្គភាពជំនាញ ឱ្យពិនិត្យមើល នូវបញ្ហា ដែលនៅសេសសល់ ហើយត្រូវតាំងចិត្តធ្វើឱ្យបាន ដើម្បីសម្រេចដល់គោលដៅ ។ ជាមួយគ្នានោះ​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍

កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ថ្លែងក្រើនរំលឹកលើផែនការងារសំខាន់ៗ ចំនួន០៣ ÷ ១.ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ២.ផែនការងារព្រហ្មទ័ណ្ឌ : សំដៅ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ទាន់ពេលវេលា ធានាថែរក្សាបាន សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ៣.ផែនការងារអត្តសញ្ញាណកម្ម បង្កើនប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ទាប់ពីលោកវរសេនីយ៍ឯក ហួត សាវុធ នាយការិយាល័យសរុបផែនការ បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ប្រចាំសប្ដាហ៍រួចមក លោកឧត្តមសេនីយ៍ទោស្នងការ បានឯកភាព និងកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលចូលរួមយ៉ាងសកម្ម ចំពោះការអនុវត្ត តួនាទី/ភារកិច្ចជំនាញ សម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដូចបញ្ជាក់ក្នុងរបាយការណ៍ ខាងលើនេះស្រាប់។ ជាមួយការខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់បងប្អូនកងកម្លាំង ជាប្រចាំថ្ងៃនាពេលកន្លងមក លោកឧត្តមសេនីយ៍ ស្នងការ បន្ថែមលើការងារ […]