ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភ្នំពេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងជួយផ្លាស់ប្តូរផ្នត់គំនិតយុវជនជំនាន់ក្រោយមិនប្រើប្រាស់ថង់ប្លាស្ទិកដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសស្រស់បំព្រង

ថ្ងៃទី07 ខែ​ធ្នូ ឆ្នាំ 2023 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន វាយតម្លៃខ្ពស់ចំពោះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលជាចលនាមួយកំពុងបានអនុវត្តក្នុងស្រទាប់យុវជន ក្នុងការផ្លាស់ប្តូរផ្នត់គំនិតមិនប្រើថង់ប្លាស្ទិក និងចោលសំរាមផ្តេសផ្តាសទៅថ្ងៃក្រោយ ដែលនឹងជួយឱ្យកម្ពុជា ក្លាយជាប្រទេសដ៏ស្រស់ស្អាត គ្មានប្លាស្ទិក ប្រជាពលរដ្ឋរស់នៅដោយក្តីរីករាយ មានសុភមង្គល ជួយដល់ដល់សុខភាព និងជីវភាពបានល្អប្រសើរឡើង។ ថ្លែងក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨»  ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា កន្លងមក យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍មូលដ្ឋាន និងបានចូលរួមក្នុងចលនាយ៉ាងខ្លាំងក្លា ពិសេសក្នុងនេះសិស្សានុសិស្សជាច្រើនតែងបង្ហាញពីការប្តេជ្ញាចិត្តមោះមុត ក្នុងការកាត់បន្ថយប្រើប្រាស់ថង៉ប្លាស្ទិក។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា ការដោះស្រាយបញ្ហាសំរាមគឺជារឿងដ៏ធំមួយ ដើម្បីសម្អាតផ្ទះសម្បែងរបស់យើងឱ្យស្អាត ក៏ដូចជាសម្អាតប្រទេសជាតិយើង ឱ្យមានភាពស្រស់ស្អាត ដើម្បីទទួលនូវការចាប់អារម្មណ៍ពីទេសចរ និងអ្នកវិនិយោគទុននានា រួមទាំងមានការគោរពកោតសរសើរ ថាកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត និងបានឆ្លុះបញ្ចាំងពីមរតកវប្បធម៌របស់ខ្មែរល្បីល្បាញ ដែលមានការរស់នៅស្អាតផងដែរ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញជំហប្ដេជ្ញាបន្តជាដៃគូកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំទៅមុខទៀត

ថ្ងៃទី 05ខែធ្នូឆ្នាំ2023 ភ្នំពេញ ៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាបណ្ឌិត ប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំទៅមុខទៀត។ កញ្ញាបណ្ឌិត ថ្លែងបែបនេះ នាឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត បានអនុញ្ញាតជូនកញ្ញា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ កញ្ញាបណ្ឌិត ក៏បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត អំពីសមិទ្ធផលនានាដែលអង្គការសម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យក្នុងការអនុវត្តគម្រោងផ្សេងៗនាពេលកន្លងមក។ ជាកិច្ចឆ្លើយតបឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារព្រៃឈើ, អភិរក្សជីវៈចម្រុះ, ការសង្គ្រោះថែទាំសត្វព្រៃព្រមទាំងការជួយជ្រោមជ្រែងដល់សហគមន៍មូលដ្ឋាន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការប្ដេជ្ញាចិត្តបន្តគាំទ្របេសកកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងផ្ដល់កិច្ចសហការសម្របសម្រួលបញ្ហានានា ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ១ភូមិក្រសាជេទ ឃុំរំចេក ស្រុក​ព្រះស្ដេច​ និងបក្ខពួកកំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ​ទាំងយប់ថ្ងៃ ក្រោមការគ្រប់គ្រងរបស់ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង.!

ថ្ងៃទី06ខែធ្នូឆ្នាំ2023 ខេត្តព្រៃវែង ៖ ថ្មីៗនេះប្រភពពីក្រុមអាជីវករ​និងឈ្មួញរកស៊ីដឹក ជញ្ជូនដែក.គ្រួស.ថ្ម.សុីម៉ង់ត៍និងទំនិញ​ផ្សេងៗឆ្លងកាត់ផ្លូវ ជាតិលេខ ១ នៅចំណុចភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីពុករលួយរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ដែលស្ថិតនៅភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។ ប្រភពបានបន្តថា ប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវ ជាតិ​លេខ ១ ភូមិក្រសាជេទ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត ​ព្រៃវែង កំពុងសប្បាយចិត្តប្រមូល​លុយ​ចែកគ្នាធ្វើ​មាន​ធ្វើបានយ៉ាង​សុខ​ស្រួលពីក្រុមអាជីវករនិងឈ្មួញដឹកទំនិញឆ្លងកាត់ផ្លូវជាតិមួយនេះ។បើទោះបី​រថយន្ត​ធំៗ​ទាំងនោះផ្ទុក​លើស​ទម្ងន់​ឬមិនលើសទម្ងន់ក៍នៅតែ​បង់លុយលើតុ ក្រោមតុតាមការកំណត់របស់ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តនៅចំណុចខាងលើមិនអាចតវាបាន។ រី ឯលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​និងលោក សេង ឈួន ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសធ្វើ​មិនដឹងមិនឮអ្វី​ទាំងអស់​។ ទុកអោយប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ១ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ថ្ងៃតាមអំពើចិត្ត។ ប្រភពអាជីវករ​បានបន្ថែមថាទំនិញភាគច្រើនពួកគាត់ដឹកចេញពី​ស្រុក​យួនតាម​ច្រកទ្វារព្រំដែន​អន្តរជាតិបន្ទាយ​ចក្រី និង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិបាវិត ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ ពួកគាត់ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់ ក៍ត្រូវតែ​បង់​លុយអោយក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ ១  ជា​កំហិត​មិនអាចតវ៉ាបាន។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ

ថ្ងៃទី05ខែធ្នូឆ្នាំ 2023 អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣! នារសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបំពេញបេសកកម្មជាមួយកម្លាំងចម្រុះ ជាង១ម៉ឺននាក់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តពង្រឹងការអនុវត្តន៍កម្មវិធីជាតិជំនួយសង្គមនៅក្នុងកញ្ចប់គ្រួសារ

ថ្ងៃទី05ខែធ្នូឆ្នាំ2023 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងនីតិកាលទី៧ នេះរដ្ឋាភិបាលបានកំណត់យកការធ្វើស្ថានូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ គ្រប់ជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តាមរយៈការដាក់ចេញនូវគោលនយោបាយណែនាំស្តីពីក្របខណ្ឌជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលសម្រេចធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមដែលមានការដាក់អោយអនុវត្តន៍ ពង្រឹង និងពង្រីកវិសាលភាពកម្មវិធីមួយចំនួនដែលត្រូវធ្វើសមាហរណកម្មក្នុងក្របខណ្ឌអនុវត្តតែមួយ និងមានលក្ខណៈស្វ័យប្រវត្តិ ពោលគឺចូលជាកញ្ចប់គ្រួសារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាអោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនៅតែផ្តោតលើមនុស្សជាចម្បង ដែលនឹងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមអោយមានលក្ខណៈប្រមូលផ្តុំ សង្គមភាព ប្រសិទ្ធភាព ចីរភាព ដើម្បីឈរលើស្មារតីដែលមិនបោះបង់ពលរដ្ឋណាម្នាក់តាមយរយៈការផ្តល់កិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម

ថ្ងៃទទី04ខែ​ធ្នូ ឆ្នាំ2023 (ភ្នំពេញ) ៖នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ ហ៉ឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ។ ឯកឧត្តម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូ”កាឡាក់សុីជ្រៃធំ” បើកដំណើរការអោយពលរដ្ឋខ្មែរដែល ក្រុមញឿនល្បែងចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដោយសេរី ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ផ្ទុយពីរលិខិតអនុញ្ញាតរបស់រាជរដ្ឋាភិបាល.!

ថ្ងៃទី 04ខែធ្នូឆ្នាំ2023 ខេត្តកណ្តាល៖ មហាជនក៏ដូចប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រៃធំ សង្កាត់ក្រុងសំពៅពូនខេត្តកណ្ដាល បានរិះ គន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនព្រមបង្រ្កាបល្បែងសុី សងនោះទេ?បែរជាបណ្ដោយអោយម្ចាស់ កាសុីណូកាឡាក់សុីជ្រៃធំ បើកអោយពលរដ្ឋខ្មែរ ចូលលេងល្បែង សុីសងយ៉ាងគគ្រឹកគគ្រេងទៅវិញ។បើតាមដឹងខ្លះៗរបស់ច្បាប់ (កាស៊ី ណូ) នីមួយៗនៅក្នុងប្រទេសកម្ពុជា ច្បាប់មិនអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងកាសុីណូនោះទេវាខុសទៅនឹងច្បាប់អនុញ្ញាត ។បើមានពលរដ្ឋខ្មែរសុំចូលបំរើការ ងារ ឬ សុំច្បាប់អាជីវកម្មបើក (កាស៊ីណូ)ជារឿងត្រឹមត្រូវ ! ប៉ុន្តែមិនអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូនោះទេជារឿងខុសច្បាប់មិនត្រឹមត្រូវឡើយ។ ដោយឡែកយើងក្រឡេកមកមើលម្ចាស់ “កាស៊ីណូកាឡាក់សុីជ្រៃធំ ” មួយកន្លែង ឯណេះវិញនៅតាមផ្លូវ លេខ២១B ស្ថិត នៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បានបើកដៃអោយមេការឈ្មោះសុវណ្ណ និង ឈ្មោះញ៉ ស្ទាត់ ជំនាញខាងរត់ការបង់សួយ សារជូនមន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ក្រោមរហូតដល់លើនិងគៀងគរពលរដ្ឋខ្មែរមកពីបណ្ដាគ្រប់.ខេត្ត. ក្រុង.មកចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ដោយសេរីយ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភពស្ងៀមស្ងាត់ ជាថ្នូរមិនបង្រ្ក្កាប។ ប្រភពបានអោយដឹងថា “កាស៊ីណូកាឡាក់សុីជ្រៃធំ ” នៅតែបន្តបើកអោយពលរដ្ឋ ខ្មែរចេញចូលលេងល្បែងសុីសងតាមអំពើចិត្តដូចជា៖ជល់មាន់ បៀរ អាប៉ោង យូគី និងល្បែងខុសច្បាប់ជាច្រើនប្រភេទទៀត យ៉ាងអនាធិបតេយ្យ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កងទ័ពថ្មើរជើងរបស់អ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការ នៅទូទាំងតំបន់ហ្កាហ្សា

ថ្ងៃទី04 ខែ​ធ្នូ ឆ្នាំ2023 ប្រភព៖ Reuters ហ្កាហ្សា៖ យោធាអ៊ីស្រាអែល បានឱ្យដឹងថាកងទ័ពថ្មើរជើងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា គួបផ្សំជាមួយការទម្លាក់គ្រាប់បែក លើផ្នែកជាច្រើននៃតំបន់នេះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅដោយសម្លាប់ និងធ្វើឱ្យជនជាតិប៉ាឡេស្ទីនរាប់សិបនាក់រងរបួស ខណៈជនស៊ីវិល ស្វែងរកទីជម្រកជ្រោកកោនតាមផ្នែកខ្លះនៃភាគខាងត្បូង។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Tel Aviv ថាកងកម្លាំង IDF កំពុង បន្តពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា ដែលនេះជាសញ្ញាមួយបង្ហាញថាផែនការវាយលុកលើ ភាគខាងត្បូងនៃតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល បានចាប់ផ្ដើមហើយ។ យោធាអ៊ីស្រាអែល ធ្លាប់បានបង្គាប់ឱ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់មួយចំនួនស្ថិតនៅក្នុង និងក្បែរ ទីក្រុង Khan Younis ប៉ុន្តែមិនបានប្រកាសពីការធ្វើប្រតិបត្តិការវាយលុកថ្មីណាមួយលើតំបន់ភាគខាងត្បូងនោះទេ។ ក្រុមហាម៉ាស ក៏បានអះអាងដែរថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បាន និងកំពុងប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែល នៅចម្ងាយ ២គីឡូម៉ែត្រពីទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលជនស៊ីវិលជាច្រើនកំពុងជ្រកកោន ក្រោយពួកគេភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែលលើភាគខាងជើង។ បើតាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ជនជាតិប៉ាឡេស្ទីនជាង ១៥,៥២៣នាក់ ក្នុងនោះភាគច្រើនជា ជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ​ទិវាជន​មាន​ពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១

ថ្ងៃទី04ខែ​ធ្នូ ឆ្នាំ2023 ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព​កោះ​ពេជ្រ។ ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១.៣ពាន់លាននាក់ នៃប្រជាជន​នៅ​លើ​ពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយ​តែង​តែ​ជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន សំដៅ​ផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព​ដោយ​ផ្តោតសំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើប​រិ​យា​បន្ន​ពិការភាពទៅគ្រប់សកម្មភាពនិងគ្រប់វិស័យក្នុងសង្គម រួមមាន សកម្មភាពនយោ​បាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡា៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រាជរដ្ឋាភិបាលអាណត្តិទី 7 ល្មមដល់ពេលដាក់មន្រ្តីជំនាញវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុក លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុធ្វើមិនដឹងមិនឮ !

ថ្ងៃទី03/ធ្នូ/23 ប្រភពពីមន្ត្រីបានបញ្ជាក់ឲ្យដឹងថា លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មានខ្នងបង្អែកក្រាស់ល្បីខាងពុករលួយ ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តគឺដោយសារមានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាលដែរ។ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង2កន្លែងនោះយកឈ្មោះ លោក បូរី វង្សសានិត មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង2កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់ដោយមិនបាច់ចូលថ្លឹងឡើយ។ មន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ រហូតមកដល់បច្ចុប្បន្ននេះគឺលោក […]