ព័ត៌មានជាតិ

គម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវឃុំសង្កាត់ជាសារធារណៈនៅឃុំរូង.ស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី

(ខេត្តត្បូងឃ្មុំ)÷ថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០២៤ព្រឹកគម្រោងដេញថ្លៃស្ថាបនាសាងសង់ផ្លូវនៅសាលាឃុំរូងមានបីគម្រោងតែមួយគំរោងត្រូវបានលើកទៅថ្ងៃខាងមុខដោយឡែកនៅពីរគម្រោងទៀត
មានឃុំរូងនិងឃុំជាំ។

គម្រោងដេញថ្លៃនេះដោយមានការចូលរួមលោកអភិបាលរងស្រុកមេមត់និងអនុប្រធានទីចាត់ការលទ្ធកម្មខេត្តត្បូងឃ្មុំ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើននាក់និង
អ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែរ។

ការដេញថ្លៃស្ថាបនាសាងសង់ផ្លូវបានពីរគំរោងទី១បានទៅលើឃុំជាំស្ថាបនាសាងសង់ផ្លូវគ្រួសក្រហម
ប្រវែង១៤២៦ម៉ែត្រ.ទទឹង៤ម៉ែត្រកម្រាស់១,៥០មមដាក់លូ១កន្លែងនិងស្លាកគម្រោង១។តំលៃប៉ាន់ស្មាន១០២;២៨១.១០០លានរៀលគត់។បានទៅម្ចាស់ក្រុមហ៊ុន ហ៊ួត ឆៃលីម ដេញបាន៧១.០០០.០០០លានរៀល
គត់។

គម្រោងទី២បានទៅលើឃុំរូងតម្លៃប៉ាន់ស្មាន១២៩.៨៧៩.៦០០លានរៀលគត់បានទៅលើក្រុមហ៊ុន ស្រុង សឿនក្នុងតម្លៃមិនទាន់កែក្នុងតារាង.២៦.២៨៧.០០០លានរៀលគត់។តម្លៃកែឡើង៥៤.០០០.០០០.លានរៀលគត់។សំណួរសួរថាក្នុងនាមជា
ប្រធានលទ្ធកម្មឃុំមានសិទ្ធិកែតម្លៃដែលដេញបានតាមតម្រូវដែលខ្លួនពេញចិត្តឬ?
សំណួរមួយទៀតចុះ
ហេតុអ្វីក្រុមហ៊ុនដេញថ្លៃក្នុងតម្លៃទាបបន្ទាប់ហេតុអ្វីក៏មិនឲ្យតើ
លោកឆនយ៉តមេឃុំរូង ក្នុងនាមប្រធានលទ្ធកម្មឃុំមិនឲ្យទៅក្រុមហ៊ុននោះជាអ្នកឈ្នះ
ក្នុងតារាងតម្លៃទាបបន្ទាប់មានម្ចាស់ក្រុមហ៊ុន សៀក លាង ហៃ ដេញបានតម្លៃ៥៤.០៤0០០០រៀលគត់)តើនេះជាការឃុបឃិតឬក៏យ៉ាងណាបានជាតម្លៃទាបបន្ទាប់មិនអោយឈ្នះ ក្នុងនាមលោកជាប្រធានលទ្ធកម្មឃុំមិនឱ្យលទ្ធផលអ្នកលេខទាបបន្ទាប់ឈ្នះ។
ការដេញថ្លៃហាក់បីដូចមានការត្រៀមចំទុកជាមុខ នេះជាការចំងល់របស់ប្រជាពលរដ្ឋ៕

ខាងអង្គភាពគេហទំព័រprkយើងខ្ញុំ
ធ្វើការចុះផ្សព្វផ្សាយព័ត៌មានក្នុងនៃស្ថាបនាតែប៉ុណ្ណោះមិនបានរិះគន់ជាន់ពន្លិចបុគ្គលណាម្នាក់ឡើយ៕

Leave a Reply

Your email address will not be published.